យុវជន​ម្នាក់​ចងក​សម្លាប់​ខ្លូន​មិនដឹង​មូលហេតុ​ស្លាប់​ទាង​វ័យក្មេង​

​ខេត្តកណ្តាល​៖ មាន​យុវជន​ម្នាក់​បាន​ចងក​សម្លាប់ខ្លួន​មិនដឹង​មាន​មូលហេតុ​។ ករណីនេះ​បានកើត​ឡើង​កាលពី​វេលា​ម៉ោង​៦ និង​ ៣០​នាទី​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា​ឆ្នាំ​២០១៥ ស្ថិតនៅ​ភូមិ​ពពាលខែ​២ ឃុំ​ដីឥដ្ឋ ស្រុ​កៀនស្វាយ ខេត្តកណ្តាល​។​

​បើតាម​លោកប៉ា សំអិត អធិការនគរបាល​ស្រុក​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ​សេន ស្រី​ណាត់ ហៅ​ណាក់ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូ​មុំ​កើតហេតុ​។ ឪពុក​មានឈ្មោះ​ សេន ប៊ុ​ន​ស្រេង និង​ម្តាយ មាន ឈ្មោះ​ឈន ឡាយ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​។​

​លោក​អធិការ​បាន​ឲ្យ​នៅ​ដឹង​ទៀតថា មុនពេល​កើត ហេតុ​មាន​បុរស​ម្នាក់​ឈ្មោះ​មាន យឺត បាន​ចូលទៅ បន្ទប់ទឹក​បត់ជើង ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​នឹង​ធ្នឹម​បន្ទប់ទឹក​ស្លាប់បាត់​ទៅហើយ ហើយក៍​រាយ ការណ៍​មក​សមត្ថកិច្ច​ចុះ​ទៅដល់​កន្លែងកើតហេតុ​។​ #

ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បច្ចេក​ទេស​ចុះទៅ​ធើ្វ​ការត្រួតពិនិត្យ​សព​ពំ​ុ​ឃើញ​មាន​ស្នាក​ស្នាម​ឃាតកម្ម​ទេ​ហើយ​បានប្រគល់ ​សាកសព​ជូន​ក្រុមគ្រួសារ​ធើ្វ​បុណ្យ​តាម​ប្រពៃណី​៕

KA-17-11-2015-10 KA-17-11-2015-11 KA-17-11-2015-12