Q&A : តើ​ការ​លេបថ្នាំ​ពន្យារកំណើត​អាច​ប៉ះពាល់​ចំពោះ​ការ​មក​រដូវ​ដែរឬទេ ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ​មាន​ចម្ងល់​មួយ​ចង់​ជម្រាប​សួរថា តើ​ការ​លេបថ្នាំ​ពន្យារកំណើត​វា​ធ្វើឱ្យ​ធាត់ មែនដែរ​ឬទេ ? ហើយ​វា​ជះឥទ្ធិពល​ចំពោះ​ការ​មក​រដូវ​ដែរ​ឬ​អត់ ?

ចម្លើយ ៖ រឿង​លេបថ្នាំ​ពន្យារកំណើត​ជាមួយ​ទម្ងន់​ជា​រឿង​ដែល​សុភាពនារី​ទាំងឡាយ​ច្រើនតែ​ជឿថា​ជះឥទ្ធិពល​ធ្វើឱ្យ​ឡើង​ទម្ងន់ ដែល​ការយល់ ឃើញបែបនេះ​មិនមែនជា​ការពិត​ឡើយ ។ បច្ចុប្បន្ននេះ ថ្នាំ​ពន្យារកំណើត​មាន​ច្រើនបែប​ច្រើន​ប្រភេទ ប្រសិនបើ​អ្នក​ជ្រើសរើស​ថ្នាំ​ពន្យារកំណើត​ស៊េរី ថ្មី​ដែលមាន​បរិមាណ​អ័រម៉ូន​ទាប និង មិន​ភ្ញោ​ច ចំណង់​អាហារ ក៏​នឹង​ជួយ​កាត់បន្ថយ​ឱកាស​ឡើង ទម្ងន់​បានដែរ ។

ចំណែក​សំណួរ​ដែល​សួរថា តើ​វា​មាន​ផលប៉ះពាល់​ចំពោះ​ការ​មក​រដូវ​ដែរ​ឬ​អត់ ? ជាទូទៅ​ថ្នាំ​ពន្យារកំណើត​ធ្វើឱ្យ​រាងកាយ​បង្កើត​អ័រម៉ូន​ក្នុង​កម្រិត​មួយ​ដែល​តិចជាង​ធម្មជាតិ ជាពិសេស​ថ្នាំ​ពន្យារកំណើត​ស៊េរី​ថ្មី​ដែលមាន​បរិមាណ​អេ​ស្ត្រូ​ជេន​ទាប​ក៏​កាន់តែ​ធ្វើឱ្យ​រាងកាយ​បញ្ចេញ​ឈាមរដូវ​តិច ដែល​ការពិតទៅ​វា​ជា​រឿង​ល្អ ព្រោះ​ឈាមរដូវ​មិនមែនជា​ឈាម​អាក្រក់ ។ វា​មិន​គ្រាន់តែ​ធ្វើឱ្យ​ឈាមរដូវ​មក​មិន​ច្រើន​ប៉ុណ្ណោះ​ទេ ថែមទាំង​មិនមាន​អាការ​ឈឺចាប់​ពេល​មាន​រដូវ​ទៀតផង ៕

Related