​អ៊ុំ សេរីរ័ត្ន សង្គ្រោះ​បាល់​យ៉ាង​ល្អ ជួយ​កម្ពុជា​ចាញ់​ជប៉ុន​ តែ​ ២-០

​អ៊ុំ សេរីរ័ត្ន សង្គ្រោះ​បាល់​យ៉ាង​ល្អ ជួយ​កម្ពុជា​ចាញ់​ជប៉ុន​ តែ​ ២-០

អ្នក​ចាំ​ទី​វ័យ​ក្មេង​ អ៊ុំ សេរីរ័ត្ន បាន​ក្លាយ​ជា​អ្នក​សង្គ្រោះ​បាល់​យ៉ាង​ល្អ​ដែល​ជួយ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ចាញ់​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​ដោយ​លទ្ធផល​ត្រឹម​តែ​ ២-០ ប៉ុណ្ណោះ​ សម្រាប់​ការ​ប្រកួត​ជម្រុះ​បាល់ទាត់​ពិភព​លោក​​ឆ្នាំ​២០១៨ ​នៅ​រុស្ស៊ី ជើង​ទី​២​ ជុំ​ទី​២ នៅ​ពហុកីឡដ្ឋាន​ជាតិ​។

 

សម្រាប់​​ម​៤៥​នាទី​ដំបូង​នេះ ក្រុម​ជម្រើស​ជាតិ​ជប៉ុន​មិន​អាច​ទម្លាយ​សំណាញ់​របស់​កម្ពុជា​បានឡើយ​ បើ​ទោះ​ជា​សម្រុក​ខ្លាំង​​ក៏​ដោយ​នៃ​​ការ​​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ ពូល ពាន​រង្វាន់​ពិភព​លោក​ឆ្នាំ​២០១៨​នៅ​ប្រទេស​រុស្ស៊ី។ ​ក្រុម​ជប៉ុន​ព្យាយាម​វាយ​សម្រុក​យ៉ាង​ខ្លាំង​ ប៉ុន្តែ​មិន​អាច​ទម្លាយ​សំណាញ់​​ទី​របស់​កម្ពុជា​បាន​ឡើយ ហើយ​ខ្សែ​ការពារ​ជប៉ុន​​លេខ​២០ Nakno Tomoaki បាន​បង្ក​កំហុស​លើ​កម្ពុជា ហើយ​ត្រូវ​បាន​លោក​​អាជ្ញា​កណ្តាល​ពិន័យ​កាត​លឿង។

 

ចំពោះ​កម្ពុជា​បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្រោម​ សំឡេង​​ស្រែក​ហ៊ោ​កង​រំពង​ពេញ​ស្តាត​អូឡាំពិក។ ​ទោះ​ជា​ជប៉ុន​បាន​ព្យាយាម​ការពារ​ខ្លាំង​យ៉ាង​ណា​ក៏​ដោយ ​​ក៏កម្ពុជា​​នៅ​តែ​​មាន​ឱកាស​មាស​ម្តង​ម្កាល​ដែរ។ ជាក់​ស្តែង​នៅ​នាទី​ទី​២២ ឃួន ឡាប៊ូរ៉ា​​​វី​ទទួល​បាន​ឱកាស​អូស​បាល់​ដាច់​ខ្សែ​ការពារ​របស់​ជប៉ុន ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ដោយ​ស៊ុត​ខុស​គោលដៅ និង​ទទួល​បានពិន័យ​ហ្វ្រីឃីក​ខ្លះ​ដែរ។

 

ចំណែក​នៅ​តង់​ទី​ពីរ គ្រាន់​តែ​ចាប់​ផ្តើម​ការ​ប្រកួត​តែ​២​នាទី​ប៉ុណ្ណោះ​ពោល​គឺ​នៅ​នាទី​ទី​៤៧ ជប៉ុន​ទទួល​បាន​បាល់​ពិន័យ​១១​ម៉ែត្រ ប៉ុន្តែ​ត្រូវ​​អ្នក​ចាំ​ទី​កម្ពុជា​ជួយ​សង្គ្រោះ​បាន។ ទោះ​យ៉ាង​ណា នៅ​នាទី​ទី​៥២ ជប៉ុន​បាន​​បំប៉ោង​សំណាញ់​ទី​របស់​កម្ពុជា​១​គ្រាប់​ដំបូង​​ដោយ​​កីឡាករ Shinji Okasaki និងបាន​ព្យាយាម​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ជា​បន្ត​បន្ទាប់។ ចុង​តង់​ទី​ពីរ​គឺ​នាទី​៩០+ តារា​ឆ្នើម​ Honda បាន​តែត​បញ្ចូល​សំណាញ់​ទី​កម្ពុជា​យ៉ាង​ល្អ​ដែល​ជា​គ្រាប់​ទី​ពីរ​របស់​ជប៉ុន។ ចប់​ការ​ប្រកួត​កម្ពុជា​ចាញ់​​ជប៉ុន​ដែល​ជើង​ខ្លាំង​ប្រចាំ​អាស៊ី​ដោយ​លទ្ធផល ២-០៕

 

​អ៊ុំ សេរីរ័ត្ន សង្គ្រោះ​បាល់​យ៉ាង​ល្អ ជួយ​កម្ពុជា​ចាញ់​ជប៉ុន​ តែ​ ២-០

 អ៊ុំ សេរីរ័ត្ន លោត​ចាប់​បាល់

 ​អ៊ុំ សេរីរ័ត្ន សង្គ្រោះ​បាល់​យ៉ាង​ល្អ ជួយ​កម្ពុជា​ចាញ់​ជប៉ុន​ តែ​ ២-០

 

​អ៊ុំ សេរីរ័ត្ន សង្គ្រោះ​បាល់​យ៉ាង​ល្អ ជួយ​កម្ពុជា​ចាញ់​ជប៉ុន​ តែ​ ២-០

 

 

៤​គ្រាប់​របស់​ក្រុម​ជប៉ុន​ធ្វើ​បាន​ដោយ​កីឡាករ

 

 

​អ៊ុំ សេរីរ័ត្ន សង្គ្រោះ​បាល់​យ៉ាង​ល្អ ជួយ​កម្ពុជា​ចាញ់​ជប៉ុន​ តែ​ ២-០

 

អត្ថបទ៖