គម្រោង NAPA Follow-Up ជួយ​ពលរដ្ឋ​កម្ពុជា​៦០៨៤​គ្រួសារ​ឲ្យ​មាន​ជីវភាព​ធូរធារ​

NAPA Follow-Up គឺជា​គម្រោង​បន្ស៊ាំ​នឹង​ការប្រែប្រួល​អាកាសធាតុ​សម្រាប់​លើកកម្ពស់​ការគ្រប់គ្រង​ធនធានទឹក និង​ការប្រកប​របរ​កសិក​ម្ម ដែល​ត្រូវបាន​អនុវត្ត​ដើម្បី​ឆ្លើយ​យ​តប​នឹង​តម្រូវការ​បន្ស៊ាំ​ជា​អាទិភាព ដោយ​ផ្តោតលើ​វិស័យ​កសិកម្ម និង​ទឹក​។ គម្រោង​នេះ​បាន​ជួយ​ឲ្យ​ពលរដ្ឋ​កម្ពុជា​ចំនួន​៦០៨៤​គ្រួសារ ក្នុង​ខេត្តព្រះវិហារ និង​ខេត្តក្រចេះ ឲ្យ​មាន​មាន​ជីវភាព​ធូរធា​។​

​ចាប់តាំងពី​គម្រោង NAPA Follow-Up បាន​អនុវត្ត​ក្នុង​ខេត្តព្រះវិហារ​និង​ខេត្តក្រចេះ​នៅ​ឆ្នាំ​២០១០ មកដល់​២០១៥​នេះ ពលរដ្ឋ​ចំនួន​៦០៨៤​គ្រួសារ សរុប​ចំនួន​៦៤​ភូមិ បានទទួល​ផលប្រយោជន៍​ពី​គម្រោង​នេះ និង​ធ្វើ​ឲ្យ​ពួកគេ​មាន​ជីវភាព​ល្អប្រសើរ​ជាង​មុន​។ គម្រោង​បានផ្តល់​ឧបករណ៍​ផ្សេងៗ​ដល់​ប្រជាកសិករ ដោយ​រួមផ្សំ​នឹង​ការបណ្តុះបណ្តាល​ទាក់ទង​នឹង​ការប្រែប្រួល​អាកាសធាតុ ព្រមទាំង​ការ​ស្រែចម្ការ និង​ដំណាំ​តាមបែប​បច្ចេកទេស​។

​ជាងនេះទៅទៀត គម្រោង​នេះ​ផ្តោត​ជាពិសេស​លើ​ការអនុវត្ត​វិធានការ​បន្ស៊ាំ ដែល​បង្កើន​សមត្ថភាព​គ្រួសារ​ក្នុងការ​ប្រមូល​និង​រក្សា​ទឹកភ្លៀង​សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ​និង​ធ្វើ​កសិកម្ម បង្កើន​ឬ​រក្សា​លំនឹង​ផលិតកម្ម​កសិកម្ម​ក្នុង​បរិបទ​នៃ​ការប្រែប្រួល​អាកាសធាតុ និង​ជួយ​បង្កើន​ប្រព័ន្ធ​ជីវភាព​រស់នៅ​ចម្រុះ​គ្រួសារ​ក្រីក្រ ឬ​គ្រួសារ​មាន​ដី​តិចតួច​។​

​លោក ហុក គឹម​ធួន ប្រធាន​គម្រោង NAPA Follow-Up នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ និង​នេសាទ បាន​លើកឡើងថា គម្រោង​នេះ​បាន​អនុវត្ត​ក្នុង​ខេត្ត​ចំនួន​ពីរ​ប៉ុណ្ណោះ​គឺ ខេត្តព្រះវិហារ និង​ខេត្តក្រចេះ​។ ការកំណត់​យក​ខេត្តព្រះវិហារ និង​ខេត្តក្រចេះ​ជា​គោលដៅ ដោយសារតែ​ខេត្ត​ទាំងពីរ​នេះ​ងាយ​រងគ្រោះ​ជាងគេ​។ លោក​បញ្ជាក់​យ៉ាងនេះ​ថា​៖ «​តាម​ការស្រាវជ្រាវ យើង​សង្កេតឃើញថា ខេត្ត​ទាំងពីរ​នេះ​គឺជា​ខេត្ត​ដែល​ងាយ​ប៉ះពាល់​ពី​គ្រោះធម្មជាតិ​ជាងគេ​ក្នុង​បណ្តា​ខេត្ត​នានា អ៊ីចឹង​ហើយ​បានជា​គម្រោង NAPA Follow-Up សម្រេចយក​ខេត្ត​ទាំងពីរ​នេះ​ជា​អាទិភាព​»​។

​លោក​បន្ថែមថា គម្រោង​នេះ មាន​ប្រភព​ជំនួយ​តែ​បី​ប៉ុណ្ណោះ​គឺ មូលនិធិ​បរិស្ថាន​ពិភពលោក​, កម្មវិធី​អភិវឌ្ឍ​សហប្រជាជាតិ និង​រដ្ឋាភិបាល​កាណាដា​។ ប្រធាន​គម្រោង​រូបនេះ​បញ្ជាក់​បែបនេះ​ថា​៖ «​រហូតមកដល់​ពេលនេះ យើង​មិនទាន់​គិតថា នឹងដាក់​គម្រោង​នេះ​នៅតាម​ខេត្ត​ណា​ផ្សេងទៀត​នោះទេ ព្រោះ​ថវិកា​យើង​មាន​កម្រិត​។ តែ​ប្រសិនបើ​យើង​មាន​ជំនួយ​ច្រើន​នោះ គម្រោង​នេះ​អាច​នឹង​ទៅដល់​ខេត្ត​ផ្សេងទៀត​»៕

​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​