សំណង់​ខុសច្បាប់​ផ្អាក​មួយ​ដង្ហើមចង្រិត សាងសង់​ដោយ​រលូន​ខណៈពេល​អាជ្ញាធរ​គ្មាន​វិធានការ​

​ខេត្ត​ព្រះសីហនុ​៖ ទីតាំង​សំណង់​មួយកន្លែង​ដែល​គេ​មានការ​សង្ស័យថា ពុំមាន​ច្បាប់ទម្លាប់​នោះ កំពុង​ចាប់ផ្តើម​សាងសង់​យ៉ាង​រលូន​បន្ទាប់​បាន​ផ្អាក​មួយរយៈ បង្កអោយមាន​រិះគន់​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ថា អាជ្ញាធរ​កំពុង​បង្ហាញ​ពី​ភាពកំសោយ​ទាក់ទង​ទៅនឹង​សំណង់​ខុសច្បាប់ ដោយ​ពុំមាន​គោលការណ៍​ចាត់វិធានការ​ទាល់តែសោះ​។​

​ជុំវិញ​ការសាងសង់​នោះ រួមជាមួយ​ការកាយ​ដី​ក្នុង​ប្លុក​អ​តី​តៈ​ស្ថានទូត​សូ​វៀត ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ក្រុម​ប្រជាពលរដ្ឋ​ក្រុងព្រះសីហនុ បាន ស្នើ​យ៉ាង​ទ​ទួ​ច​ដល់​លោក អភិបាលក្រុង អ៊ី សុខ​ឡេង ដែល​ទើប​តែងតាំង​ថ្មី ហើយ​កំពុង មាន ប្រជាប្រិយភាព​ពាក់ព័ន្ធ​ទៅនឹង​ការរៀបចំ​សណ្តាប់ធ្នាប់ សូមមេត្តា​ពិនិត្យឡើងវិញ​ជុំវិញ​បញ្ហា​សំណង់​ដែល​កំពុង​សាងសង់​ខុសច្បាប់​នេះ​។ ហើយ​គេ​មើលឃើញថា​សំណង់​ជាច្រើន​ដែល​កំពុង​សាងសង់ រំលោភ​ចំណីផ្លូវ សំណង់​ពុំមាន​ច្បាប់​អនុ​ញ្ញា​ត្តិ នៅ​គ្រប់​ទីកន្លែង​។​ ​ ​

លោក អ៊ី សុខ​ឡេង​បាន​ថ្លែងថា​ចំពោះ​ទីតាំង​សំណង់​មួយកន្លែង​នោះ ពុំមាន​ច្បាប់​អនុ​ញ្ញា​ត្តិ​នោះទេ ហើយ​លោក​បានអោយ​អភិបាលរង​ចុះ​ផ្អាក​សកម្មភាព​ម្តង​រួចមកហើយ តែ​ក្រោយ​ក៏​ចាប់ផ្តើម​សាងសង់​ឡើងវិញ ភ្លាមនោះ​លោក​ក៏បាន​បញ្ចា​អោយ​អភិបាលរង​ចុះសាកសួរ​សារជាថ្មី តែ ត្រូវបាន​ម្ចាស់​សំណង់​ឆ្លើយថា មូលហេតុ​ដែល​ពួកគេ​ហ៊ាន​សាងសង់​បែបនេះ គឺ​ដោយសារ តែ​លោក លូ គឹមឈន់ អគ្គនាយក​កំពុងផែ​ជា​អ្នក​អោយធ្វើ ព្រោះ​ទីតាំង​នោះ​សុទ្ធតែជា​លំនៅ​របស់​កម្មករ របស់​កំពង់ផែរ ហើយ​បានរស់នៅ​យូរ​ឆ្នាំ​មកហើយ ។ ឆ្លើយតប​ទៅនឹង​ការឆ្លើយ​ដាក់គ្នា​នេះ លោក លូ គឹមឈន់ ពុំ​អាច​សុំ​ការបំភ្លឺ​បានទេ​ដោយសារ​ពុំមាន​អ្នក​លើក​ទូរស័ព្ទ ៕ សមុទ្រ​ខៀវ

KA-17-11-2015-03 KA-17-11-2015-02 KA-17-11-2015-01