អូស្រា្តលី បន្ដផ្ដល់លំនៅដ្ឋានថ្មី សម្រាប់ជនភៀសខ្លួន ស៊ីរី ទោះបី ISIS គម្រាម

កង់បេរ៉ា ៖ រដ្ឋមន្រ្តីអូស្រ្តាលី ទទួលបន្ទុកជនអន្ដោប្រវេសន៍ លោក ផេតទ័រ ឌូតុន នៅព្រឹកថ្ងៃចន្ទ នេះបានធ្វើការរិះ គន់ចំពោះគម្រោង របស់រដ្ឋាភិបាល ក្នុងការផ្ដល់ទីតាំងថ្មី ដល់ជនភៀស ខ្លួនស៊ីរីចំនួន ១២.០០០នាក់ ដោយថា ខ្លួននឹងបន្ដធ្វើតទៅទៀត បើទោះបីជាមានការវាយប្រហារ ភេរវកម្មបានកើតឡើងនៅក្នុង ទីក្រុងប៉ារីស កាលពី ចុងសប្ដាហ៍មុននេះក៏ដោយ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា នាយករដ្ឋមន្រ្តី អូស្រ្តាលី លោក អានឌ្រូ ហ្វ្រាសឺរ បានអំពាវនាវ ដល់សហព័ន្ធរដ្ឋាភិបាលឲ្យ « បិទទ្វារព្រំដែនរបស់ខ្លួន» កាលពី ថ្ងៃសៅរិ៍កន្លងទៅនេះ បន្ទាប់ពីមានព្រឹត្តិការ វាយប្រហារភេរវកម្ម ពីក្រុមឧទ្ទាម ឥស្លាមនិយម ៣កន្លែងជាប់ៗគ្នា ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង បន្សល់ទុកអ្នកស្លាប់ជាង ១៥០នាក់ ក្នុងនោះក៏មាន ជនជាតិខ្មែរម្នាក់ បានស្លាប់ ផងដែរ។

លោកបានបន្ដបញ្ជាក់ទៀតថា ប្រទេសអូស្រ្តាលី ក៏នឹងទទួលគ្រោះថ្នាក់ វាយប្រហារភេរវកម្ម ស្រដៀងគ្នា នេះដែរ ប្រសិនបើគម្រោង ទទួលយកជនភៀសខ្លួនស៊ីរី នៅតែបន្ដធ្វើឡើង បន្ទាប់ពីខ្លួនបានរកឃើញនៅ ទិដ្ឋាការឆ្លងដែន របស់ជនភៀសខ្លួនស៊ីរីម្នាក់ ក្នុងចំណោម ៧នាក់ ជាអ្នកសម្របសម្រួល ការវាយប្រហារ នៅប៉ាគីស្ថាន៕

អូស្រា្តលី បន្ដផ្ដល់លំនៅដ្ឋានថ្មី សម្រាប់ជនភៀសខ្លួន ស៊ីរី ទោះបី ISIS គម្រាម