បារាំង មិនទាន់ធានា បានការរស់ នៅសមរម្យ សម្រាប់ជន ចំណាក ស្រុកឥស្លាម

កង់បេរ៉ា ៖ ឯកអគ្គរដ្ឋទូតបារាំង ប្រចាំនៅអូស្រ្តាលី មានជំនឿថា ប្រទេសកំណើត របស់លោក នៅមិន ទាន់ បានធ្វើការងារ គ្រប់គ្រាន់នោះទេ ដើម្បីបង្កើតបរិស្ថានរស់នៅសមរម្យ សម្រាប់ ជនអន្ដោ ប្រវេសន៍ម៉ូស្លីម ដែលប្រការនេះយើងគួរ យកតម្រាប់តាមគោលនយោបាយជន អន្ដោប្រវេសន៍ អូស្រ្ដាលី នាពេលអនាគត។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នេះបន្ដទៀតថា លោក គ្រិសស្តុប លីខតធៀរ ដែលមានកំណើត និងធំដឹងក្តីឡើងក្នុងទីក្រុងប៉ារីស បាន និយាយថា បារាំង ត្រូវធ្វើឲ្យជនជាតិម៉ូស្លីមរស់នៅដោយភាពកក់ក្ដៅ និងបំពេញតម្រូវការ ផ្នែកលំនៅដ្ឋានថ្មីរបស់ពួកគេ ព្រោះវាអាចហេតុធ្វើ ក្រុមឧទ្ទាមរដ្ឋឥស្លាម IS ធ្វើការវាយប្រហារ ភេរវកម្ម នៅទីក្រុងប៉ារីស ដែលបាន បន្សល់ទុកអ្នកសា្លប់យ៉ាងហោច ណាស់ ១៣២នាក់។

លោកបានបន្ដបញ្ជាក់លើសាជីវកម្មផ្សព្វផ្សាយអូស្រ្ដាលី ABC បន្ដទៀតថា “តាមពិតជន អន្ដោប្រវេសន៍ ម៉ូស្លីម ៩៦, ៩៧, ៩៨ភាគរយ សុទ្ធតែជាមនុស្សល្អ ហើយប្រលែលជារយៈពេល ២០ឆ្នាំកន្លង មកនេះយើង នៅមិនទាន់បានបញ្ចូលសញ្ជាតិរបស់ពួកគេ។ នេះជាការលើកឡើង ក្នុងន័យបន្ធូរ បន្ថយភាពតានតឹង នឹងរើសអើងជាតិសាសន៍ បន្ទាប់ពីប្រទេសនេះបានរងនូវការ វាយប្រហារ យ៉ាងដំណើរពីពួកឧទ្ទាមរដ្ឋអ៊ីស្លាមនោះ៕

បារាំង មិនទាន់ធានា បានការរស់ នៅសមរម្យ សម្រាប់ជន ចំណាក ស្រុកឥស្លាម