សេចក្ដី​ព្រាង​ច្បាប់​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង ដល់​ណា​ហើយ?

សេក្តីព្រាងច្បាប់ នៃការគ្រប់គ្រងគ្រឿងស្រវឹង នៅប្រទេសកម្ពុជា បានរៀបរាងឡើង តាំងពីឆ្នាំ២០០៨ ប៉ុន្តែ​រហូត​មក​ដល់​ឆ្នាំ​២០១៥ ទៅ​ហើយ​រាជរដ្ឋាភិបាល មិន​ទាន់​អនុម័ត​ឲ្យប្រើប្រាស់នៅឡើយទេ។
សេចក្ដី​ព្រាង​ច្បាប់​ពី​ការ​គ្រប់​គ្រង​គ្រឿង​ស្រវឹង ដល់​ណា​ហើយ?
លោក ផៃ ស៊ីផាន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ទីស្ដីការគណៈរដ្ឋមន្ត្រី កាន់ដបប៊ៀរថតរូប។ (រូបថតហ្វេសប៊ុក)

តើសេក្តីព្រាងច្បាប់ ស្តីពី«ការគ្រប់គ្រង ផលិតផលគ្រឿងស្រវឹង» បានដើរឡើង ទៅដល់កាំជណ្ដើរ​ទី​ប៉ុន្មាន​ហើយ? ដើម្បីឆ្លើយនឹងសំនួរនេះ លោក យ៉ង់ គឹមអេង ដែលជាប្រធាមមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និងសន្ដិភាព និងជាសមាជិតក្រុមប្រឹក្សាភិបាល នៃសម្ព័នយុវជន ដើម្បីឯកភាពនិងអភិវឌ្ឍន៍ បាន​និយាយ​ថា សេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងគ្រឿងស្រវឹង ត្រូវបានព្រាងចប់ តាំងពី ២០១៤ ហើយក៏បាន ដាក់​ជូន​ទៅ​ទីស្តីការ​គណះរដ្ឋមន្រ្តី ដើម្បីប្រជុំអនុម័ត តែត្រូវបានខកខាន រហូតមកដល់ពេលនេះ។

លោកបានថ្លែងដូច្នេះ នៅក្នុងកម្មវិធីមួយ ការពង្រឹងសិទ្ធិ អំណាចរបស់យុវជននៅប្រទេសកម្ពុជា ដែល​រៀបចំ​ឡើង ដោយសភាយុវជនត្រាប់និងយុវជន កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ និងមានការចូលរួម ពី​សំណាក់​យុវជន ដែលមកពីច្រើនស្ថាប័ន។

តែផ្ទុយទៅវិញ ចំពោះការខកខានអនុម័តច្បាប់នេះ ត្រូវបានលោក គឹមអេង ដាក់សង្ស័យថា មានការ​ជ្រៀត​ជ្រែក ពីឧស្សាហកម្មគ្រឿងស្រវឹង ហើយបើនៅតែពន្យាពេល​​អនុម័តទៀត នឹងធ្វើឲ្យប្រជាពលរដ្ឋ​មិន​សប្បាយ​ចិត្ត ពីផលប៉ះពាល់ ពីគ្រឿងស្រវឹង។ លោកបានបន្ថែមទៀតថា ច្បាប់មិនអាចធ្វើឡើង តាម​រយៈ​ការ​ផ្សាយ​អប់រំ​បានទេ ព្រោះវាគ្មានប្រសិទ្ធិភាព និងគួរតែមានវិធានដាក់ពិន័យ ដូចជា ទី១ រឹតត្បិតពីការផ្សាយគ្រឿង​ស្រវឹង ទី២ ដំឡើងពន្ធ ទី៣ ដាក់កំរិតនៃភាពរកបាន នៃស្រាបៀរ និងទី៤ កំណត់អាយុអ្នកប្រើប្រាស់។ លោក​បាន​បញ្ជាក់​ថា ទោះបីជាច្បាប់នេះ មិនទាន់គ្រប់គ្រាន់ តែលោកអាចទទួលយកបាន។ លោកថា ចំពោះ «ក្រសួង​ពត័មាន​បាន​តែ​ផ្សាយ ប៉ុន្តែមិនដែលចាត់វិធានការអ្វីឡើយ»។

ចំណែកយុវជន គឹម ហុង ជានិស្សិតនៅ​សាកលវិទ្យាល័យជាតិគ្រប់គ្រង បានឲ្យដឹងថា សេចក្តីព្រាងច្បាប់នេះ មានសារះសំខាន់ណាស់ សម្រាប់យុវជនកម្ពុជា ព្រោះពេលបច្ចុប្បន្ននេះ យុវជនវ័យក្មេងជាច្រើនកំពុង ទទួល​ឥទ្ធិពល ពីគ្រឿងស្រវឹងយ៉ាងខ្លាំង។ យុវជនរូបនេះ បានទាមទារ​ ឲ្យមានការដំឡើងពន្ធ កំណត់ទីកន្លែង​ប្រើ​ប្រាស់ អាយុអ្នកប្រើ និង រឹតបណ្តឹងការផ្សាយ។ គឹម ហុង ក៏មានការមិនពេញចិត្ត ចំពោះការចេញច្បាប់​យឺត​យាវ​ដែរ ប៉ុន្តែឲ្យតែមានការសមស្រម តាមលក្ខណៈបច្ចេកទេស ដូចការបញ្ចាក់របស់រដ្ឋាភិបាល។

រីឯយុវតី លឹម វិតធីតា ជាសិស្សថ្នាក់ទី១២ នៃសាលាមហាសាស្រ្តវិញយលថា ការពិភាក្សានេះមាន​ប្រយោជន៍​ណាស់ ព្រោះសង្គមនាពេលឥលូវ កំពង់តែទទួលឥទ្ធិពល ពីគ្រឿងស្រវឹង។ នៅក្នុងកម្មវីធីនេះដែរ យុវជន​គ្រប់​រូប មានការពិភាក្សា និងយល់បានកាន់តែស៊ីជម្រៅ ហើយបានជម្រុញ​ឲ្យមានការកាត់បន្ថយ ការ​ប្រើ​ប្រាស់​គ្រឿង។ ម្យ៉ាងទៀត បើគ្រួសាររបស់យុវតី មានអ្នកញៀនគ្រឿងស្រវឹង កញ្ញានឹងយកចំណេះដឹង ពី​ការ​ចូល​រួម​កម្មវីធី​នេះ យកទៅពន្យល់ណែនាំ។

បើតាមយុវតី ជន់ ស្រីពារ ដែលសិក្សាចប់ថ្នាក់បរិញ្ញាបត្រ ខាងទស្សនះវិជ្ជា នៅសាកលវិទ្យាល័យភូមិន្ទ​ភ្នំពេញ បានឲ្យដឹងថា កម្មវីធីជជែកពិភាក្សានេះល្អ សម្រាប់យុវជនឲ្យមានការយល់ដឹង ខ្វាយខ្វល់ច្រើន និង​ទទួល​បាន​ពត័មានច្រើន ពេលលើកមកវែកញែកបានល្អ។ ច្បាប់ស្តីពីគ្រឿងស្រវឹង ស្ថិតក្នុងដំណាក់កាល ដើម្បី​កាត់​បន្ថយ​បញ្ហា ដែលកើតឡើងដោយសារគ្រឿងស្រវឹង។ ចំពោះការយឺតយាវ នៃការអនុម័តច្បាប់នេះ ត្រូវ​បាន​យុវតី​ពន្យល់​ថា តាមប្រព័ន្ធផ្សាយភាគច្រើន គឺឧបត្ថម្ភដោយគ្រឿងស្រវឹង ហើយរដ្ឋាភិបាល អាច​ទទួល​ផល​ប្រយោជន៍ ពីខាងក្រោមហ៊ុនហ៊ុន។ ជាចុងក្រោយ កញ្ញាសូមឲ្យរដ្ឋាភិបាល ពិនិត្យនិង​អនុម័ត​ច្បាប់​នេះ ឲ្យ​បាន​លឿន ព្រោះ​ប្រជាជន​ត្រូវការ​ច្បាប់​នេះ​ណាស់៕