សហព័ន្ធគុនខ្មែរអន្តរជាតិត្រូវបានបង្កើត

ភ្នំពេញ:     ​ភ្នំពេញ​:​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​ត្រូវបាន​បង្កើត​ហើយ​ មិនតែប៉ុណ្ណោះ​ក៏ត្រូវ​បាន​គណៈកម្មាធិកា​រ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា​ ទទួលស្គាល់​ជា​ផ្លូវការ​ដែរ ។​

​    ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​នេះ​បង្កើតឡើង​ក្នុង​បំណង​ពង្រីក​សមាហរណកម្ម ​ជាមួយ​អន្តរជាតិ​ដើម្បី​ងាយស្រួល​គៀងគរ​កីឡាករ​ប្រដាល់​បរទេស​មក​ប្រកួត​ ជាមួយ​ខ្មែរក្រោម​ឆ័​ត្រ​របស់​គុន​ខ្មែរ ។​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​នេះ​គឺមាន​តួនាទី​គ្រប់គ្រង​លើ​ក្បាច់គុន​ ទាំងអស់​របស់​ខ្មែរ ព្រមទាំង​ធ្វើ​ទំនើបកម្ម​នៃ​ក្បាច់គុន​ខ្មែរ​ទៀតផង ។​

​     ​លោក​មាម រ៉ា​ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ឈ្មោះ​មៀម ស៊ី​សា​រ៉ា​ដែលជា​ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​នៅ​ប្រ​ទេ​បារាំង​នោះ​គឺជា​ ប្រធាន​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ ។ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​តែម ម៉ឺន​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា  ជា​អនុប្រធាន​ទី ១ និង លោក​ម៉​ង់ សា​លុច ជា​អនុប្រធាន​ទី ២ ។​

​    ​លោក​វ៉ា​ត់ ចំរើន​ដែលជា​អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា​គឺជា​ អគ្គលេខាធិការ​នៃ​សហព័ន្ធ​ដែល​ទើបនឹង​បង្កើត​ថ្មី​នេះ ។​លោក​ម៉ិ​ល កាដូ​ដែលជា​អគ្គលេខាធិការរង​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​គឺជា​អគ្គលេខា​ធិ​ ការរង កញ្ញា​តៃ លីដា​ជា​អគ្គហិរញ្ញិក និង មាន​សមាជិក​ប្រតិបត្តិ​ធម្មតា ៣ រូប​ទៀត​ដែល​សរុប​សមាជិក​ប្រតិបត្តិ​ទាំង​អស់​មាន ៩ រូប ។​

​    ​នៅ​ខែកុម្ភៈ​ឆ្នាំ​២០១៦​ខាងមុខនេះ​សហព័ន្ធ​គុន​ខ្មែរ​អន្តរជាតិ​មាន​ គម្រោង​បង្កើត​ការប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ដ៏​ធំ​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ លើ​៨ ប្រភេទ​ទម្ងន់​តែ​នៅ​មិនទាន់​ដឹងថា​តើ​អាច​ចេញរួច ឬ ក៏​យ៉ាងណា​នោះទេ ។​

​    ​ការប្រកួត​នេះ​តាម​ការ​ឲ្យ​ដឹង​មានការ​ជួយឧបត្ថម្ភ​ពី​ក្រៅ​ស្រុក​៧០​ភាគរយ និង ៣០​ភាគរយ​ទៀត​រក​នៅក្នុង​ស្រុក ។​
​    ​