ហែល វ៉ាជួបព្រំ វីនៅសៀមរាប

ភ្នំពេញ:     ​ភ្នំពេញ​:​លើស​ង្វៀន CTN ខេត្តសៀមរាប​ថ្ងៃទី​១៨​វិច្ឆិកា​អ្នក​ប្រដាល់​ហែល វ៉ា​ក្លឹប​ឃ្លាំងមឿង​កីឡា​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​អ្នក​ ប្រដាល់​ព្រំ វី​ក្លឹប​ខ្លារខិន​មាន​រិ​ទ្ធ ។

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​មិនសូវ​ជាមាន​ឈ្មោះ​បោះ​សម្លេង​នោះទេ​តែ​គេ​មាន​ផ្លែ​វ៉ៃ​ល្អ​ គ្រាន់បើ​ពិសេស​គ្រប់​ការប្រកួត​ទាំង​អស់គេ​សុទ្ធតែ​តស៊ូ​បាន ៥ ទឹក ។ សម្រាប់​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​គេ​ជឿថា​នឹង​ប្រកួត​គ្នា ៥ ទឹកជា​មិន​ខាន​ហើយ​អ្នកចាញ់ និង អ្នកឈ្នះ​ប្រាកដជា​ទ្រមខ្លួន​ដូចគ្នា​មិនខានឡើយ ។​

​    ​អ៊ុំ វ​ណ្ណេ​ត​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ព​ជើងគោ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​សេក ណារ៉ាក់​របស់​ក្លឹប​អង្គរ​មាន​ជ័យ​ខេត្តសៀមរាប​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង ​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​

​    ​វ​ណ្ណេ​ត​ជា​អតីត​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​តែ​ពេលនេះ​គេ​មិនសូវ​ មានឱកាស​បាន​ឡើង​សង្វៀន​ប្រកួត​ឡើយ​ព្រោះ​រវល់​ការងារ​ច្រើន ។​តែ​អ្នក​ប្រដាល់​រូបនេះ​រឹងប៉ឹង​ណាស់ ។​

​    ​ចំពោះ​ណា​រ៉ាត់​ជា​អ្នក​ប្រដាល់​ដែលមាន​ឈ្មោះ​បេះ​សម្លេង​មិន​អន់​ដែរ​ទេ​ គេ​ជា​ជើង​ខ្លាំង​ប្រចាំ​អាណាចក្រ​ខេត្ត​សៀមរាប ។ អ្នកខ្លាំង​ជើង​ថ្មី និង អ្នកខ្លាំង​ជើងចាស់​នរណា​ឈ្នះ ?

​    ​ម៉ន ខួច​ក្លឹប​ការិយាល័យ​ទី ៥ កងទ័ពជើងគោក​ដែរនោះ​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជា​សេក មេសា​របស់​ក្លឹប​អង្គរ​មានជ័យ​ខេត្តសៀមរាប​ដែរ​ដោយ​ពួកគេ​ប្រកួត​គ្នា​ក្នុង ​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​