និរត្តន៍ សង្ឃឹម​លើ Town

និរត្តន៍ សង្ឃឹម​លើ Town

តារា​ចម្រៀង​ថ្មី និរត្តន៍ បាន​និយាយ​ថា នាង​ដាក់​ក្ដី​សង្ឃឹម​ទាំង​ស្រុង​លើ​ផលិតកម្ម Town ដែល​អាច​យឹតយោង​ឱ្យ​មាន​ល្បីល្បាញ​ដូច​តារា​ចម្រៀង​ផ្សេង​ទៀត​ក្នុង​ផលិតកម្ម​ដែរ។

 

និរត្តន៍ សង្ឃឹម​លើ Town

 

“ខ្ញុំ​មើល​ទៅ​ផលិតកម្ម​មិន​លម្អៀង​ទេ គ្រប់​តារា​ចម្រៀង​ទាំង​អស់​សុទ្ធសឹងតែ​មាន​បទ​ចេញ​ជា​បន្តបន្ទាប់ អញ្ចឹង​ខ្ញុំ​ជឿជាក់”។ និរត្តន៍ ថ្លែង​មក​កាន់ Sabayរសៀល​នេះ។ នាង​បន្ថែម​ថា យ៉ាង​ហោច​ណាស់​មាន​ចម្រៀង​ចំនួន​៦​បទ​ហើយ ដែល​បាន​ចេញ​លក់​លើ​ទីផ្សារ​នៅ​ផលិតកម្ម ក្រោយ​ត្រូវ​បាន​គណៈ​គ្រប់គ្រង​មើល​ឃើញ​ពី​សមត្ថភាព និង​ផ្ដល់​ឱកាស​ច្រៀង​មួយ​រយៈ​ចុង​ក្រោយ​នេះ។

 

ក្នុង​នោះ​បទ”ទឹក​ភ្នែក​និស្សិត” និង​បទ” ចង់​ស្គាល់​សង្សារ​បង” ត្រូវ​បាន​សាមី​ខ្លួន​អះអាង​ថា មាន​ការ​គាំទ្រ​សំណូម​ពរ​ច្រើន​នៅ​តាម​ស្ថានីយ​វិទ្យុ​នានា រួម​ទាំង​វិទ្យុ Town ដែល​ជា​ទី​ចាប់​ផ្ដើម​អាជីព​ពិធី​ករ​របស់​នាង​ទៀត​ផង។ ដោយ​ឡែក​ឆាប់ៗ​នេះ ផលិតកម្ម​ក៏​នឹង​មាន​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​សម្រាប់​អតីត​ជយលាភី​ចំណាត់​ថ្នាក់​លេខ ៣ កម្មវិធី”សំនៀង​អាថ៌កំបាំង” ដែល​មាន​ប្រភព​ពី​ខេត្ត​ត្បូង​ឃ្មុំ​រូប​នេះ ខណៈ​កំពុង​ដំណើរ​ការ​ថត MV ចម្រៀង​ចេញ​រួច​ហើយ។

 

ទោះ​បី​ជា​យ៉ាង​ណា និរត្ត៍ អះអាង​ថា នាង​មោទនភាព​ដោយ​បាន​សម្រេច​បំណង​បាន​ចូល​ច្រៀង​ក្នុង​ផលិតកម្ម​ដូច្នេះ ដែល​អាច​និយាយ​បាន​ថា ជា​ជោគជ័យ​បណ្ដើរៗ​ក្នុង​ជីវិត​របស់​នាង ព្រោះ​ធ្លាប់​មាន​ក្ដី​សុបិន​តាំង​ពី​នៅ​ក្មេង​រហូត​ចូល​ដល់​វ័យ ២៣ ឆ្នាំ​បាន​សម្រេច​ពិត​មែន​ដោយ​ពឹង​ផ្អែក​លើ​ទេព​កោសល្យ និង​ការ​ខិតខំ​ប្រឹងប្រែង។ នាង​បញ្ជាក់​ថា៖” ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត ពេល​ឃើញ​ម្ដាយ​របស់​ខ្ញុំ​គាត់​សប្បាយ​ចិត្ត​ដូច​សព្វ​ថ្ងៃ ព្រោះ​ខ្ញុំ​មាន​តែ​គាត់ ឪពុក​គាត់​លាចាក​លោក​ហើយ”៕

 

អាន​អត្ថបទ៖  ហ្សូណូ ទៅ​លក់​កន្សែង​រក​លុយ​ជួយ​លោក​គ្រូ ជ័យ ប៊ុនឈឿ ល្ងាច​នេះ

អាន​អត្ថបទ៖  សាឡាត់ ស្រីឡាង ក្រៅ​ពី​សិល្បៈ គឺ​ជា​ Fan ផ្កាប់​មុខ​​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​

 

និរត្តន៍ សង្ឃឹម​លើ Town

 

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ ផ្ដល់​ឱ្យ