តារា​ចម្រៀង​ល្បី​ៗ ពេល​ប្ដូរ​មក​ច្រៀង​បទ​អ្នក​ដទៃ អ្នក​ណា​​ច្រៀង​បាន​ល្អ​ជាង?

តារា​ចម្រៀង​ល្បី​ៗ ពេល​ប្ដូរ​មក​ច្រៀង​បទ​អ្នក​ដទៃ អ្នក​ណា​​ច្រៀង​បាន​ល្អ​ជាង?

កម្មវិធី Live Lounge របស់​វិទ្យុ​អង់គ្លេស​ BBC Radio 1 តែងតែ​មាន​វត្តមាន​ចូលរួម​ពី​តារា​ចម្រៀង​ល្បី​ៗ​លំដាប់​ពិភពលោក ដោយ​កម្មវិធី​នេះ​តម្រូវ​ឲ្យ​តារា​ចម្រៀង​ម្នាក់​ៗ​ច្រៀង​បទ​ចម្រៀង​របស់​ខ្លួន​ឯង​ផង​ និង​បទ​ចម្រៀង​របស់​តារា​ដទៃ​ផង។ បទ​ចម្រៀង​ដែល​ត្រូវ​លើក​មក​ច្រៀង​ គឺ​ត្រូវ​មាន​ភាព​ខុស​ប្លែក​ពី​បទ​ចម្រៀង​ភាគ​ច្រើន​របស់​ពួក​គេ។

 

ខាង​ក្រោម​នេះ​គឺ​តារា​ល្បី​ៗ​ដែល​ធ្លាប់​បាន​មក​ច្រៀង​បទ​ចម្រៀង​របស់​តារា​ដទៃ ក្នុង​ស្ទូឌីយោ Live Lounge នា​ពេល​កន្លង​មក។ ទស្សនា​ទាំង​អស់​គ្នា​ថា​តើ​តារា​រូប​ណា អាច​ច្រៀង​បាន​ល្អ​ជាង​គេ ពេល​ច្រៀង Cover បទ​របស់​តារា​ដទៃ៖ ​

 

១. Miley Cyrusច្រៀង​បទ Summertime Sadness របស់ Lana Del Rey

២. Ed Sheeran ច្រៀង​បទ Stay With Me របស់ Sam Smith

៣. Taylor Swift ច្រៀង​បទ Riptide របស់ Vance Joy

៤. Jessie Jច្រៀង​បទ I Knew You Were Trouble របស់ Taylor Swift

៥. Demi Lovato ច្រៀង​បទ Take Me to Church របស់ Hozier

៦. Maroon 5 សម្ដែង​បទ Happy របស់ Pharrell

៧. Sam Smith ច្រៀង​បទ When I Was Your Manរបស់ Bruno Mars

៨. Selena Gomezច្រៀង​បទ Rudeរបស់ Magic

ដោយ៖ វ៉ាន់ថន
ប្រភព៖ Youtube