តើ​ជប៉ុន​ ធ្លាប់​លេង​ World Cup ប៉ុន្មាន​ដង និង​ធ្លាក់​វគ្គ​ណា​ខ្លះ?

តើ​ជប៉ុន​ ធ្លាប់​លេង​ World Cup ប៉ុន្មាន​ដង និង​ធ្លាក់​វគ្គ​ណា​ខ្លះ?

​ក្រុម​បាល់ទាត់​​សាម៉ូរ៉ៃ​ខៀវ​​ជប៉ុន ធ្លាប់​លេង​បាល់ទាត់​ពិភពលោក​ FIFA World Cup បាន​៥​ដង​ហើយ នៅ​ឆ្នាំ​១៩៩៨, ២០០២, ២០០៦, ២០១០ និង​ឆ្នាំ​២០១៤។ ក្នុង​ចំណោម​៥​ដង​នេះ ជប៉ុន​ធ្លាប់​ឡើង​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ចំនួន​២​ដង។

 

តើ​ជប៉ុន​ ធ្លាប់​លេង​ World Cup ប៉ុន្មាន​ដង និង​ធ្លាក់​វគ្គ​ណា​ខ្លះ?

 

​​១៩៩៨៖ ​ធ្លាក់​វគ្គ​​សន្សំ​ពិន្ទុ​ពូល​ H

 

World Cup ឆ្នាំ​១៩៩៨ ​ដែល​បារាំង​​ជា​ម្ចាស់​ផ្ទះ​ ក្រុម​អាស៊ី​ជប៉ុន ស្ថិត​នៅ​ក្នុង​ពូល​ H ជាមួយ​អាហ្សង់ទីន ក្រូអាត និង​ចាម៉ៃកា ​ហើយ​៣​ប្រកួត​ក្នុង​ពូល​ជប៉ុន​ចាញ់​ទាំង​៣​ប្រកួត​ ធ្លាក់​ត្រឹម​វគ្គ​នេះ ខណៈ​ដែល​បារាំង​ ជា​ក្រុម​ជើង​ឯក​ពិភពលោក ក្រោយ​យក​ឈ្នះ​លើ​ប្រេស៊ីល ៣-០ នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

 

២០០២៖ ធ្លាក់​វគ្គ​១៦​ក្រុម​ចុងក្រោយ

 

World Cup ឆ្នាំ​​២០០២ គឺ​​កូរ៉េខាងត្បូង និង​ជប៉ុន​ខ្លួន​ឯង​ផ្ទាល់​ធ្វើ​ជា​សហ​ម្ចាស់​ផ្ទះ​ ​ហើយ​ពេល​នោះ ជម្រើស​ជាតិ​ជប៉ុន​ បាន​ឈរ​លេខ​១​ក្នុង​ពូល​ H ដោយ​នៅ​លើ​បែលហ្សិក រុស្សី​ និង​ទុយណេស៊ី ប៉ុន្តែ​បែរ​ជា​ចាញ់​ទួរគី ១-០ នៅ​វគ្គ​១៦​ក្រុម។ រីឯ​​ប្រេស៊ីល ជា​ក្រុម​ជើង​ឯក​នៅ​ឆ្នាំ​នោះ ​ក្រោយ​ឈ្នះ​​អាល្លឺម៉ង់ ២-០ វគ្គ​ផ្ដាច់ព្រ័ត្រ។

 

​២០០៦៖ ​ធ្លាក់​វគ្គ​សន្សំ​ពិន្ទុ​ពូល​ F

 

​អាល្លឺម៉ង់ គឺជា​ម្ចាស់​ផ្ទះ​ World Cup ឆ្នាំ​២០០៦ ហើយ​ជប៉ុន​​នៅ​ពូល​ F ​​ជាមួយ​ប្រេស៊ីល អូស្ត្រាលី និង​ក្រូអាត​ ដោយ​​៣​ប្រកួត​មាន​តែ​១​ពិន្ទុ​ប៉ុណ្ណោះ​ស្ថិត​នៅ​​បាត​តារាង​គេ។ រីឯ​ក្រុម​ជើង​ឯក​ឆ្នាំ​​នោះ បាន​លើ​អ៊ីតាលី ក្រោយ​ឈ្នះ​បារាំង​ដោយ​​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៥-៣ បន្ទាប់​ពី​ស្មើ​គ្នា​ម៉ោង​ធម្មតា ១-១។

 

២០១០៖ ធ្លាក់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

 

តើ​ជប៉ុន​ ធ្លាប់​លេង​ World Cup ប៉ុន្មាន​ដង និង​ធ្លាក់​វគ្គ​ណា​ខ្លះ?

 

អាហ្វ្រិក​ខាង​ត្បូង គឺ​ជា​ម្ចាស់​ផ្ទះ​ World Cup ឆ្នាំ​២០១០ ​ហើយ​ជប៉ុន​ស្ថិត​នៅ​ពូល​ E ជាមួយ​ហូឡង់ ដាណឺម៉ាក និង​កាមេរ៉ូន។ ​ឆ្លង​កាត់​៣​ប្រកួត ជប៉ុន​​មាន​៦​ពិន្ទុ​ស្ថិត​នៅ​​លេខ​២ បន្ទាប់​ពី​ហូឡង់ និង​ឡើង​ទៅ​វគ្គ​១៦​ក្រុម ​ប៉ុន្តែ​​បែរ​ជា​​ចាញ់​ប៉ារ៉ាហ្គាយ ​ដោយ​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី ៥-៣ ក្រោយ​បញ្ចប់​លទ្ធផល​ម៉ោង​ធម្មតា ០-០។ ជើង​ឯក​ពិភពលោក​ពេល​នោះ​ បាន​លើ​អេស្ប៉ាញ ក្រោយ​យក​ឈ្នះ​លើ​​ហូឡង់ ១-០ ​នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង។

 

២០១៤៖ ធ្លាក់​​វគ្គ​សន្សំ​ពិន្ទុ​ពូល C

 

តើ​ជប៉ុន​ ធ្លាប់​លេង​ World Cup ប៉ុន្មាន​ដង និង​ធ្លាក់​វគ្គ​ណា​ខ្លះ?

 

World Cup ឆ្នាំ​២០១៤ ​ចុង​ក្រោយ​ ដែល​ប្រេស៊ីល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ ក្រុម​ជម្រើស​ជាតិ​ជប៉ុន ស្ថិត​នៅ​ពូល​ C ​ជាមួយ​កូឡុំប៊ី ក្រិក និង​កូឌីវ័រ ​តែ​៣​ប្រកួត​ជប៉ុន មាន​តែ​១ពិន្ទុ​ប៉ុណ្ណោះ ស្ថិត​នៅ​បាត​តារាង​គេ និង​ត្រូវ​ធ្លាក់​​ហាល​អាវ​ត្រឹម​វគ្គ​នេះ។ ចំណែក​ឯ​ក្រុម​ជើង​ឯក គឺ​បាន​ទៅ​លើ​​ក្រុម​ឥន្ទ្រី​ដែក​​អាល្លឺម៉ង់ ក្រោយ​ឈ្នះ​លើ​​អាហ្សង់ទីន ១-០ នៅ​ម៉ោង​បន្ថែម​១៥​នាទី​២​ដង៕

 

-ចុចអាន៖ ទិដ្ឋភាព​ក្រុម​ជប៉ុន​ហ្វឹកហាត់​​នៅស្តាត​​អូឡាំពិក​ល្ងាច​នេះ​

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ JFA | Wiki