អង់គ្លេស បំបាក់បារាំង ២-០ យប់មិញ បន្ត លេងមិនចាញ់ក្នុងទឺកដី (Video Inside)

ក្រុងឡុងដ៍៖ ក្រុមបាល់ទាត់តោកំណាចអង់គ្លេស បន្តប្រវត្តិ លេងមិនចាញ់ក្នុងទឹកដី តាមរយៈលត់គូប្រជែងមាន់គក បារាំង ២-០ យប់មិញទៀតក្នុងជំនួបមិត្តភាពអន្តរជាតិនៅកីឡដ្ឋាន Wembley ។

នេះជាការទទួលជ័យជំនះមកវិញសម្រាប់ក្រុមដែលកំពុងដឹកនាំដោយគ្រូបង្វឹក Roy Hodgson បន្ទាប់ពីបានចាញ់ម្ចាស់ ផ្ទះគោលជល់អេស្ប៉ាញ ២-០ ដូចគ្នាកាលពីសប្តាហ៍មុនក្នុងមិត្តភាពដូចគ្នា ដើម្បីបន្តប្រវត្តិលេងមិនចាញ់ក្នុងទឹកដីអង់ គ្លេសរបស់ខ្លួន ក្រោយបញ្ចប់យុទ្ធនាការ World Cup 2014 នៅប្រទេសប្រេស៊ីលរួចមក ។

កីឡាករខ្សែបម្រើ Dele Alli បានស៊ុតគ្រាប់ទី១ឲ្យអង់គ្លេសនៅនាទីទី៣៩ចុងម៉ោងវគ្គទី១ មុនពេលដែលដែលកីឡាករ ខ្សែប្រយុទ្ធមកពីក្លឹប Manchester United, Wayne Rooney បន្ថែមគ្រាប់ទី២នៅនាទីទី៤៨រហូតដល់បញ្ចប់នៃការប្រ កួតពេញម៉ោង អង់គ្លេស ២ និងបារាំង ០ ។

សូមបញ្ជាក់ដែរថា នេះជាការបរាជ័យ ២-០ របស់ក្រុមម្ចាស់ផ្ទះ Euro 2016 ក្រោយពេលប្រកួតឈ្នះក្រុមភ្ញៀវអាល្លឺម៉ង់ ២-០ ក្នុងមិត្តភាពដូចគ្នាកាលពីរាត្រីសុក្រសប្តាហ៍មុន ជាមួយនឹងវាយប្រហារដ៏ខ្លាំងក្លាពីសំណាក់ក្រុម ISIS នៅកណ្តាលទីក្រុងប៉ារីស ដែលធ្វើឲ្យការប្រកួតយប់មិញនេះនៅអង់គ្លេស ប្រកបទៅភាពភ័យខ្លាចផងដែរ ព្រោះកីឡាករ ជម្រើសជាតិបារាំងអាចជាគៅលដៅរបស់ក្រុម ISIS ៕