ស៊ុយអែត និងអ៊ុយក្រែន ដឹកដៃគ្នាឡើងទៅ Euro 2016 ក្រោយទម្លាក់គូប្រជែងរៀងៗ ខ្លួន (Video Inside)

ដាណឺម៉ាក៖ ក្រុមបាល់ទាត់ជម្រើសជាតិរបស់ស៊ុយអែត និងក្រុមជម្រើសជាតិអ៊ុយក្រែន បានឈ្នះកៅអីម្នាក់មួយដូចគ្នា ដើម្បីឡើងទៅលេងក្នុងព្រឹត្តិការណ៍ពានរង្វាន់ជើងឯកប្រចាំទ្វីបអឺរ៉ុប UEFA Euro 2016 ដែលមានបារាំងធ្វើម្ចាស់ផ្ទះ ក្រោយឆ្លងកាត់វគ្គជម្រុះដោយជោគជ័យយប់មិញនេះ ។

ស៊ុយអែត (Sweden) បន្តទប់បានស្មើ ២-២ ទល់នឹងម្ចាស់ផ្ទះដាណឺម៉ាក (Denmark) ក្នុងវគ្គជម្រុះជុំទី២ ជើងទី២ ក្រោយពេល ជើងទី១នៅទឹកដីរបស់ខ្លួនបានយកឈ្នះដាណឺម៉ាក ២-១ ជាមួយនឹងការសរុបលទ្ធផលគ្រាប់បាល់ទាំង២ជើង គឺស៊ុយអែត ៤ និងដាណឺម៉ាក ៣ ពីការធ្វើបានសម្រេចរបស់កីឡាករលេខ១មកពីក្លឹប Paris Saint Germain របស់បារាំង Zlatan Ibrahimovic ទាំងពីរគ្រាប់ ។

ងាកមកមើលអ៊ុយក្រែន (Ukraine) វិញ ក៏ទប់បានស្មើ ១-១ ទល់នឹងម្ចាស់ផ្ទះស្លូវីនី (Slovenia) ផងដែរក្នុងជើងទី២នេះ គ្រាដែលជើងទី១ អ៊ុយ ក្រែនបានបំបាក់ក្រុមភ្ញៀវស្លូវីនី ២-០ ដោយសរុបលទ្ធផលទាំងពីរជើង គឺអ៊ុយក្រែន ៣ និងស្លូវីនី ១ ឡើងទៅជុំចែកពូល ផ្តាច់ព្រ័ត្រវគ្គ២៤ក្រុមនៅ Euro 2016 ដែលនឹងចាប់ផ្តើមនាថ្ងៃទី១០ មិថុនា ដល់ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ មាន រយៈពេល១ខែពេញ ។
ក្រុមជម្រើសជាតិគោជល់អេស្ប៉ាញ ជាក្រុមការពារតំណែងជើងឯក ខណៈដែលអ៊ីតាលី ជាក្រុមជើងឯករងកាលពីរដូវ កាលមុនឆ្នាំ២០១២ ដែលមានប៉ូឡូញ និងអ៊ុយក្រែនបានធ្វើម្ចាស់ផ្ទះរួមដែលក្រុមទាំង៤ខាងលើនេះ ក៏សុទ្ធតែបាន ឡើងមកជុំផ្តាច់ព្រ័ត្រនាពេលខាងមុខនេះដូចគ្នាផងដែរ ៕

ស៊ុយអែត និងអ៊ុយក្រែន ដឹកដៃគ្នាឡើងទៅ Euro 2016 ក្រោយទម្លាក់គូប្រជែងរៀងៗ ខ្លួន (Video Inside)

ស៊ុយអែត និងអ៊ុយក្រែន ដឹកដៃគ្នាឡើងទៅ Euro 2016 ក្រោយទម្លាក់គូប្រជែងរៀងៗ ខ្លួន (Video Inside)

ស៊ុយអែត និងអ៊ុយក្រែន ដឹកដៃគ្នាឡើងទៅ Euro 2016 ក្រោយទម្លាក់គូប្រជែងរៀងៗ ខ្លួន (Video Inside)

  • ស៊ុយអែត និងអ៊ុយក្រែន ដឹកដៃគ្នាឡើងទៅ Euro 2016 ក្រោយទម្លាក់គូប្រជែងរៀងៗ ខ្លួន (Video Inside)已关闭评论
  • 275 views
  • Hide Sidebar
    A+
Publish on:2015/11/18  Category:កីឡា