EXID ត្រលប់​​បញ្ចេញ​ក្បាច់​រាំ​ស៊ី​អារម្មណ៍​​ម្ដង​ទៀត​ក្នុង MV ថ្មី​ “Hot Pink”

EXID ត្រលប់​​បញ្ចេញ​ក្បាច់​រាំ​ស៊ី​អារម្មណ៍​​ម្ដង​ទៀត​ក្នុង MV ថ្មី​ “Hot Pink”

ក្រុម​ចម្រៀង​នារី​កូរ៉េ EXID បាន​ត្រលប់​មក​អង្រួន​អារម្មណ៍​អ្នក​គាំទ្រ​ជា​ថ្មី តាម​រយៈ​បទ​ចម្រៀង​ថ្មី​មាន​ចំណងជើង​ថា “Hot Pink”។

 

EXID ត្រលប់​​បញ្ចេញ​ក្បាច់​រាំ​ស៊ី​អារម្មណ៍​​ម្ដង​ទៀត​ក្នុង MV ថ្មី​ “Hot Pink”

 

មិន​ខុស​ពី​ចំណងជើង​ វីដេអូ​ចម្រៀង​ដែល​ទើប​ចេញ​កាល​ពី​ម្សិលមិញ​នេះ គឺ​មាន​បង្ហាញ​ភាព​ស្រស់​ស្អាត​តាម​យៈ​ពណ៌​ផ្កា​ឈូក​ស្ទើរ​តែ​គ្រប់​ប្លង់។ អត្ថន័យ​នៃ​បទ​ចម្រៀង​នេះ គឺ​ចង់​ឲ្យ​មនុស្ស​គ្រប់​គ្នា​ពិចារណា​ឲ្យ​បាន​ល្អិតល្អន់​មុន​វាយ​តម្លៃ​លើ​អ្នក​ដទៃ ចៀសវាង​ការ​មើល​មនុស្ស​ដោយ​​តែ​​សម្បក​ក្រៅ។

 

សមាជិក​ទាំង ៥​របស់ EXID នឹង​ឡើង​សម្ដែង​បទ​ថ្មី​នេះ​លើក​ដំបូង​ក្នុង​កម្មវិធី “Show Champion” នៅ​ថ្ងៃ​ទី​១៨ ខែ​វិច្ឆិកា​នេះ។

 

នេះ​ជា​វិល​ត្រលប់​លើក​ទី​ពីរ​របស់ EXID សម្រាប់​ឆ្នាំ​២០១៥​នេះ ដោយ​កាល​ពី​ខែ​មេសា មុន​នេះ ពួក​គេ​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ​ដែរ គឺ​បទ “Ah Yeah” ដែល​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​ទស្សនិកជន។ ទស្សនា​វីដេអូ​ចម្រៀង​ថ្មី​របស់​ពួក​គេ​ខាង​ក្រោម​នេះ៖

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖soompi