កំពូល​អ្នក​អាន​ រក្សា​ទុក​បាន​កាសែត​និង​សៀវភៅ​ជាង​៧​តោន​ក្នុង​ផ្ទះ


កំពូល​អ្នក​អាន​ រក្សា​ទុក​បាន​កាសែត​និង​សៀវភៅ​ជាង​៧​តោន​ក្នុង​ផ្ទះ

បុរស​ម្នាក់​នៅ​ខេត្ត Sichuan ប្រទេស​ចិន បាន​ធ្វើ​ឲ្យ​ផ្ទះ​របស់​ខ្លួន​ក្លាយ​ជា​បណ្ណាល័យ ក្រោយ​រក្សា​ទុក​ឯកសារ​ជា​ច្រើន​ដែល​ខ្លួន​បាន​អាន​ក្នុង​រយៈ​ពេល ៤០ឆ្នាំ​កន្លង​មក។

 

កំពូល​អ្នក​អាន​ រក្សា​ទុក​បាន​កាសែត​និង​សៀវភៅ​ជាង​៧​តោន​ក្នុង​ផ្ទះ

 

លោក Pan Chuanming រស់​នៅ​ក្នុង​ភូមិ​មួយ​ក្បែរ​ទីក្រុង Dazhou ខេត្ត Sichuan។ លោក​ចាប់​ផ្ដើម​ចូល​ចិត្ត​អាន​កាសែត​តាំង​ពី​អាយុ ៨ឆ្នាំ តាម​រយៈ​លោក​តា​របស់​ខ្លួន។ រយៈ​ពេល​ជិត​ ៤០ឆ្នាំ​ចុង​ក្រោយ​នេះ Pan អាច​រក្សា​ទុក​បាន​កាសែត​និង​សៀវភៅ​ជាង ៧តោន ទុក​ពេញ​ក្នុង​បន្ទប់​ចំនួន​៥​ក្នុង​ផ្ទះ​របស់​លោក រហូត​ស្ទើរ​តែ​គ្មាន​សល់​ចន្លោះ​សម្រាប់​ដាក់​គ្រឿង​សង្ហារិម​ផ្សេង​ៗ។

 

​ទម្លាប់​នៃ​ការ​អាន​សៀវភៅ​របស់​បុរស​រូប​នេះ​ត្រូវ​បាន​មនុស្ស​ជា​ច្រើន​កោត​សរសើរ តែ​ទន្ទឹម​នឹង​នោះ​អ្នក​លេង​អ៊ីនធឺណិត​មួយ​ចំនួន​បាន​បង្ហាញ​ការ​ព្រួយ​បារម្ភ​ថា​គំនរ​កាសែត​និង​សៀវភៅ​ច្រើន​ពេក​​​នាំ​ឲ្យ​មាន​ការ​រំខាន​ដល់​សមាជិក​គ្រួសារ​របស់​លោក ៕

 

កំពូល​អ្នក​អាន​ រក្សា​ទុក​បាន​កាសែត​និង​សៀវភៅ​ជាង​៧​តោន​ក្នុង​ផ្ទះ

 

កំពូល​អ្នក​អាន​ រក្សា​ទុក​បាន​កាសែត​និង​សៀវភៅ​ជាង​៧​តោន​ក្នុង​ផ្ទះ

 

កំពូល​អ្នក​អាន​ រក្សា​ទុក​បាន​កាសែត​និង​សៀវភៅ​ជាង​៧​តោន​ក្នុង​ផ្ទះ

 

 

ចុចអាន៖ស្លៀក​តែ​ខោ​ក្នុង រួច​គូរ​​ពណ៌​​ពី​ក្រៅ​ដូច​ខោ​​​ពិត​ៗ ដើរ​ពេញ​ទី​ក្រុង​

 

ប្រែ​សម្រួល៖ វ៉ាន់ថន
ប្រភព៖ shanghaiist