អាហារ​មាន​ជាតិពុល ១០ប្រភេទ​ដែល​អ្នកមិនគួរ​ទទួលទាន

ដោយសារ​ពិភពលោក​មានការ​ផ្លាស់ប្តូរ ដូច្នេះ​ជីវិតរស់​នៅ និង​របបអាហា​របស់​យើង​ក៏ផ្លាស់ប្តូរ​ដែរ។ នៅក្នុងជីវិត​រស់នៅ​សព្វថ្ងៃ អាហារ​ដែលយើង​ទទួលទាន​សុទ្ធតែ​មិនមែន​ជាអាហារ​ពិត ប៉ុន្តែ​ជាអាហារ​មាន​ជាតិគីមី ហើយ​គ្មានផ្តល់​អត្ថប្រយោជន៏​សារធាតុចិញ្ចឹម​ឲ្យរាងកាយ​មនុស្ស​ឡើយ។ ម្យ៉ាងវិញ​ទៀត វានឹង​បំផ្លាញ​រាងកាយ​របស់​យើង បណ្តាលឲ្យ​កើត​ជំងឺជា​ច្រើន ដែល​ក្នុងនោះជំងឺ​ដែលកាច​សាហាវ​ជាង​គេបំផុត​គឺ ជំងឺ​មហារីក។ ខាងក្រោមនេះ​ជាអាហារ​មានជាតិពុលទាំង ១០មុខ​ដែលអ្នក​ទទួលទាន​ជារៀង​រាល់ថ្ងៃ៖
 
អាហារ​មាន​ជាតិពុល ១០ប្រភេទ​ដែល​អ្នកមិនគួរ​ទទួលទាន
ស្ករស
ស្ករស​ជាសត្រូវ​លេខ ១របស់​មនុស្ស។ ជាមូលហេតុធ្វើឲ្យ​មនុស្សធាត់ និង​ទឹកនោម​ផ្អែម។ ស្ករសក៏​បានដាក់​សម្ពាធលើ​លំពែង, ថ្លើម និងប្រព័ន្ធរំលាយ​អាហារ។ ប្រព័ន្ធ​សរសៃប្រសាទ​ជាអ្នក​សម្របសម្រួល​រហូតដល់ទៅ ៥០%រៀងរាល់​ពេល​ដែលអ្នក​ទទួល​ទានស្ករស។
អ្វីដែលសំខាន់​ត្រូវច​ងចាំថា ជាតិស្ករទាំងអស់​មិនដូចគ្នា​ទេ។ ស្ករធម្មជាតិ​នៅក្នុង​ផ្លែឈើ និង​ទឹកឃ្មុំពិត​ជាល្អចំពោះសុខ​ភាព នៅពេល​ទទួលទាន​វាឲ្យ​បាន​គ្រប់គ្រាន់។
ម្សៅ
វាប្រហែល​ជាមើលទៅ​មិនប៉ះពាល់​អាក្រក់អ្វីទេ ប៉ុន្តែខាង​ក្នុងរាងកាយ​របស់អ្នក​ក៏ប៉ះពាល់​អាក្រក់​ដូចជា​ស្ករសដែរ។ វាបាន​ដាក់សម្ពាធ​ខ្លាំងទៅលើ​លំពែង និង​រារាំង​ដល់កម្រិត​អាំងស៊ុយលីន​យ៉ា​ងខ្លាំង ធ្វើឲ្យរាងកាយ​មានផ្ទុក​ជាតិខ្លាញ់​ច្រើន។ អាហារ​ផ្អាប់បានបំផ្លាញសារធាតុចិញ្ចឹម​របស់ស្រូវ​សាលី ក៏ដូច​ជាជាតិសរសៃ​ផងដែរ។
ទឹកដោះគោ
វាមានការ​បោកប្រាស់​បន្តិច។ យើងតែងតែ​ត្រូវបាន​គេណែនាំឲ្យ​ទទួលទាន​ទឹកដោះគោ ដើម្បីធ្វើឲ្យឆ្អឹង​រឹងមាំ ប៉ុន្តែយោង​តាមអ្នក​ជំនាញផ្នែក​សារធាតុ​ចិញ្ចឹម និង​វេជ្ជបណ្ឌិតលោក Patrick Holford បានឲ្យ​ដឹងថា ការទទួលទាន​ទឹកដោះគោនឹង​ធ្វើឲ្យយើង​បាត់បង់​សមត្ថភាព​រំលាយជាតិស្ករ។ វាបណ្តាលឲ្យ​យើងហើមពោះ, ពិបាក​រំលាយអាហារ, ធ្វើឲ្យ​រាងកាយ​កើនជាតិអាស៊ីត​ច្រើន និងធ្វើឲ្យ​កើតជំងឺរលាក។
អាហារដែលអាចញ៉ាំភ្លាមៗ (Fast Food)
អាហារដែលអាចញ៉ាំបានភ្លាមៗមិនល្អចំពោះសុខភាព​សរីរាង្គឡើយ មិន​ថាជាសាច់ផ្អាប់, ជាតិសូដ្យូម និងជាតិខ្លាញ់​ក្នុងសាច់ ទឹក​ដោះគោ…។ អ្នកស្រាវជ្រាវ​ផ្នែក​សុខភាព​បាននិយាយ​ថា ការទទួលទាន​អាហារផ្អាប់​ជារៀងរាល់​ថ្ងៃជា​ករណី​មួយធ្ងន់ធ្ងរ។
សាច់ផ្អាប់
សាច់ទាំង​នេះមានផ្ទុក​សារធាតុនីត្រាត​ខ្ពស់បំផុត និង​សូដ្យូម ដែល​ធ្វើឲ្យ​ខូចសុខភាព។ យោង​​តាមវិទ្យាស្ថាន​ស្រាវជ្រាវ​ជំងឺមហារីក​របស់​អាមេរិច​បាន​ឲ្យដឹង​ថា ការ​ទទួលទាន​សាច់ផ្អាប់​ពាក់ព័ន្ធនឹង​កំណើនគ្រោះថ្នាក់​នៃជំងឺ​មហារីកពោះវៀន​ធំ។ នៅពេល​រំលាយអាហារ សារធាតុនីត្រាត​បានបំប្លែង​ទៅជាសារធាតុ​នីទ្រីត ដែល​ជាសារធាតុ​គីមី​បង្ក​ជាជំងឺ​មហារីក។
នំដូណាត់
សមាសធាតុផ្សំ​របស់នំដូណាត់មាន​ដូចជា៖ ស្ករស, ម្សៅ និង​ជាតិខ្លាញ់។ ហើយវា​ក៏អាចគ្រោះថ្នាក់​ដល់ស្លាប់​បានដែរ ដោយសារតែជំ​ងឺបេះដូង។ ការទទួលទាន​ជាតិខ្លាញ់​ និង​ជាតិស្ករ​ច្រើន​ពាក់ព័ន្ធនឹង​ភាពគ្រោះថ្នាក់​នៃជំងឺបេះដូង និង​ទឹក​នោមផ្អែម។
នំស្រួយធ្វើពីដំឡូងបារាំង
នៅពេល​ដែលអាហារត្រូវបាន​បំពងក្នុងសីតុណ្ហភាពខ្ពស់ វាអាចបង្កើត​សារធាតុអាគ្រីឡាមីត (Acrylamide) ដែលត្រូវ​បានគេទទួលស្គាល់​ថា ជាសារធាតុធ្វើឲ្យ​កើតមហារីក។ នំស្រួយ​នេះមិនត្រឹមតែ​មានជាតិខ្លាញ់ខ្ពស់​ប៉ុណ្ណោះទេ តែថែមទាំងមាន​ជាតិអំបិល ធ្វើឲ្យ​មានសូដ្យូម​ឡើងខ្ពស់។ វាបណ្តាលឲ្យ​លើសឈាម, លើសជាតិ​កូឡេស្តេរ៉ុល, អត្រា​គ្រោះថ្នាក់​នៃជំងឺគាំងបេះដូង និង​ដាច់សរសៃឈាម​ខួរក្បាល​ឡើងខ្ពស់។
ការសិក្សាស្រាវជ្រាវ​មួយត្រូវ​បានចេញផ្សាយ​នៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ​នៃជំងឺមហារីកក្នុង​ឆ្នាំ ២០១៥បាន​ឲ្យដឹង​ថា អាហារ​ដែលមាន​ផ្ទុកជាតិ​អំបិលខ្ពស់​អាចធ្វើឲ្យ​ភាពគ្រោះថ្នាក់​នៃជំងឺ​មហារីក​ក្រពះកើន​ឡើង។
ទឹកសូដា
ភេសជ្ជៈ​នេះគ្មានផ្ទុក​សារធាតុអ្វីជួយ​ផ្គត់ផ្គង់​ដល់រាងកាយ​របស់អ្នក​ឡើយ។ ផ្ទុយទៅ​វិញ វាមានផ្ទុកទៅ​ដោយសារធាតុគីមី និង​ជាតិស្ករដែល​ស្រូបយក​កម្លាំង​របស់អ្នក។ តាម​ការសិក្សា​ស្រាវជ្រាវ​ពីរោគរាតត្បាត​ជំងឺមហារីក​បានឲ្យដឹង​ថា ការទទួលទាន​ភេសជ្ជៈ ២កំប៉ុងរៀងរាល់​សប្តាហ៏​អាចធ្វើឲ្យ​បុរសប្រឈមមុខនឹ​ងបញ្ហា​លំពែង។
ប៊ឺ
នេះជាប្រភេទខ្លាញ់​ផ្អាប់ និងជាជាតិខ្លាញ់​ដែលរាងកាយ​មិនអាច​រំលាយបាន។ វាធ្វើឲ្យកម្រិត​ជាតិកូឡេស្តេរ៉ុល​ឡើងខ្ពស់ ព្រមទាំង​បំផ្លាញបំពង់​សរសៃឈាម។ យោង​តាម​មជ្ឈមណ្ឌល​សុខភាព​ធម្មជាតិ​បានឲ្យ​ណែនាំថា យល់ល្អអ្នក​ត្រូវចៀសវាង​ទទួលទាន​ប៊ឺក្លែងក្លែង គួរតែជ្រើសរើសយករបស់​ពិត។
ស៊ុបកំប៉ុង
ស៊ុបកំប៉ុង​ពោរពេញ​ទៅដោយ​អំបិល។ ស៊ុបកំប៉ុងអាច​មានផ្ទុកសូដ្យូម​រហូតដល់​ទៅ ៨៩០មីលីក្រាម។ សូដ្យូម​ក្នុងរាងកាយបាន​រាំងខ្ទប់ទឹក ដែលដាក់​សម្ពាធទៅ​លើរាងកាយ ជាពិសេស​បេះដូង, បណ្តាលឲ្យ​លើសឈាម និង​គាំងបេះដូង៕
ដោយ៖ ដារ៉ា
ប្រភព៖ myfitmagazine

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាហារ​មាន​ជាតិពុល ១០ប្រភេទ​ដែល​អ្នកមិនគួរ​ទទួលទាន