សាកភ្លក្សញំា​គល់ខាត់ណា​ និង​រៀន​ពីវិធីធ្វើ​

យើងធ្លាប់តែ​ពិសា ​ញាំ ​និងភ្លាផ្សេងៗ​ ដែលធ្វើ​ឡើង​ដោយ​ការយក​ចិត្ដទុកដាក់ និង​មានរសជាតិ​ឆ្ងាញ់ពិសា។​ ប៉ុន្ដែចំពោះ​មិត្ដអ្នក​អានខ្លះ​ប្រហែល​ជាមិនធ្លាប់​បានសាកពិសាញាំ ​ដែលធ្វើ​ឡើងពីគល់​ខាត់​ណា​នោះទេ។ ​ភាពច្នៃ​ប្រឌិត​ នឹង​នាំមកនូវ​សោភ័ណភាព​ស្រស់​ស្អាត ​និង​មានឱជារស​គួរឱ្យ​ចង់ទទួលទាន។ ​ដូច្នេះតាម​រយៈ​ទំព័រវិជ្ជា​មេផ្ទះ របស់ ​Cool News ​យើងសូមលើក​យកពីវិធី​ធ្វើញាំមួយ​មុខទៀត ​គឺញាំគល់​ខាត់ណា។ ​យើង​ជឿថា ​ក្រោយ​ពេល​ពិសាញាំ​មួយមុខ​នេះ ​លោកអ្នក​នឹងមានអារម្មណ៍​ថា​ឆ្ងាញ់ ​និង​ចង់ធ្វើញ៉ាំ​ម្ដងទៀត។​ចំពោះ​គល់ខាត់វិញ​ សូមជ្រើស​រើសខាត់ណា​ ដើមធំៗ​ យកមក​បក​សំបកចេញ ​ហើយហាន់​ជាចំណិត​តូចៗ ​រួចក៏យក​ទៅស្រុះ​ទឹកក្តៅ ​និង​ទុកឱ្យ​បានរយៈ​ពេល​ប្រហែលជា​ ៣០ នាទី។​
សាកភ្លក្សញំា​គល់ខាត់ណា​ និង​រៀន​ពីវិធីធ្វើ​
 គ្រឿង​ផ្សំញំាគល់​ខាត់ណា​- គល់​ខាត់​ណាស្រុះ​- បង្គា​ស្ងោរ​ និងសាច់​ជ្រូកស្ងោរ​ ហាន់​ជាចំណិត​តូចៗ ​ឬចិញ្ច្រាំ​- ខ្ទឹម​ក្រហម​ចំណិតតូចៗ​- ស្ក​- ទឹកត្រី​- ក្រូចឆ្មារ​- ម្ទេស​ (ហាន់ជាដុំៗ)​- ម្ទេសក្រៀម​ (អាំង) ​ទុកសម្រាប់​រោយពីលើ​- ម្ទេស​ក្រហម​ (បំពង) ​ទុករោយពីលើ​- ពងទាស្ងោរ​- គ្រាប់ស្វាយ​ចន្ទីទុករោយ​ពីលើ​
វិធីធ្វើ​ជាដំបូង​ធ្វើទឹក​ជ្រលក់​ញំា ​មាន ​ក្រូចឆ្មា ​ស្ក ​ទឹកត្រី ​ខ្ទឹមក្រហម​លាយចូលគ្នា ​រួចយក​ទៅស្រោច ​ពីលើខាត់​ណា ​ដែ​ល​បានរៀប​ចំដាក់​ចានរួច​ជាស្រេច​ បន្ទាប់​មករោយ​ម្ទេស​ក្រៀម ​ម្ទេសក្រហម ​និង​គ្រាប់​ស្វាយ​ចន្ទី​ដើម្បី​បន្ថែម​សោ​ភណ័​ភាព​៕ ​​

អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​