កូនអាយុ៦៥ឆ្នាំ​ដឹក​ដៃម្តាយ​អាយុ៨៧​ឆ្នាំដើរ​ទៅផ្ទះ​បានចម្ងាយ​ជាង១ម៉ឺន​គីឡូមែត្រ​ក្នុងរយៈពេល​៥ឆ្នាំ​

លោក ​Jiang Huaxin ​ដែលមានអាយុ​៦៥ឆ្នាំ ​និង​លោកយាយ​ Xia Suqing ​ដែល​មានអាយុ៨៧​ឆ្នាំ ​គឺជា ​ម្តាយនិងកូន​ ដែលអាយុពួក​គេទាំងពីរ​បើបូក​ទៅគឺស្មើរនឹង​១៥០ឆ្នាំ។ ​ពួកគេ​ទាំងពីរ​បានដើរ​លើផ្លូវជា ​មួយគ្នា​ទៅកាន់​ផ្ទះ​របស់ខ្លួន​ ស្ថិតនៅភាគនិរតី ​ក្រុង ​ចុងឈីង ​ប្រទេសចិន ​ពីរដង​ក្នុងមួយ​ថ្ងៃ​ ហើយរហូត​មកដល់​ពេលនេះ​បានរយៈ​ពេល៥​ឆ្នាំហើយ។​
កូនអាយុ៦៥ឆ្នាំ​ដឹក​ដៃម្តាយ​អាយុ៨៧​ឆ្នាំដើរ​ទៅផ្ទះ​បានចម្ងាយ​ជាង១ម៉ឺន​គីឡូមែត្រ​ក្នុងរយៈពេល​៥ឆ្នាំ​

លោក​ Jiang ​បានដឹក​ដៃរបស់ម្តាយលោក​ដើរ​ជារៀរាល់​ថ្ងៃនៅ​ម៉ោង​៥និង៤០​នាទីល្ងាច​ បន្ទាប់​ពីទទួល ​ទានអា​ហារ​ពេល​ល្ងាច​ជាមួយម្តាយ​រួចរាល់។ ​ហើយ​នៅម៉ោង​៧ព្រឹក ​លោកបាន​ទៅយកម្តាយ​ ដោយ ​ដើរនៅ​លើផ្លូវ​ដូចគ្នា ​ដើម្បី​នាំម្តាយ​ទៅកាន់គេ​ហដ្ឋានរបស់គាត់​ ដែល​ចម្ងាយ​រវាងផ្ទះ​អ្នកទាំងពីរ​គឺ៣.៥ គី​ឡូមែត្រ។​
លោក ​Jiang ​និយាយថា​ “ម្តាយរបស់ខ្ញុំ​ចូលចិត្ត​សម្រាន្ត​នៅផ្ទះ​ចាស់របស់​គាត់”។ ​បន្ទាប់ពី​បងប្រុស​ បង្កើត​របស់​លោក​បាន​ទទួល​មរណភាពកាលពី​ឆ្នាំ២០០៩​មក ​លោក ​Jiang ​គឺជាអ្នក​ទទួលខុសត្រូវ ​មើល​ថែរក្សាម្តាយ។​
ដោយ​សារតែម្តាយ​ចង់សម្រាន្ត​នៅផ្ទះ​ចាស់បែប​នេះហើយ​ លោក ​Jiang ​តែងតែ​នាំម្តាយ​ទៅកាន់ផ្ទះ ​ជារៀង​រាល់ថ្ងៃ។​ លោកថា ​“ ម្តាយខ្ញុំចាស់​ ដូច្នេះ​ខ្ញុំចង់នាំ​គាត់ដើរ​ តាម​ដែលអាចធ្វើបាន។​ ទោះបីជា ​យ៉ាងណាក៏​ដោយ ​គ្រូ​ពេទ្យបាន​ស្នើឲ្យ​គាត់ដើរ​ឲ្យបាន​ច្រើន”។​
កាលពីឆ្នាំ ​២០១០ ​លោកយាយ ​Xia ​បានធ្វើការ​វះកាត់​ដូរជើង​របស់គាត់ ​ហើយគ្រូពេទ្យ​បានស្នើឲ្យ​លោ ​ក​យាយ​​ដើរ​យ៉ាងហោច​ណាស់​ឲ្យបាន​ពីរម៉ោង​ក្នុងមួយថ្ងៃ។ ​ការដើរ​ចម្ងាយ​ផ្លូវ ៣.៥គីឡូ​មែត្រ អាចនឹង ​ចំណាយ​ថេរៈ​វេលា​ប្រហែល​៤០នាទី ​ក៏ប៉ុន្តែ ​ដោយសារ​តែលោកយាយ ​Xia ដើរយឺតៗ​ ហេតុនេះ ​គាត់ ​ត្រូវ​ចំណាយ​ពេល​ប្រមាណ​១០០នាទី ​ឬ៣ម៉ោង​សម្រាប់​ទៅនិងមក​៕

ប្រែសម្រួល៖ ស៊ាវ ឈាន
ប្រភព៖ People’s China Daily

  • កូនអាយុ៦៥ឆ្នាំ​ដឹក​ដៃម្តាយ​អាយុ៨៧​ឆ្នាំដើរ​ទៅផ្ទះ​បានចម្ងាយ​ជាង១ម៉ឺន​គីឡូមែត្រ​ក្នុងរយៈពេល​៥ឆ្នាំ​已关闭评论
  • 277 views
  • Hide Sidebar
    A+
Publish on:2015/11/18  Category:ជីវិតនិងសង្គម
Tags: