វី​វ៉ា​និង​សេ​១២៥​បុក​គ្នា​នៅ​ឫស្សី​កែវ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​​ស្លាប់​ភ្លាម​ៗនៅ​កន្លែង​កើត​ហេតុ​ ឯ​បុរស​ម្នាក់​ទៀត​បាន​រង​របួសធ្ងន់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ ​និង​ម៉ូតូ​កាលពី​វេលា​ម៉ោង​៨ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៧ វិច្ឆិកា ២០១៥ នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ចំណុច​ផ្លូវ​ចូល​ផ្ទះសំណាក់​ឫស្សី​កែវ ស្ថិត​ក្នុងភូមិ​សាមគ្គី សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ ។

ប្រភព​ពី​ប្រពន្ធ​ជន​រង​គ្រោះ​បាន​ឲ្យដឹងថា ជន​រង​គ្រោះ​ដែល​ស្លាប់​បាត់​បង់​ជីវិត​មាន​ឈ្មោះ សាន់ ដារិន ភេទប្រុស អាយុ​៣៥​ឆ្នាំ ជា​មន្ត្រី​រាជការ រស់​នៅ​ភូមិ​ខ សង្កាត់​ច្រាំង​ចំរេះ២ ខណ្ឌឫស្សីកែវ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កវី​វ៉ា​ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BR-8182 តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ដល់​ចំណុច​កើតហេតុ​គាត់​ក៏​ព្យាយាម​​បើក​វ៉ា​រថយន្ត​១​គ្រឿង ហើយ​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​ម៉ាក​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CQ-0840 បើកបរ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង (​បញ្ច្រាស់ទិស​គ្នា​) បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​វី​វ៉ា​ដួល​បោក​ក្បាល​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង ​កើតហេតុ ចំណែក​អ្នកបើកបរ​ម៉ូតូ​សេ​១២៥​រង​របួសធ្ងន់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ ភ្លាម​ៗ​ផង​ដែរ រីឯ​ម៉ូតូ​ទាំង​២​គ្រឿង​ខូចខាត​ធ្ងន់ធ្ងរ ។

ប៉ុន្តែ​ ប្រភព​ពី​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​បាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មិនមែន​ស្លាប់​ដោយសារ​ដួល​បោក​ក្បាល​នោះ​ទេ គឺ​នៅ​ពេល​ដែល​ដួល​ម៉ូតូ​ត្រូវ​បាន​រថយន្ត​ធន់​ធំ​១​គ្រឿង​បើក​មក​កិន​ ស្លាប់​ភ្លាម​ៗ ហើយ​បើក​គេចខ្លួន​បាត់​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ សព​​ជន​រង​គ្រោះ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​​ទៅ​ធ្វើបុណ្យ​តាម​ ប្រពៃណី ឯ​ម៉ូតូ​ទាំង​២​គ្រឿង​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ​នៅ​ពេល​ក្រោយ ៕

វី​វ៉ា​និង​សេ​១២៥​បុក​គ្នា​នៅ​ឫស្សី​កែវ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់
វី​វ៉ា​និង​សេ​១២៥​បុក​គ្នា​នៅ​ឫស្សី​កែវ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់
វី​វ៉ា​និង​សេ​១២៥​បុក​គ្នា​នៅ​ឫស្សី​កែវ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់
វី​វ៉ា​និង​សេ​១២៥​បុក​គ្នា​នៅ​ឫស្សី​កែវ ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត