រសៀល​នេះ​គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​ទាក់​ទង​ការ​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី

រាជ​ធានី​ភ្នំពេញ​ ៖ តាម​ប្រភព​ពី​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ឱ្យ​ដឹង​ថា បើមិន​មាន​អ្វី​ប្រែ​ប្រួល​ទេ នៅ​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​១៨ វិច្ឆិកា នេះ គណ​បក្ស​សង្គ្រោះ​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​អ្នក​តំណាង​រាស្ត្រ​របស់​បក្ស​ដែល​មាន​វត្ត​មាន​ក្នុង​ប្រទេស​​ទាក់​ទង​នឹង​ការ​កំណត់​ពេល​វិល​ត្រឡប់​របស់​លោក​សម រង្ស៊ី ប្រធាន​គណ​បក្សសង្គ្រោះ​ជាតិ និង​លោក​កឹម សុខា អនុ​ប្រធាន​បក្ស​ នៅ​ទី​ស្នាក់​ការ​គណ​បក្ស​ក្នុង​សង្កាត់​ចាក់អង្រែលើ​។

ប្រភព​បាន​បញ្ជាក់​ថា កិច្ច​ប្រជុំ​នេះ​ដឹក​នាំ​ដោយ​លោក​ប៉ុល ហំម៕