ពិធីខួបកំណើត ក្លាយជាសោកនាដកម្ម! មិត្តភក្តិ ១១នាក់ ស្លាប់ក្បែរគ្នា ដោយសារ ការវាយប្រហារ នៅទីក្រុងប៉ារីស

បារាំង៖ មិត្តភក្តិ ចំនួន ១១នាក់ បានស្លាប់យ៉ាងអាណោចអាធ័មបំផុត ក្នុងអំឡុងពេលដែល កំពុងប្រារព្ធធ្វើ ពិធីខួបកំណើត នៅហាងកាហ្វេ La Belle Equipe ក្នុងទីក្រុង ប៉ារីស កាលពីថ្ងៃសុក្រ កន្លងទៅ ដោយសារតែការបាញ់ប្រហាររបស់ក្រុមភេរវករ។

 ពិធីខួបកំណើត ក្លាយជាសោកនាដកម្ម! មិត្តភក្តិ ១១នាក់ ស្លាប់ក្បែរគ្នា ដោយសារ ការវាយប្រហារ នៅទីក្រុងប៉ារីស
រូបភាព Houda Saadi ជាម្ចាស់ខួបកំណើត

តាមសេក្តីរាយការណ៍ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះ បានប្រារព្ធធ្វើ ពិធីខួបកំណើតឲ្យនាង Houda Saadi គម្រប់អាយុ ៣៥ឆ្នាំ ដែលជាអ្នកបំរើម្នាក់នៅហាងកើតហេតុនោះ ដោយមានការចូលរួម ពី បងស្រីម្នាក់ បងប្រុស២នាក់ និងមិត្តភក្តិមួយចំនួនទៀត។ ក្រោយមក ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារ យ៉ាងសាហាវឃោរឃៅ ឆក់យកអាយុជីវិតមនុស្សយ៉ាងច្រើន ដោយក្នុងនោះ នាង Houda Saadi ដែលជាម្ចាស់កម្មវិធីខួបកំណើត ក៏បានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័មផងដែរ ខណៈដែលបងប្រុសនាង Khaled និង Abdallah អាចមានសំណាង នៅរស់រានមានជីវិត។ នៅក្នុងពេលនោះ Khaled ជាបងប្រុស បានព្យាយាមជួយធ្វើចលនាបេះដូងឲ្យនាងដែរ តែអ្វីៗបានហួសពេលបាត់ទៅហើយ។ ក្នុងចំណោមបងប្អូនស្រី ទាំង២នាក់នោះ (Houda និង Halima) មានម្នាក់ត្រូវគ្រាប់ស្លាប់ក្នុងថ្លុកឈាមនៅនឹងកន្លែងកើតហេតុ ខណៈម្នាក់ទៀត ត្រូវគេបាញ់ចំក្បាល ស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។

ពិធីខួបកំណើត ក្លាយជាសោកនាដកម្ម! មិត្តភក្តិ ១១នាក់ ស្លាប់ក្បែរគ្នា ដោយសារ ការវាយប្រហារ នៅទីក្រុងប៉ារីស
រូបភាព បងប្រុស Houda គឺ Khaled និង Abdallah

ជាមួយគ្នា​នេះដែរ Ludovic Boumbas ដែលជាអ្នកចូលរួម ក្នុងពិធីជប់លៀងនោះ បានក្លាយទៅជាវិរៈបុរស ក្រោយពីបានពលីជីវិតរបស់ខ្លួន ដើម្បីជួយសង្គ្រោះស្ត្រីម្នាក់ ដែលមានឈ្មោះថា Chloe Clement ដោយបានយកខ្លួន ទៅពាំងគ្រាប់កាំភ្លើងជំនួស។

គួរបញ្ជាក់ផងដែរថា ជនរងគ្រោះទាំង ១៩នាក់ នៅ La Belle Equipe ភាគច្រើន គឺអ្នកមកចូលរួមពិធីខួបកំណើត ដោយក្នុងនោះរួមមាន ទាំងបុគ្គលិកនៅហាងកាហ្វេ Café des Anges ៥នាក់ និង៦នាក់ផ្សេងទៀត គឺជាមិត្តភក្តិរបស់ពួកគេ។

យ៉ាងណាមិញ ក្នុងចំណោមជនរងគ្រោះទាំងនោះ មាននារីម្នាក់ ឈ្មោះថា Michelli Gil Jaimez អាយុ ២៧ឆ្នាំ ជាជនជាតិម៉ិចស៊ិក ដែលបានមករស់នៅ ទីក្រុងប៉ារីស អស់រយៈពេល ៣ឆ្នាំមកហើយ និងជាបុគ្គលិកនៅ La Belle Equipe។ អ្វីដែលគួរឲ្យសោកស្តាយនោះគឺ នាងទើបតែភ្ជាប់ពាក្យ ប៉ុន្មានថ្ងៃប៉ុណ្ណោះ មុនពេលមានហេតុការណ៍ វាយប្រហារស្លាប់រង្គាលបែបនេះ៕

ពិធីខួបកំណើត ក្លាយជាសោកនាដកម្ម! មិត្តភក្តិ ១១នាក់ ស្លាប់ក្បែរគ្នា ដោយសារ ការវាយប្រហារ នៅទីក្រុងប៉ារីស
រូបភាព បងស្រី Houda គឺ Halima ដែលបានស្លាប់ដែរ
ពិធីខួបកំណើត ក្លាយជាសោកនាដកម្ម! មិត្តភក្តិ ១១នាក់ ស្លាប់ក្បែរគ្នា ដោយសារ ការវាយប្រហារ នៅទីក្រុងប៉ារីស
រូបភាព Ludovic Boumbas ជាអ្នកយកខ្លួនទៅពាំងគ្រាប់ ជួយស្រីម្នាក់

ពិធីខួបកំណើត ក្លាយជាសោកនាដកម្ម! មិត្តភក្តិ ១១នាក់ ស្លាប់ក្បែរគ្នា ដោយសារ ការវាយប្រហារ នៅទីក្រុងប៉ារីស
ពិធីខួបកំណើត ក្លាយជាសោកនាដកម្ម! មិត្តភក្តិ ១១នាក់ ស្លាប់ក្បែរគ្នា ដោយសារ ការវាយប្រហារ នៅទីក្រុងប៉ារីស

ប្រភព៖

ដោយ ឌី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត