ហេតុផល ១៤យ៉ាង​ដែលមនុស្ស​ស្រីគួរតែរួមភេទ

អ្នកជំនាញបាន​សួរសំនួរផ្ទាល់មាត់ទៅ​មនុស្សស្រី​ជាច្រើន​ថា ហេតុអ្វី​បាន​ជាពួកនាង​គួរ​តែរួម​ភេទ? ពួកនាង​បានរៀបរាប់​ហូរហែជា​ច្រើន។ ចម្លើយ​ភាគច្រើន​បង្ហាញ​ពីស្នេហា។
 
ហេតុផល ១៤យ៉ាង​ដែលមនុស្ស​ស្រីគួរតែរួមភេទ
១. ការរួមភេទ​ធ្វើឲ្យមនុស្សស្រី​កាន់តែ​មាន​សម្រស់ស្រស់​ស្អាត ព្រោះ​អរម៉ូនភេទជួយ​ជម្រុញ​អូវែទៅ​ឲ្យ​ភេទញី។ អរម៉ូន អឺសស្ត្រូសែន ជួយឲ្យ​ស្បែក​កាន់​តែស្រស់ថ្លា, សរសៃ​សក់​ក្រាស់ និង​ភ្លឺរលោង ជួយពន្យា​ភាពចាស់​ធ្វើឲ្យ​ក្មេង​ជាងវ័យ។ តាម​ការសិក្សាស្រាវជ្រាវ​បានរកឃើញ​ថា មនុស្សស្រី​ដែល​បាន​រួមភេទ ៤ដង​ក្នុង ១សប្តាហ៏​មើលទៅ​ក្មេង​ជាង​មនុស្សស្រី​ដែលមិន​បាន​រួមភេទ​សោះរយៈ​ពេល ៧-១២ឆ្នាំ។
២. ការរួមភេទ​ជួយឲ្យ​មាន​រាងស្លីម, រួមភេទម្តង​ស្មើនឹង​ការរត់ចម្ងាយ ២-៣ គម អាច​ចំហេះជាតិកាឡូរីបាន​យ៉ាងតិចណាស់ ៨៥កាឡូរី និង​ជួយកាត់​បន្ថយជាតិខ្លាញ់​មិនល្អ។
៣. ការរួមភេទធ្វើឲ្យ​អរម៉ូន អឺសស្ត្រូសែន កើន​ឡើង ក៏ដូចជា​អរម៉ូន​តេសតូស្តេរ៉ូន វាជួយ​ឲ្យអ្នកមា​នភាពរហ័សរហួន, ជួយពង្រឹង​លក្ខណៈ​សម្បត្តិ​របស់អ្នក។
៤. ការរួមភេទ​អាចជួយ​កាត់បន្ថយ​ភាពឈឺចាប់។ មូលហេតុដោយ​សារអរម៉ូនចេញ​ពីក្រពេញក្រលៀនមាន​ការកើនឡើង។ វាជាអរម៉ូន​ប្រឆាំងនឹង​ការរលាក។ ការឈឺ​ចាប់​ថយចុះ ដោយសារ​កំណើន​នៃអរម៉ូន​អុកស៊ីតូស៊ីន, អរម៉ូន​ដែលធ្វើឲ្យ​មនុស្សស្រី​ចេះស្រឡាញ់។
៥. ការរួមភេទ​អាចជួយកាត់បន្ថយ​អាការៈឈឺចាប់​មុនមករដូវ។ ការរួមភេទ​ជួយផ្លាស់ប្តូ​រកម្រិត​អរម៉ូនមុន​ពេលមករដូវ។ អាការៈ​ទាំងអស់នោះ​រួមមាន៖ មួម៉ៅ, ធុញទ្រាំ, តាន​តឹង, ក្រៀមក្រំ, ឆាប់ខឹង, គេង​មិនលក់, ខ្សោយ, ឈឺសាច់ដុំ, ឈឺក្បាល, ឈឺសន្លាក់ឆ្អឹង, ហើមពោះ, ពិបាក​រំលាយអាហារ, ទល់លាមក, រាករូស, ញ៉ាំមិនបាន…។
៦. ការរួមភេទ​ជួយព្យាបាលជំ​ងឺឈឺមួយចំហៀង​ក្បាល អាចជួយ​កាត់បន្ថយ​ភាពតានតឹង។
៧. ការរួមភេទជួយឲ្យ​មករដូវ​បាន​ទៀងទាត់។
៨. ការរួមភេទជួយការពារពីភាពគ្មានកូន។ ការមានក្តីសុខនឹងការរួមភេទ ធ្វើឲ្យអ្នកកាន់តែរួមភេទញឹកញាប់។ ដូច្នេះឱកាសនៃការមានផ្ទៃពោះមានការកើនឡើង។
៩. ការរួមភេទ​ជួយ​ការពារ​ពីបញ្ហា​តម្រងនោម ជួយពង្រឹង​សាច់ដុំត្រគាក។
១០. ការរួមភេទ​ជួយ​ការពារពី​ជំងឺសរសៃប្រសាទ ព្រោះចរាចរណ៏ឈា​ម​បានបំពេញ​ឈាមទៅ​ឲ្យខួរក្បាល។ ផ្តល់អុកស៊ីសែន​ទៅឲ្យខួរ​ក្បាល។ មនុស្សស្រី​ដែល​រួមភេទ​បាន​ញឹកញាប់ ជាធម្មតា​មាន​ភាពចងចាំ​បានល្អ។
១១. ការរួមភេទ​ជួយការពារខ្លួន​អ្នកពីជំងឺបេះដូង ហេតុផល គឺដោយសារ​ការរួមភេទ​ជាលំហាត់ប្រាណមួយ​ដែលល្អចំពោះ​បេះដូង មិនធ្វើឲ្យ​ឡើងជាតិខ្លាញ់។
១២. ការរួមភេទជួយ​ការពារ​ពីជំងឺគេង​មិនលក់។ ការរួមភេទ​ដូចជា​ការលេបថ្នាំងងុយ​គេង។ ការរួមភេទ​ជួយការពារ និង​ព្យាបាល​បញ្ហាគេងមិន​លក់។
១៣. ការរួមភេទ​ជួយការពារ​ពីជំងឺពុកឆ្អឹង។ ប្រសិទ្ធិភាព​របស់អរម៉ូនតេសតូស្តេរ៉ូន អាចជួយកាត់​បន្ថយ​ជំងឺពុកឆ្អឹង។
១៤. ការ​រួមភេទ​ធ្វើឲ្យមនុស្សស្រី​មានក្តីសុខ និង​មានអាយុវែង៕
ដោយ៖ ដារ៉ា
ប្រភព៖ soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!