​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​៣​នាក់ របួសធ្ងន់​១៩​នាក់​

​រាជធានី​ភ្នំពេញ​៖​យ៉ាងហោចណាស់​មនុស្ស​ស្លាប់​៣​នាក់​(​ប្រុស​) អ្នករបួសធ្ងន់​១១​នាក់​(​ស្រី​៤​នាក់​), របួសស្រាល​៨​នាក់​(​ស្រី​១​នាក់​) ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​ទូទាំងប្រទេស​កាលពី​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​ម្សិលមិញ​នេះ​។ នេះ​បើ​យោងតាម​របាយការណ៍រ​បស់​អគ្គនាយកដ្ឋាន​ស​ណ្តា​ប់​ធ្នាប់​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​។​

​របាយការណ៍​ដដែល​ប​ន្ត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​០៩​លើក​ខាងលើ​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៨​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១៣​គ្រឿង​, រថយន្ត​ធុន​តូច​៤​គ្រឿង​, រថយន្ត​ធុន​ធំ​១​គ្រឿង​។ របាយការណ៍​ខាងលើ​បញ្ជាក់ថា មូល​ហេតុដែល​កើតមាន​គ្រោះថ្នាក់​ចរាចរណ៍ នេះដែរ បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​ល្មើស​ល្បឿន​៣​លើក​,បត់​គ្រោះថ្នាក់​៤​លើក​,ប្រជែង​គ្រោះថ្នាក់​១​លើក​,មិន​គោរព​សិទ្ធិ​១​លើក​, កត្តា​យានយន្ត​១​លើក​, ក្នុងនោះ អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន ១៧​នាក់ (​យប់​៨​នាក់​)៕

​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស​ម្សិលមិញ​ស្លាប់​៣​នាក់ របួសធ្ងន់​១៩​នាក់​