ក្រុម​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់​​ម្សិល​មិញ ឯទីម័រខាងកើត ​ត្រូវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ទក់​សាច់​ ១០-០

​​ការ​ប្រកួត​វគ្គ​​ជម្រុះ​បាល់ទាត់​ពិភពលោក​ 2018 FIFA World Cup ​​កាល​ពី​ម្សិល​មិញ​ ​៥​ក្រុម​​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់ ខណៈ​ដែល​ទីម័រខាងកើត ​ត្រូវ​ក្រុម​ភ្ញៀវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ដល់ ១០-០។

ក្រុម​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់​​ម្សិល​មិញ ឯទីម័រខាងកើត ​ត្រូវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ទក់​សាច់​ ១០-០

ទីម័រខាងកើត (ពណ៌ស) ​ប៉ះ​ក្រុម​ភ្ញៀវ​អារ៉ាប៊ីសាអ៊ូឌីត (ខៀវ)

​​សម្រាប់​ការ​ប្រកួត​ក្នុង​ពូល​ A ​ក្រុម​​ជើង​ខ្លាំង​កំពូល​តារាង​​អារ៉ាប៊ីសាអ៊ូឌីត ​បាន​បំបាក់​​ទីម័រខាងកើត ១០-០ ខណៈ​ដែល​ទីម័រ​ទទួល​កាត​ក្រហម​ម្នាក់​ទៀត​នៅ​នាទី​៨៨ (លឿង​២​ដង)។ រីឯ​១​គូ​ទៀត ក្នុង​ពូល​ A នេះ​ដែរ ម្ចាស់​ផ្ទះ​ម៉ាឡេស៊ី ចាញ់​អារ៉ាប់រួម ១-២។ ​ដូច្នេះ​ក្នុង​ពូល​ A ​ក្រុម​អាស៊ីអាគ្នេយ៍​ទាំង​២ ស្ថិត​នៅ​បាត​តារាង​ទាំង​២​ក្រុម។

ក្រុម​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់​​ម្សិល​មិញ ឯទីម័រខាងកើត ​ត្រូវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ទក់​សាច់​ ១០-០

ម៉ាឡេស៊ី (ពណ៌លឿងខ្មៅ) ប៉ះអារ៉ាប់រួម

ក្រុម​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់​​ម្សិល​មិញ ឯទីម័រខាងកើត ​ត្រូវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ទក់​សាច់​ ១០-០

រីឯ​ក្នុង​ពូល​ E វិញ ​ម្ចាស់​ផ្ទះ​​សិង្ហបុរី បាន​ចាញ់​​ស៊ីរី ១-២ ខណៈ​ដែល​ខ្សែ​ការពារ​ Madhu Mohana ​របស់​សិង្ហ​បុរី​ ទទួល​បាន​កាត​ក្រហម តាំង​ពី​នាទី​៥៥។ ចំណែក​ឯ​ក្រុម​គោព្រៃ​កម្ពុជា បាន​ចាញ់​ជប៉ុន ២-០ ក្នុង​ទឹក​ដី​ខ្លួន​ឯង​ដែរ ដោយ​​ខ្សែ​ប្រយុទ្ធ​ឃួន ឡាបូរ៉ាវី ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នាទី​៥២ និង​​តារា​ឆ្នើម​ Keisuke Honda ​តែត​ចូល​នាទៅ​៩០​ មួយ​គ្រាប់​ទៀត។

ក្រុម​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់​​ម្សិល​មិញ ឯទីម័រខាងកើត ​ត្រូវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ទក់​សាច់​ ១០-០

សិង្ហបុរី (ក្រហម) ប៉ះស៊ីរី

ក្រុម​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់​​ម្សិល​មិញ ឯទីម័រខាងកើត ​ត្រូវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ទក់​សាច់​ ១០-០

Honda (ពណ៌ស) របស់ជប៉ុន ប៉ះ​កម្ពុជា

ក្រុម​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់​​ម្សិល​មិញ ឯទីម័រខាងកើត ​ត្រូវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ទក់​សាច់​ ១០-០

​​ដោយ​ឡែក​នៅ​ពូល​ G ឯ​ណោះ​វិញ ក្រុម​ម្ចាស់​ផ្ទះ​ឡាវ បាន​ចាញ់​កូរ៉េខាងត្បូង ៥-០ ​ខណៈ​ដែល​ខ្សែ​បម្រើ​ Sung-Yueng Ki របស់​ក្លិប​ Swansea City ​រក​បាន​២​គ្រាប់ ​និង​ខ្សែ​ប្រយុទ្ធ​ Heung-Min Son របស់​ក្លិប​ Tottenham Hot Spur រក​បាន​២​គ្រាប់​ផង​ដែរ៕

ក្រុម​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់​​ម្សិល​មិញ ឯទីម័រខាងកើត ​ត្រូវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ទក់​សាច់​ ១០-០

ខ្សែ​ប្រយុទ្ធ​ Heung-Min Son របស់​ក្លិប​ Spurs (ក្រហម) ប៉ះ​កីឡាករ​ឡាវ

ក្រុម​អាស៊ីអាគ្នេយ៍​ចាញ់​ទាំង​អស់​​ម្សិល​មិញ ឯទីម័រខាងកើត ​ត្រូវ​អារ៉ាប៊ីសាអ៊ូឌីត​លត់​ទក់​សាច់​ ១០-០

-ចុចអាន៖ រូប​ភាព​​ និង​វីដេអូ Highlight ជំនួប​កម្ពុជា​​ និង​ជប៉ុន​យប់​មិញ

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ FIFA
​​​