ក្រោយ​ជ័យ​ជម្នះ​យប់​មិញ គ្រូ​ជប៉ុន​ផ្ញើ​សារ​មួយ​ដល់​ក្រុម​បាល់​ទាត់​នៅ​អាស៊ី

ក្រោយ​ជ័យ​ជម្នះ​យប់​មិញ គ្រូ​ជប៉ុន​ផ្ញើ​សារ​មួយ​ដល់​ក្រុម​បាល់​ទាត់​នៅ​អាស៊ី

ក្រោយ​ជ័យ​ជម្នះ ២-០ លើ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​កម្ពុជា​កាល​ពី​យប់​មិញ លោក Vahid Halilhodžić គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន បាន​ផ្ញើ​សារ​​ចេញ​ពី​ចិត្ត​មួយ​ដល់​​ក្រុម​បាល់​ទាត់​ទាំង​អស់​នៅ​តំបន់​អាស៊ី។

 

ក្រោយ​ជ័យ​ជម្នះ​យប់​មិញ គ្រូ​ជប៉ុន​ផ្ញើ​សារ​មួយ​ដល់​ក្រុម​បាល់​ទាត់​នៅ​អាស៊ីលោក Vahid Halilhodžić គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន

 

ក្រុម​សាំម៉ូរ៉ៃ​ជប៉ុន​ធ្លាប់​បំបាក់​ក្រុម​ខ្លាំង​ជា​ច្រើន​នៅ​តំបន់​អាស៊ី ហើយ​បើ​គិត​ក្នុង​ឆ្នាំ​២០១៥ នេះ មាន​តែ​ក្រុម​កូរ៉េខាងជើង​មួយ​ប៉ុណ្ណោះ​ដែល​ធ្លាប់​យក​ឈ្នះ​ក្រុម​ជប៉ុន​​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់ 2015 EAFF East Asian Cup កាល​ពី​ខែ​សីហា​កន្លង​ទៅ។ បន្ទាប់​ពី​ជ័យ​ជម្នះ​កាល​ពី​យប់​មិញ លោក Vahid Halilhodžić គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​ជប៉ុន​បាន​ផ្ញើ​សារ​មួយ​ដល់​ក្រុម​បាល់​ទាត់​នៅ​អាស៊ី ក្នុង​ន័យ​ចង់​ឲ្យ​មាន​ការ​ពង្រឹង​សមត្ថភាព​បន្ថែម ដើម្បី​ប្រកួត​ប្រជែង​ជា​លក្ខណៈ​ពិភពលោក។ ​​

 

គ្រូ​បង្វឹក​សញ្ជាតិ​បូស្នី​រូប​នេះ​បាន​និយាយ​ថា ក្រុម​បាល់​ទាត់​អាស៊ី​ទាំង​អស់​មិន​មែន​តែ​កម្ពុជា​ទេ នៅ​មាន​កម្រិត​លេង​ទាប​ណាស់ ហើយ​មិន​ទាន់​មាន​សមត្ថភាព​អាច​ប្រកួត​ប្រជែង​ជាមួយ​ក្រុម​លំដាប់​ពិភពលោក​បាន​ទេ។ គ្រូ​បង្វឹក​បាល់​ទាត់​ទាំង​អស់​នៅ​អាស៊ី​ត្រូវ​តែ​ដឹង​ពី​បញ្ហា​នេះ ហើយ​ព្យាយាម​អភិវឌ្ឍ​កូន​ក្រុម​ឲ្យ​កាន់​តែ​មាន​សមត្ថភាព និង​ក្លាហាន​លើ​ទីលាន។

 

ក្រុម​ជប៉ុន​កំពុង​បង្ហាញ​ភាព​ខ្លាំង​ក្នុង​ការ​ប្រកួត​ជម្រុះ​បាល់​ទាត់​ពិភពលោក​ឆ្នាំ​២០១៨ នៅ​តំបន់​អាស៊ី ជុំ​ទី២។ ៥​ប្រកួត​ក្នុង​ពូល ក្រុម​សាំម៉ូរ៉ៃ​ខៀវ​នេះ មិន​ទាន់​ស្គាល់​បរាជ័យ​ទេ មាន​តែ​ស្មើ​ជាមួយ​ក្រុម​ស៊ីរី​ម្ដង​ប៉ុណ្ណោះ។ ជប៉ុន​ធ្លាប់​ឆ្លង​ចូល​វគ្គ​ចែក​ពូល ៥​ដង​តាំង​ពី​ឆ្នាំ​១៩៩៦ មក ប៉ុន្តែ​មិន​ជោគ​ជ័យ​ខ្លាំង​ឡើយ ដោយ​ឡើង​ដល់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ ២​ដង​ប៉ុណ្ណោះ។ ដូច​នេះ​ហើយ​ទើប​លោក​គិត​ថា​ក្រុម​បាល់​ទាត់​អាស៊ី​នៅ​ខ្សោយ​ខ្លាំង៕

 

 

ក្រោយ​ជ័យ​ជម្នះ​យប់​មិញ គ្រូ​ជប៉ុន​ផ្ញើ​សារ​មួយ​ដល់​ក្រុម​បាល់​ទាត់​នៅ​អាស៊ី
 

អត្ថបទ៖ គង់ វិសាល