លោក បាន គីមូន រិះគន់ចំណាត់ការ​តុលាការ​ប្រឆាំងលោក សម រង្ស៊ី

អគ្គ​លេខាធិការអង្គការ​សហ​ប្រជាជាតិ លោក បាន គីមូន បាន​កត់​សម្គាល់ថា ដីការតាម​ចាប់​ខ្លួនមេដឹកនាំគណបក្ស​ប្រឆាំង​លោក សម រង្ស៊ី បាន​ក្លាយ​ជាកង្វល់មួយ​ដ៏​ធំ និង​ទាមទារឲ្យ​មាន​ការ​ពិភាក្សាគ្នា។ នេះបើតាម​ការផ្សាយ​របស់ AFP។

លោក បាន គីមូន បាន​អំពាវនាវ​ដល់​ភាគីនយោបាយ​ទាំង​អស់ជៀសឲ្យ​បានពី​ការ​ប្រើ​អំពើហិង្សា ការគំរាម​កំហែង និង​បៀតបៀន។ លោក​បន្ថែមថា៖ «ការ​ចរចា​បែបប្រជាធិបតេយ្យ​ក្រោម​បរិយាកាសដែលគ្មាន​ការគំរាម​កំហែង គឺមាន​សារសំខាន់​ណាស់​សម្រាប់​ស្ថិរភាពនយោបាយ​ និង​សន្តិភាពសង្គម»៕
​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​