តើ​អាហារ​អាចធ្វើឱ្យ​កុមារ​ឆ្លាត​ជាង​មុន​បានទេ​?

តើ​អាហារ​អាចធ្វើឱ្យ​កុមារ​ឆ្លាត​ជាង​មុន​បានទេ​?

​សព្វថ្ងៃនេះ ក្មេងៗ​តែង​ចូលចិត្ត​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព​ដូចជា បឺ​ហ្គឺ ភីហ្សា ភេសជ្ជៈ​កំប៉ុង​ជាដើម​។ ដូច្នេះ​តើ​អ្នក​មាន​ដឹង​ទេ​ថា ជម្រើស​អាហារ​របស់​កូន​ទាំងអស់​នេះ​អាច​ប៉ះពាល់​ដល់​ភាព​វ័យឆ្លាត​របស់​ពួកគេ​ដែរ​ទេ​? តាមរយៈ​ការ​ឱ្យ​កូន​ញ៉ាំ​អាហារ​មិន​ផ្តល់​សុខភាព វា​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សុខភាព​រាងកាយ​ទេ តែ​ក៏​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ខួរក្បាល​ដែរ​។ អាហារ​មិន​ផ្តល់​សុខភាព​មាន​កាឡូរី​ខ្ពស់ ប៉ុន្តែ​មាន​ជីវជាតិ​ដែល​ពិបាក​នឹង​ទទួលយក​។
​តើ​អាហារ​ក្មេង​ញ៉ាំ​អាច​ប៉ះពាល់​ដល់​ភាព​ឆ្លាត​វ៉ៃ​របស់​ពួកគេ​ដែរ​ទេ​?

​ចម្លើយ​នោះ​គឺអាច​។ ទម្លាប់​ញ៉ាំ​អាហារ​របស់​ក្មេង​ម្នាក់​មាន​ការប៉ះពាល់​យ៉ាងខ្លាំង​ទៅលើ​ការលូតលាស់​ខួរក្បាល និង​ភាព​ឆ្លាត​វ៉ៃ​របស់​ពួកគេ​ណាស់​។ ការចងចាំ​ដែល​យឺត កង្វះ​ការ​ផ្ចង់​អារម្មណ៍ ងងុយ​គេង សុទ្ធតែ​ជា​លទ្ធផល​នៃ​ទម្លាប់​នៃ​ការ​ញ៉ាំ​អាហារ​ទាំងអស់​។ ជីវជាតិ​អាហារ​ដែល​ល្អ​ក៏​កើតចេញ​ពី​ទម្លាប់​ញ៉ាំ​អាហារ​ល្អ​ដែរ ព្រោះ​វា​នឹង​ទៅ​ផ្តល់​ថាមពល​ដល់​ខួរក្បាល និង​ថែរក្សា​មុខងារ​របស់​វា​បាន​ខ្ពស់​បំ     ផុត​។ ជាមួយគ្នានេះដែរ ជីវជាតិ​ដែល​ត្រឹមត្រូវ​នឹង​ជួយ​ផ្តល់​ឱ្យ​លូតលាស់​កោសិកា​ខួរក្បាល សរសៃប្រសាទ និង​ជាលិកា​ផ្សេងៗ​បាន​ខ្ពស់​បំផុត​។ ដូច្នេះ​វា​ក៏​នឹង​ជំរុញ​ដល់​ការ​ផ្ចង់អារម្មណ៍ ការចងចាំ និង​ភាព​ឆ្លាត​វ៉ៃ​របស់​ពួកគេ​ដែរ​។

តើ​អាហារ​អ្វីខ្លះ​ដែល​ជួយ​ឱ្យ​លូតលាស់​ខួរក្បាល​កាន់តែ​ល្អ​?
សម្រាប់​ការលូតលាស់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ ចូរ​ប្រាកដថា ការ​ញ៉ាំ​របស់​កូន​គឺមាន​អាហារ​ទាំងអស់នេះ និង​ញ៉ាំ​បាន​ទៀងទាត់​។

  • ​ស្ករ​ធម្មជាតិ​ដូចជា ទឹកឃ្មុំ ផ្លែឈើ​ក្រៀម ចេក ទាប​បារាំង​
  • ​គ្រាប់​ផ្លែឈើ​ដូចជា សណ្តែកដី ផ្លែ​អាល​ម៉ុន គ្រាប់ស្វាយ​ច័ន្ទី​
  • ​ទឹកដោះគោ និង​ផលិតផល​ធ្វើ​ពី​ទឹកដោះគោ​ដូចជា យ៉ា​អួ និង​ហ្វ្រូ​ម៉ាត​ជាដើម​។​
  • ​បន្លែ​ពណ៌​បៃតង​ដូចជា ស្ពៃ​ស្ពីណា​ច​
  • ​រ​មៀត​
  • ​អាហារ​សមុទ្រ​។​

អាហារ​ណាមួយ​ដែល​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ខួរក្បាល​ទៅ​?
​ជាតិ​ផ្អែម ឬ​ស្ករ​សិប្ប​និមិត្ត ស្ករស និង​ផលិតផល​ដែល​ប្រើ​ជាតិ​ផ្អែម​ដោយ​ផ្ទាល់​នោះ​សុទ្ធតែ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​ខួរក្បាល និង​ប្រព័ន្ធ​សរសៃប្រសាទ​ទាំងអស់​។ ការ​ញ៉ាំ​ស្ករ​គ្រាប់ សូកូឡា បង្អែម  ភេសជ្ជៈ​ផ្អែម សុទ្ធ​តែ​ធ្វើ​អោយ​បាត់បង់​ការចងចាំ និង​មាន​ភាព​ឆេវឆាវ​បាន​ទាំងអស់​។
 

តើ​គួរតែ​បញ្ចូល​អ្វី​ខ្លះ​ទៅ​ទៅ​ក្នុង​របប​អាហារ​ក្មេង​ប្រចាំថ្ងៃ​ដើម្បី​ឱ្យ​ប្រាកដថា មាន​ការលូតលាស់​ខួរក្បាល​ពួកគេ​ត្រឹមត្រូវ​?

  • ​ចេក សណ្តែកដី ទឹកឃ្មុំ​គួរតែ​ជា​ជម្រើស​សម្រាប់​ពួកគេ​ក្នុង​ពេល​ប្រលង​
  • ​ចូរ​បញ្ចូល​ទឹកដោះគោ ផ្លែ​អាល​ម៉ុន​ឱ្យ​ក្មេង​ញ៉ាំ​ជាប្រចាំ​ដើម្បី​លូតលាស់​ខាង​ខួរក្បាល​ពួកគេ​
  • ​ឱ្យ​ពួកគេ​ញ៉ាំ​ផ្លែឈើ នឹង​គ្រាប់​ផ្លែឈើ​ជា​អាហារសម្រន់​
  • ​បន្ថែមបន្លែ​ពណ៌​បៃតង​ផងដែរ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។