រឿងរ៉ាវ ៩យ៉ាង​ដែលអ្នក​គួរតែ​និយាយ​ត្រង់ៗ​ជាមួយគូស្នេហ៏​របស់អ្នក

ការហ៊ានប្រឈមមុខនូវការពិត ហ៊ាន​និយាយ​រឿងក្នុងចិត្ត​ដោយត្រង់ៗគ្មាន​អ្វីលាក់លៀម ​គឺជាកត្តាមួយដែលជំរុញឲ្យ​ស្នេហា​របស់​អ្នក​ទាំងពីរកាន់តែ​មាន​ភាព​រឹងមាំកាន់តែ​ខ្លាំង​ឡើង។ ជាពិសេស​ប្រសិនបើអ្នក​ហ៊ាន​បើក​ចំហរ​រឿង​រ៉ាវ​មួយចំនួន​ដូចខាងក្រោម៖ 
 
រឿងរ៉ាវ ៩យ៉ាង​ដែលអ្នក​គួរតែ​និយាយ​ត្រង់ៗ​ជាមួយគូស្នេហ៏​របស់អ្នក
១. អ្វីដែល​អ្នក​ចង់ញ៉ាំ
គូស្នេហ៏​របស់អ្នក​ចង់មាន​ភាពរីករាយ​នឹង​ការញ៉ាំអាហារ​ជាមួយ​អ្នក។ នៅពេល​អ្នក​និយាយថា "អូនញ៉ាំអ្វីក៏បាន” ឬ "យើងអាច​ទៅញ៉ាំ​នៅ​កន្លែងណាក៏បាន” ដូច្នេះ​កុំនិយាយ​បញ្ឆិត​​បញ្ឆៀង​អី​។ អ្នកគួរ​​ប្រាប់​ដល់គេពីទីកន្លែង​ដែល​​អ្នក​​មិន​ចូលចិត្ត ឬប្រភេទអាហារ​ដែលអ្នក​មិនចូលចិត្ត។ អ្នកគ្រាន់តែប្រាប់គាត់ដោយស្មោះត្រង់ ដូច្នេះ​គាត់នឹង​មាន​ពេលវេលា​ល្អជាមួយ​អ្នក។
២. អ្វីដែលអ្នក​ចង់ធ្វើនៅថ្ងៃណាត់​ជួបគ្នា
តើអ្នក​មានអារម្មណ៏​ចង់ទៅ​មើលកុន ឬទៅ​រាំលេង? តើអ្នក​ចង់បាន​អ្វីមួយ​ដែលអ្នក​ស្រឡាញ់ ឬចង់​ធ្វើអ្វីមួយ​ដែរទេ? វាមិនត្រឹមតែ​ធ្វើឲ្យ​ការណាត់​ជួប​របស់អ្នក​បាន​ប្រសើរ​ប៉ុណ្ណោះ​ទេ តែថែម​ទាំងធ្វើឲ្យ​គូស្នេហ៏​ចម្លែក​ចិត្ត ជាពិសេស​នៅពេលគាត់​ធ្វើការ​សម្រេច​ចិត្ត។
៣. អ្វីដែលគាត់​បាន​ធ្វើ ជាការ​រំខាន​ដល់អ្នក
តើអាចឲ្យគាត់កែប្រែ​អ្វីមួយឲ្យ​ប្រសើរឡើង និងធ្វើឲ្យ​អ្នក​មានក្តីសុខ​ដោយ​វិធីណា ​ប្រសិនបើគាត់​មិនបានដឹង​ពីកំហុសឆ្គងដែល​ធ្វើឲ្យអ្នក​មិន​សប្បាយ​ចិត្ត ឬឈឺចាប់នោះ? ការ​​បើក​ចំហរ​ជាវិធីមួយដែលធ្វើឲ្យស្នេហា​​ឋិតថេរ។ ចំណុច​នេះបង្ហាញ​ថា អ្នកទាំងពីរធំហើយ ចេះប្រឈមមុខ​នឹងអ្វីដែល​អាចធ្វើឲ្យ​ស្នេហា​រឹងមាំ និង​ការពារ​អ្នកណា​ម្នាក់​មិន​ឲ្យឈឺចាប់។ ប្រសិន​បើអ្វីមួយ​ធ្វើឲ្យ​អ្នក​ក្រៀម​ក្រំចិត្ត ដូចជា​គាត់ចុច Like រូប Profile របស់​មនុស្សស្រីផ្សេង គួរ​ប្រាប់ឲ្យ​គាត់បាន​ដឹង។ គាត់នឹង​ប្រាប់​អ្នកថា វាគ្មាន​អ្វីឡើយ ហើយ​អ្នកនឹង​បានលឺ​ពាក្យអះអាង​របស់​គាត់។ ប្រសិនបើអ្វីមួយធ្វើឲ្យ​អ្នកឈឺចាប់ខ្លាំង​បំផុត ដូចជាគាត់នៅតែនិយាយពីគូស្នេហ៏ចាស់​របស់គាត់ នេះអ្នក​ក៏ត្រូវប្រឈមមុខ​ជាមួយគាត់​ដែរ។ គាត់​ត្រូវ​តែបាន​ដឹង​ថា អ្វីដែល​គាត់​កំពុង​ធ្វើនេះ ធ្វើឲ្យ​អ្នកខូច​ចិត្ត ដូច្នេះ​គាត់​នឹង​ឈប់ភ្លាម។
៤. បញ្ហាទូទៅធ្វើឲ្យអ្នកមិនសប្បាយចិត្ត
ប្រសិនបើ​បញ្ហាអ្វីមួយ​កើតឡើងនៅ​ក្នុងការិយាល័យ ឬក្នុង​ក្រុមគ្រួសារ ហើយអ្នក​មិនអាច​ផ្តោតអារម្មណ៏​ទៅលើគូស្នេហ៏​របស់អ្នក នៅ​ពេលណាត់​ជួបគ្នា ហើយ​ធ្វើឲ្យ​គាត់​សង្កេត​ឃើញ​ថា អ្នកគ្មាន​អារម្មណ៏​ក្នុង​ខ្លួន នោះអ្នក​គួរតែ​ប្រាប់ឲ្យគាត់​បាន​ដឹង ដូច្នេះអ្នក​នឹងលែង​ធ្វើឲ្យគាត់​លែងសប្បាយ​ចិត្តទៀត​ហើយ។ បុរសៗ​អាចផ្តល់​នូវដំណោះស្រាយ​ល្អ ដូច្នេះ អ្នក​អាចប្រាប់​បញ្ហារបស់​អ្នក​ដល់គាត់។
៥. អ្នកចង់រួមភេទ​នៅពេលណា
ហេតុអ្វីបាន​ជាមិននិយាយ នៅពេល​អ្នក​ចង់បាន​វា? អ្នកចង់​ឲ្យគូស្នេហ៏​របស់អ្នក​ទទួលបាន​ក្តីសុខបំផុត​ពីការ​រួមភេទ ដូច្នេះគួរប្រាប់​គាត់ឲ្យ​បានដឹង​នូវអ្វីដែល​គាត់ចង់​បាន​ពីអ្នក វានឹង​កាន់តែ​ប្រសើរខ្លាំងជាង​នេះទៀត ប្រសិនបើ​អ្នកនិយាយ​ថា អ្នកចង់​រួមភេទ​ជាមួយគាត់​ក្នុងពេលវេលា​ជាក់លាក់ណាមួយ។ បុរសៗ​ក៏ស្រេកឃ្លាន​នឹង​ចំណង់តណ្ហាផ្លូវភេទ​ដែរ តែ​គេស្អប់​ពាក្យកុហក​ថា "វាស្រេច​តែទៅ​លើអ្នក” នេះមិនមែន​ជាពាក្យ​សម្តីល្អ ឬធ្វើឲ្យស្នេហា​មានក្តីសុខ​ឡើយ។
៦. ប្រសិនបើអ្នក​មិនចូលចិត្ត​ការសម្រុក​ចូល ឬធ្វើចលនា​តាមចង្វាក់​ភ្លេង
អ្នកមិន​ចូលចិត្តឲ្យ​គាត់សម្រុក​ចូលអ្នកលឿន​ពេក។ គួរប្រាប់គាត់​ឲ្យបាន​ដឹង ដូច្នេះគាត់​អាចធ្វើឲ្យអ្នក​មានក្តីសុខ​ជាមួយគាត់។
៧. នៅពេលគាត់​សួរអ្នកថា​ តើអ្នកសុខសប្បាយ​អត់?
"ខ្ញុំសុខ​សប្បាយ” ស្របពេល​ដែលអ្នកមើល​ទៅមិនសប្បាយ​ចិត្តសោះ។ គ្មាន​ចំណុចណាមួយអាច​លាក់បាំងខ្លួន​អ្នក​បានឡើយ ប្រសិនបើ​អ្នកមិន​បង្ហាញអារម្មណ៏​ពិតរបស់​អ្នកទេ នោះ​គូស្នេហ៏របស់​អ្នក​នឹង​មានក្តីព្រួយបារម្ភ។ ចំណុច​នេះ កុំគិតថា​មិនចង់ឲ្យ​គាត់​ដឹង​ពីបញ្ហា ឬភាព​ក្រៀមក្រំ​របស់អ្នក ជាពិសេស​នៅពេលដែល​គាត់​ចង់ដឹង ហើយ​ចង់ជួយ​អ្នក​យ៉ាង​ខ្លាំង។ គាត់ចង់​ឲ្យខ្លួនគាត់​ក្លាយជា​ចំណែក​មួយក្នុងជីវិត​របស់អ្នក ព្រោះគាត់​ស្រឡាញ់​អ្នក គាត់​មិនចង់​បានវិប្បដិសារី។
៨. នៅពេលដែល​គាត់សួរអ្នក​ថា តើអ្វី​ដែលអ្នកចង់​បាន​សម្រាប់ថ្ងៃខួបកំណើត ?
នេះជាឱកាស​ដ៏ពិសេស​មួយដើម្បី​ប្រាប់គាត់​នូវអ្វីដែល​អ្នកចង់​បាន ដោយមិន​ចាំបាច់​ទាមទារ។ ដូច្នេះ ត្រូវ​សម្រេច​ចិត្តឲ្យ​លឿនៗ (គ្រាន់​តែដឹងថា វាមិនមែន​មានន័យ​ថា គាត់​នឹង​ទិញវា​ឲ្យអ្នក​ឡើយ)។
៩. អារម្មណ៍របស់អ្នក​ចំពោះគាត់
ប្រសិនបើអ្នក​​ពិតជាគិត​ថា អ្នក​សប្បាយចិត្ត​ពេល​បាន​នៅ​ជាមួយគាត់ គាត់​នេះហើយជាមនុស្សម្នាក់​ធ្វើឲ្យអ្នក​មានក្តីសុខបំផុត​នៅក្នុង​ជីវិត អ្នកគួរតែ​ទៅប្រាប់​ការពិតដល់គាត់៕
ដោយ៖ ដារ៉ា
ប្រភព៖ femalenetwork

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រឿងរ៉ាវ ៩យ៉ាង​ដែលអ្នក​គួរតែ​និយាយ​ត្រង់ៗ​ជាមួយគូស្នេហ៏​របស់អ្នក