Apple គ្រោង​នឹង​ដាក់​លក់​ iPhone 5s ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​


Apple គ្រោង​នឹង​ដាក់​លក់​ iPhone 5s ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​

កន្លង​មក​ឃើញ​ថា​ មាន​ការ​រាយការណ៍​ជា​ច្រើន​អំពី​ទូរសព្ទ​ iPhone អេក្រង់​ទំហំ​៤​អ៊ីញ​កំពុង​ស្ថិត​ក្នុង​ការ​ផលិត។ ដោយ​ឡែក​ការ​រាយការណ៍​ថ្មី​មួយ​ទៀត​បាន​អះអាង​ថា ​ទូរសព្ទ​ដែល​កំពុង​ផលិត​គឺ​ជា​ “iPhone 5s Mark II”។

 

Apple គ្រោង​នឹង​ដាក់​លក់​ iPhone 5s ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​

 

ការ​រាយការណ៍​​ពី​វិបសាយ​ Macotakara ​ដែល​ជា​ប្រភព​ផ្ដល់​នូវ​ព័ត៌មាន​ iPhone ​នា​ពេល​កន្លង​មក​បាន​លើក​ឡើង​ថា ​ទូរសព្ទ​ iPhone 5s ស៊េរី​ថ្មី​នឹង​មាន​ទ្រង់​ទ្រាយ​ស្រដៀង​នឹង​ទូរសព្ទ​ដើម​ដែរ​ ប៉ុន្តែ​​នឹង​មាន​​បំពាក់​បន្ទះ​ Chip A8 ជំនួស​ឲ្យ​បន្ទះ​ Chip A7។ មិន​តែ​ប៉ុណ្ណោះ​ក៏​នឹង​មាន​ Wi-Fi ល្បឿន​លឿន​ 802.11ac និង​ Bluetooth 4.1 ថែម​ទៀត​ផង។ ចំណែក​ឯ​កាមេរ៉ា​វិញ​នឹង​មាន​សមត្ថភាព​ផ្ដិត​យក​រូបភាព​បាន​ល្អ​ជាង​មុន​ ពោល​​នឹង​មាន​ Aperture ទំហំ​ f/2.2 ។

 

ប្រភព​ Macotakara បាន​បញ្ជាក់​ដែរ​ថា​ iPhone 5s ស៊េរី​ថ្មី​នេះ​​បាន​ត្រៀម​រួច​ជា​ស្រេច​​សម្រាប់​ការ​ផលិត​ ហើយ​អាច​នឹង​ចេញ​លក់​នៅ​ពេល​វេលា​ណា​មួយ​ក្នុង​ឆ្នាំ​២០១៦។

 

ចំពោះ​ iPhone អេក្រង់​៤អ៊ីញ​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​នេះ​គឺ​ជឿជាក់​ថា ​អាច​នឹង​មាន​ការ​គាំទ្រ​ច្រើន​ពី​សំណាក់​អ្នក​ប្រើ​ប្រាស់​ ដោយ​សារ​​បច្ចុប្បន្ន​នេះ​មនុស្ស​ភាគ​ច្រើន​ពេញ​ចិត្ត​នឹង​ទូរសព្ទ​ទំហំ​តូច​ជា​ជាង​ទំហំ​ធំ​ ណា​មួយ​វា​មាន​តម្លៃ​សម​ល្មមផង៕

 
ចុច​អាន៖ លើ​ iPhone មាន​ចំណុច​សម្ងាត់​មួយ​អាច​មើល​ឃើញ​ពី​កន្លែង​​​ដែល​អ្នក​ធ្លាប់​ទៅ​កាល​ពី​មុន​បាន

 

 

Apple គ្រោង​នឹង​ដាក់​លក់​ iPhone 5s ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CultofMac, BGR​​

នាំមកជូនដោយ

Apple គ្រោង​នឹង​ដាក់​លក់​ iPhone 5s ស៊េរី​ថ្មី​ដែល​មាន​សមត្ថភាព​ខ្លាំង​ជាង​មុន​