​មាន​ជំងឺគ្រុនចាញ់​ដឹង​គ្រូពេទ្យ​ព្យាបាល​យ៉ាង​ម៉េច​ដែរ​ទេ​?

​មាន​ជំងឺគ្រុនចាញ់​ដឹង​គ្រូពេទ្យ​ព្យាបាល​យ៉ាង​ម៉េច​ដែរ​ទេ​?

​ជំងឺគ្រុនចាញ់​គឺជា​ជំងឺឆ្លង​មួយ​ប្រភេទ​ដែល​បង្កឡើង​ដោយ​ប៉ា​រ៉ា​សិត​ម្យាង​ដែល​ចម្លង​តាមរយៈស​ត្វ​មូស​ដែកគោល​។ ជំងឺ​នេះ​នឹង​ធ្វើឱ្យ​ទុក្ខ​ជា​អាការៈ​ក្តៅ​ញាក់ៗ​ម្តង​ហើយ​ម្តងទៀត ហើយក៏​បាន​សម្លាប់​មនុស្ស​ប្រមាណ ១​លាន​នាក់​ដែរ​ក្នុង​មួយឆ្នាំៗ​ទូទាំង​ពិភពលោក​។

​ជំងឺគ្រុនចាញ់​នៅតែ​បន្ត​កើត​ឡើង​ជា​ញឹកញាប់​ក្នុង​ប្រទេស​នៅតាម​តំបន់​ត្រូពិច និង​ត្រូពិច​ក្រោម​។     មន្ត្រី​សុខ​ភាព​ពិភពលោក​កំពុង​តែ​ព្យាយាម​កាត់បន្ថយ​ការកើតឡើង​ថ្មី​តាម​រយៈ​ការផ្តល់​ជា​មុង​សម្រាប់​គេង​ដើម្បី​កុំ​ឱ្យ​មូស​អាច​ខាំ​មនុស្ស​ពេល​កំពុង​តែ​គេង​បាន​។ អ្នកវិទ្យាសាស្ត្រ​នៅ​ជុំវិញ​ពិភពលោក​កំពុង​តែ​បង្កើត​វ៉ាក់សាំង​ដើម្បី​បង្ការ​ជំងឺគ្រុនចាញ់​នេះដែរ​។

​ប្រភេទ​ថ្នាំ និង​រយៈពេល​នៃ​ការព្យាបាល​ជំងឺ​គ្រុនចាញ់​នឹង​ប្រែប្រួល​ទៅតាម​រឿង​ដូចខាងក្រោម​នេះ​ដែរ​៖

  • ​ប្រភេទ​ប៉ា​រ៉ា​សិត​ជំងឺគ្រុនចាញ់​ដែល​អ្នកមាន​
  • ​ភាព​ធ្ងន់ធ្ងរ​របស់​ជំងឺ​
  • ​អាយុ​
  • មាន​ផ្ទៃពោះ​ឬ​អត់​

​ការប្រើ​ថ្នាំ​
​ថ្នាំ​ប្រឆាំងនឹង​ជំងឺគ្រុនចាញ់​ដែល​គេ​ប្រើប្រាស់​ជា​ញឹកញាប់​នោះ​មានដូចជា​៖

  • ​Chloroquine (Aralen)
  • ​Quinine sulfate (Qualaquin)
  • ​Hydroxychloroquine (Plaquenil)
  • ​Mefloquine
  • ​ការ​ផ្សំគ្នា​នៃ​ថ្នាំ atovaquone និង proguanil (Malarone)

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី18  វិច្ឆកា ឆ្នាំ 2015

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។