Beyond Cosmetology អ្នកឯកទេសកម្ចាត់បញ្ហា លើស្បែកក្បាល និង មុខ កំពុងទទួលការគាំទ្រខ្លាំង (មានវីដេអូ)

ភ្នំពេញ៖ បញ្ហាកខ្វក់នៅក្នុងបរិយាកាស និងភាពតាន់តឹង នៅក្នុងការងារប្រចាំថ្ងៃ គឺជាមូលហេតុចម្បងមួយ ក្នុងចំ ណោមមូលហេតុផ្សេងៗទៀត ដែលធ្វើឲ្យស្បែកក្បាល និង មុខ មានបញ្ហា បង្កឲ្យខូចសក់ និងឡើងមុនលើមុខជា ដើម។ ហាងកែសម្ផស្ស Beyond Cosmetology ដែលជាហាងកែសម្ផស្សដំបូងគេនៅកម្ពុជា បាននាំយកអ្នកឯក ទេសផ្នែកសម្ផស្ស ឧបករណ៍ទំនើបៗ និងផលិតផលធម្មជាតិ គ្មានជាតិគីមី មកពីប្រទេសកូរ៉េខាងត្បូង ដើម្បីកម្ចាត់ បញ្ហាទាំងអស់ ហើយក៏កំពុងទទួលបានការ គាំទ្រខ្លាំងផងដែរសុភាពបុរស សុភាពនារី និង អ្នកសិល្បៈនៅកម្ពុជា។

ប្រទេសកូរ៉េខាងត្បូង គឺជាប្រទេសមួយនៅលើពិភពលោក ត្រូវបានគេចាត់ទុកថា មានឯកទេសខ្ពស់ក្នុងការថែរក្សា និង កែសម្ផស្ស ហើយមានភាពល្បីល្បាញយ៉ាងខ្លាំង។ នៅពេលនេះ អ្នកជំនាញផ្នែកសម្ផស្សមកពីប្រទេស ដែល សម្បូរទៅដោយសម្រស់ស្រស់សោភា បានចូលមកដល់ប្រទេសកម្ពុជាហើយ ដើម្បីចូលរួមដោះស្រាយកង្វល់ផ្នែក សម្រស់របស់ពលរដ្ឋកម្ពុជា។

អ្នកនាង គីម យ៉ុងស៊ីល អ្នកឯកទេសផ្នែកថែរក្សាសម្រស់មកពីកូរ៉េខាងត្បូង បានថ្លែងថា ប្រជាពលរដ្ឋកម្ពុជា តែង តែមានការភ័ន្តច្រឡំក្នុងការថែទាំងស្បែកក្បាល និងស្បែកមុខ ពោលពួកគេយកចិត្តទុកដាក់លើបញ្ហាស្បែកមុខសំ ខាន់ជាងស្បែកក្បាល។ តែអ្នកឯកទេសរូបនេះ បានបញ្ជាក់ថា ស្បែកក្បាល និងស្បែកមុខ ជាប្រភេទស្បែកតែ មួយ ដែលតម្រូវឲ្យមានការថែទាំខ្ពស់។

អ្នកនាង គីម យ៉ុងស៊ីល បានបន្តទៀតថា កំដៅថ្ងៃ ភាពកខ្វក់ និងជាតិពុល នៅក្នុងបរិយាកាសនាពេលបច្ចុប្បន្ន បានក្លាយជាការគំរាមកំហែងដ៏ខ្លាំងមួយសម្រាប់សម្រស់ ក្នុងនោះភាពតានតឹងជាមួយការងារប្រចាំថ្ងៃ ក៏ជាផ្នែកធ្វើ ឲ្យប៉ះពាល់ខ្លាំងដល់ស្បែកក្បាល និងស្បែកមុខ នាំឲ្យកើនមេរោគ ធ្វើឲ្យសក់ខូច ជ្រុះ និង ស្បែកមុខយារជ្រីវជ្រួញ និងមានមុន។

អគ្គនាយិកាហាងថែរក្សាសម្ផស្ស Beyond Cosmetology អ្នកស្រី អេមី មូលីសា បានលើកឡើងថា អ្នកស្រី បាន មើលឃើញច្បាស់ពីប្រភព និង កត្តា ដែលបង្កឲ្យអន្តរាយដល់សុខភាពស្បែកក្បាល និងស្បែកមុខ ព្រមទាំងយល់ ច្បាស់អំពីអាថ៌កំបាំង ធ្វើឲ្យស្បែកស្រស់ស្អាត និងក្មេងជាងវ័យ ទើបអ្នកស្រី បានបើកហាងរក្សាសម្ផស្ស Beyond Cosmetology ដោយបាននាំយកអ្នកឯកទេសផ្នែកសម្ផស្ស និងផលិតផលសរីរាង្គ គ្មានជាតិគីមី ដើម្បីព្យាបាល និង ថែរក្សាសម្រស់របស់ពលរដ្ឋកម្ពុជា ហើយក៏មិនបង្កទុក្ខទោសដល់សុខភាពនោះដែរ។

ក្រៅពីការប្រើប្រាស់ផលិតផលផលិតពីសរីរាង្គហើយនោះ ក្នុងហាង Beyond ការព្យាបាលស្បែកក្បាល និងស្បែក មុខ ត្រូវបានមើលឃើញថា ធ្វើដោយមានបច្ចេកទេសទំនើប និងខុសប្លែកពីបណ្តាហាងដទៃ បូករួមជាមួយឧបករ ណ៍ទំនើបៗ ដែលនាំមកពីប្រទេសកូរ៉េផងដែរ។

គេតែងបានលើកឡើងថា សម្រស់ជាឱសថ ដ៏សក្តិសិទ្ធសម្រាប់ភាពស្រស់បំព្រង នៃជីវិតរបស់មនុស្សនៅលើភព លោកនេះ ព្រោះតែហេតុនេះហើយ ទើបសុភាពនារី និងបុរសទាំងឡាយ ជាពិសេសយុវវ័យ តែងបានចំណាយថវិ កាយ៉ាងច្រើន លើការថែរក្សាសម្រស់របស់ពួកគេ ធ្វើយ៉ាងណាកុំឲ្យសម្រស់របស់ពួកគេធ្លាក់ទៅក្នុងភាពជរា ដែល មិនមែនជាទីប្រតិព័ទ្ធ នៃដួងនេត្រារបស់មនុស្សទាំងពួង។

អ្នកស្រី គឹម អៀង គ្រាកំពុងអង្គុយធ្វើសក់នៅក្នុងហាង Beyond ស្ថិតនៅអគារលេខ១៤ ផ្លូវលេខ ៣១៥ សង្កាត់ បឹងកក់១ ខណ្ឌទួលគោក បានថ្លែងបញ្ជាក់ថា អ្នកស្រីធ្លាប់បានស្វែងរកសេវាកម្មតាមហាងរក្សាសម្ផស្សជាច្រើន ពី មុនមក តែមិនមានកន្លែងណាធ្វើទៅត្រូវចិត្ត ហើយមានប្រសិទ្ធភាពដូចហាង Beyond នោះឡើយ។

អ្នកស្រីបន្តថា បន្ទាប់ពីការមកទទួលសេវានៅហាង Beyond ស្បែកក្បាល សក់ និងស្បែកមុខរបស់អ្នកស្រី ដែល ធ្លាប់ខូច ដោយសារការប្រើលេជាដើមនោះ បានប្រែមកមានសុខភាពល្អប្រសើរឡើងវិញ។

អ្នកស្រី បានបញ្ជាក់យ៉ាងដូច្នេះ «ល្អ! ដោយសារហាង Beyond នេះ ផលិតផលជឿជាក់ថា របស់កូរ៉េ ពិតប្រាកដ សេវាកម្មល្អ បច្ចេកទេស នៃការព្យាបាលត្រឹមត្រូវ តាមលក្ខណៈស្តង់ដា ដែលអាចទទួលយកបាន។ ផលិតផល ដែលខ្ញុំជឿជាក់នៅហ្នឹងល្អ ដោយសារផលិតផលទាំងអស់ផលិតឡើងពីជាតិសរីរាង្គ (Organic) គ្មានជាតិគីមី ធ្វើ ឲ្យប៉ះពាល់ស្បែកក្បាល»។

បើតាមអ្នកស្រី គឹម អៀង ការមកទទួលយកសេវាម៉ាស្សាក្បាល និងមុខនៅហាង Beyond ក៏ជួយឲ្យអ្នកស្រី បាន ធូរស្បើយកាត់បន្ថយភាពតប់ប្រមល់ក្នុងចិត្ត ក្រោយពីបំពេញការងារយ៉ាងមមាញឹកប្រចាំថ្ងៃ ហើយធ្វើឲ្យលោកស្រី មកម្តងហើយ ចង់មកម្តងទៀត។

សម្រាប់ចំណាប់អារម្មណ៍របស់អថិជនរបស់ហាង Beyond ម្នាក់ទៀត គឺអ្នកស្រី ដាវី ក៏មិនខុសពីអ្នកស្រី គឹម អៀង ប៉ុន្មានដែរ គឺសុទ្ធតែមើលឃើញពីសេវាកម្មល្អ និង ផលិតផលមានប្រសិទ្ធភាពខ្ពស់ ដែលជំរុញឲ្យអ្នកស្រីឧស្សាហ៍ មកស្វែងរកសេវាកម្មថែរក្សាស្បែកក្បាល និង ស្បែកមុខពីហាង Beyond។

ក្រៅតែពីអតិថិជនធម្មតានោះ តារាចម្រៀង និង អ្នកសិល្បៈជាច្រើនរូបផ្សេងទៀត ក៏តែងបានទៅស្វែងរកសេវាកម្ម ថែរក្សាស្បែកក្បាល និង ស្បែកមុខពី Beyond ផងដែរ បន្ទាប់ពីមើលឃើញហាងមួយនេះ ផ្តល់នូវសេវាកម្មល្អ ហើយទទួលបានលទ្ធផលគាប់ចិត្ត។

កញ្ញា សឹម ថៃណា តារាចម្រៀង ដែលមានកេរ្តិ៍ឈ្មោះល្បីមួយរូបនៅកម្ពុជា បានឲ្យដឹងថា ក្នុងនាមកញ្ញា ជាតារា ចម្រៀងមួយរូបមមាញឹកជាមួយការច្រៀង និងសម្តែងនានានោះ កញ្ញា តែងមករកសេវាកម្មថែរក្សាស្បែកមុខពី ហាង Beyond ក្រោយពេលកញ្ញា ឃើញការថែរក្សាស្បែកមុខនៅ Beyond ធ្វើឡើងតាមបែបធម្មជាតិ។

កញ្ញា បានបញ្ជាក់ថា «សេវាកម្មទីនេះល្អ! ជាពិសេសផលិតផលមកពីប្រទេសកូរ៉េ តម្លៃសមរម្យ។ ហើយមានគុណ សម្បត្តិច្រើយសម្រាប់សុភាពនារី ដែលស្រឡាញ់ថែររក្សាសម្ផស្សបែបធម្មជាតិ។ ការម៉ាស្សា គួបផ្សំជាមួយផលិត ផល ជួយបន្តឹងស្បែកមុខឲ្យតឹង ក្មេងជាងវ័យ និងស្បែកមុខស។ ដូចនាងខ្ញុំ ជាតារាចម្រៀងច្រៀងពេលយប់ និង ចេញថតច្រើនចឹង នាងខ្ញុំត្រូវការថែទាំស្បែកមុខជាចម្បង»។

ម្ចាស់ហាងកែសម្ផស្ស Beyond Cosmetology ដែលមានវ័យក្មេង អ្នកស្រី អេមី មូលីសា បានបញ្ជាក់ថា បន្ទាប់ពី បើកដំណើរការបានរយៈពេលជាង ១ឆ្នាំ Beyond កំពុងទទួលបានការគាំទ្រខ្លាំង។ បច្ចុប្បន្នហាងមានអតិថិជនប្រ ចាំចំនួនប្រមាណជា ១០០នាក់។

អ្នកស្រី មូលីសា បានបញ្ជាក់ផងដែរថា សេវាកម្មនៅក្នុងហាងរបស់អ្នកស្រី គឺគិតតម្លៃជាកញ្ចប់ ដែលមានចាប់ទី ៣៥ ដុល្លារ រហូតដល់ ១៥០ដុល្លារ ហើយក្នុងពេលឆាប់ៗនាពេលខាងមុខនេះ ហាងរបស់អ្នកស្រី ក៏នឹងរៀបចំ កញ្ចប់សេវាកម្ម ដែលមានចាប់ពី ១៥ដុល្លារឡើងទៅបន្ថែមទៀត ដើម្បីចូលខ្លួនបម្រើដល់សុភាពបុរស-នារី ឲ្យ បានគ្រប់ស្រទាប់។

អ្នកស្រី មូលីសា ក៏បានអំពាវនាវឲ្យសុភាពបុរស-នារី ដែលមានបញ្ហាស្បែកក្បាល និងមុខ អញ្ជើញទៅទទួលសេវា កម្មនៅ Beyond Cosmetology ដោយអ្នកស្រីអះអាងថា មិនធ្វើឲ្យអតិថិជនរបស់អ្នកស្រីខកបំណងឡើយ៕

Beyond Cosmetology អ្នកឯកទេសកម្ចាត់បញ្ហា លើស្បែកក្បាល និង មុខ កំពុងទទួលការគាំទ្រខ្លាំង (មានវីដេអូ)

Beyond Cosmetology អ្នកឯកទេសកម្ចាត់បញ្ហា លើស្បែកក្បាល និង មុខ កំពុងទទួលការគាំទ្រខ្លាំង (មានវីដេអូ)

អ្នកស្រី អេមី មូលីសា

អ្នកស្រី ដាវី

Beyond Cosmetology អ្នកឯកទេសកម្ចាត់បញ្ហា លើស្បែកក្បាល និង មុខ កំពុងទទួលការគាំទ្រខ្លាំង (មានវីដេអូ)

អ្នកស្រី គឹម អៀង