ស្ត្រី​ខ្មែរ​ម្នាក់​គេចផុត​ពី​នរក​កាមតណ្ហា នៅ​ប្រទេស​កូរ៉េ​

រាជធានី​ភ្នំពេញ : អាពាហ៍ពិពាហ៍​ជា​រូបភាព​មួយ​ដែល​គេ​មើលឃើញថា ជា​មធ្យោបាយ​មួយ​ដ៏​ល្អ​បំផុត ដើម្បី​ឲ្យ​បាន​ទៅ​រស់​នៅលើ​ទឹកដី​ប្រទេសមួយ​ដែលមាន​ការអភិវឌ្ឍ និង​រីកចម្រើន​ជាង​ប្រទេស​កំណើត​។ នៅក្នុង​សង្គម​ខ្មែរ​ជាទូទៅ​គេ​តែងតែ​ជញ្ជក់មាត់​សរសើរ​ថា នាង​នេះ ឬ​នាង​នោះ ពិតជា​មានសំណាង​ណាស់ ដែល​បាន​ប្តី​ជា​ជនបរទេស​មាន​ប្រាក់កាស​ច្រើន ប៉ុន្តែ​សម្រាប់​នារី​ខ្មែរ​ម្នាក់នេះ​មិន​ដូច្នេះ​ទេ​។ ម្តាយ​នារី​រងគ្រោះ អ្នកស្រី ម​.​ច​.​ន​. អាយុ​៥៣​ឆ្នាំ​ដែល​សព្វថ្ងៃនេះ​រស់នៅក្នុង​ទឹកដី​ខេត្តកំពង់ធំ​បាន​រៀបរាប់​ ពី​ដំណើរ​ដើមទង​នៃ​សាច់​រឿងនេះ​ទាំង​អារម្មណ៍​ក្តុកក្តួល​លាយឡំ​ដោយ​ទឹកភ្នែក​រលីងរលោង​ថាកូនស្រី​របស់គាត់ ​ដែលជា​នារី​រងគ្រោះ​នោះ​មានឈ្មោះ អ​.​ព​.​ទ​.​វ​.​បាន​រៀបការ​ជាមួយ នឹង​ជនជាតិ​កូរ៉េ​ម្នាក់​ដែល​សព្វថ្ងៃ​ អាយុ​៤៣​ឆ្នាំ​។ អ្នកស្រី ម​.​ច​.​ន​.​មិនបាន​បង្គាប់​ថ្លៃទឹកដោះ ឬ​ថ្លៃ​ផ្ទះ​ប៉ុន្មាន​នោះទេ ប៉ុន្តែ​ខាង​កូនប្រុស​បាន​ជូន​មួយ​ពាន់​ដុល្លារ​អាមេរិក​។​

​បើតាម​អ្វីដែល​គាត់​បានដឹង​ខាង​កូនប្រុស​នោះ​ឲ្យ​មេខ្យល់ ឬ​មេអណ្តើក​របស់គេ​ប្រមាណ​ជា​ប្រាំ​ពាន់​ដុល្លារ​អាមេរិក​ឯណោះ​។ បន្ទាប់ពី​ទទួលបាន​ប្រាក់​ចំនួន​មួយ​ពាន់​ដុល្លារ និង​កំណត់​ថ្ងៃ​រៀបការ​រួចរាល់​អស់ហើយ គ្រួសារ​គាត់​មានការ​រារែក​ចិត្ត និង​មានការ​ព្រួយបារម្ភ​ជាខ្លាំង ព្រោះ​ឮ​គេ​និយាយថា​អ៊ីចេះ អ៊ីចុះ ពី​ការ​ទៅ​រស់នៅ​បរទេស​ពិសេស​ប្រទេស​កូរ៉េ​នេះឯង​។ គាត់​ចង់​បញ្ឈប់​មង្គលការ​នេះ​ប៉ុន្តែ​គាត់​ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​មួយ​ ដ៏​ធំ​ដែល​គាត់​មិនមាន​លទ្ធភាព​ដោះ ស្រាយ​ចេញ​នោះ គឺ​ការសង​ថ្លៃ​ជំងឺ​ចិត្ត​ទៅ​គេ​វិញ​ទ្វេ​មួយ​ជា​បី (​បី​ពាន់​ដុល្លារ​អាមេរិក​)​។ អ្នកស្រី ម​.​ច​.​ន​. បាន​និយាយថា “​ខ្ញុំ​សុខចិត្ត​លក់​ផ្ទះ និង​ដី​ដែល​កំពុង​រស់នៅ​យកប្រាក់​សងជំងឺចិត្ត​គេ​ចំនួន​បី​ពាន់​ដុល្លារ​ អាមេរិក​”​។ ដោយ​មើលឃើញ​ពី​ស្ថានភាព​ទុក្ខលំបាក​របស់​ម្តាយ​បែបនេះ​នារី​រងគ្រោះ​បាន​ បង្ខំចិត្ត​ចូល​រោងការ និង​ទៅ​រស់នៅ​ប្រទេស​កូរ៉េ​ជាមួយ​ប្តី​ទាំង​មាន​អារម្មណ៍​ភិតភ័យ​។​

​បើទោះបីជា​លក់​ផ្ទះ និង​ដី​ក៏​គ្មាន​កន្លែង​សម្រាប់​ជ្រកកោន​ដែរ ហេតុនេះ​មានតែ​ពឹង​លើ​ព្រេងសំណាង​ទេ​។ ពេលទៅដល់​ប្រទេស​កូរ៉េ ដំបូង​ឡើយ​ប្តី​របស់​នាង​មិនទាន់​ធ្វើទុក្ខបុកម្នេញ​ដល់​រូបនាង​នោះទេ ប៉ុន្តែ​ម្តាយក្មេក​នាង​ចាប់ផ្តើម​ប្រកាន់ និង​ធ្វើបាប​នាង​ភ្លាម​។ មួយឆ្នាំ​ក្រោយមក​នារីរ​ង​គ្រោះ​បង្កើតបាន​កូនប្រុស​ម្នាក់ ទាំង​ប្តី ទាំង​ម្តាយក្មេក ចាប់ផ្តើម​ធ្វើបាប​នាង​កាន់តែខ្លាំង​ឡើងៗ គឺ​ការ​ជេរ​ស្តី​មាក់ងាយ​ដោយ​គ្មាន​មូលហេតុ​។ កាន់តែ​អាក្រក់ និង​អមនុស្សធម៌ ជាងនេះទៅទៀត​នោះ ប្តី​របស់​នាង​បាន​វាយដំ​លើ​រូបរាងកាយ នាង​ស្ទើរ​រៀងរាល់ថ្ងៃ ហើយ​ពេល​មាន​របួសស្នាម​មិន​ឲ្យ​ព្យាបាល​។ នាង​ត្រូវ​ប្តី​បង្ខាំង​មិន​ឲ្យ​ចេញ​ក្រៅ​ផ្ទះ និង​រំលោភបំពាន​លើ​សិទ្ធិ​សេដ្ឋកិច្ច សិទ្ធិពល​កម្មនាង​ទៀតផង ដូចជា​ពេល​ថ្ងៃ​ដឹក​នាង​ឲ្យ​ទៅធ្វើ​ការ​នៅ​ចម្ការ​កសិដ្ឋាន​នៅក្រោម​ កម្តៅថ្ងៃ​ដោយ​ស្ថិតនៅក្រោម​ការ​យាមកាម​ខ្លាច​នាង​លួច​រត់​។ រីឯ​លោក​ប្តី​វិញ​អង្គុយ​នៅក្នុង​រថយន្ត​បើក​ម៉ាស៊ីនត្រជាក់​។ ពេលយប់​យក​ការងារ​ឲ្យ​នាង​ធ្វើ​នៅផ្ទះ​ទៀត​ដូចជា​បក​មើមដំឡូង​ដល់​ ពាក់កណ្តាល​អា​ធ្រា​ត្រ​ជាដើម​។ ប្តី​មិន​ឲ្យ​ប្រា​ក់ចាយ និង​មិន​ទាំង​ឲ្យ​កម្រៃ​ពលកម្ម​ដល់​នាង​ថែមទៀត​។ ប្តី​បរិភោគ​អាហារ​ឆ្ងាញ់ៗ ប៉ុន្តែ រូបនាង​មិនបាន​បរិភោគ​ទេ។ ក្រោយ​ពេលបាយ ប្តី​អង្គុយ​នៅផ្ទះ​ផឹកស្រា​បណ្តើរ ជេរប្រមាថ​នាង​បណ្តើរ ដូចជា​ខ្ញុំកញ្ជះ​។ ពេល​នាង​ទ្រាំ​មិនបាន​តមាត់ ប្តី​រក លេស​វាយ​ធ្វើបាប​ជា​ដំណំ​។ ការធ្វើ​បាប​នេះ​ក្នុង​គោលបំណង​ធ្វើ​ឲ្យ​នាង​មានការ​ឈឺចាប់​ទាំង​ផ្លូវកាយ និង​ផ្លូវចិត្ត ទ្រាំ​មិនបាន ហើយ​វិល​ត្រឡប់មក​ស្រុក​ខ្មែរ វិញ​តែម្នាក់ឯង ដោយ​ទុក​កូន​ឲ្យ​គ្រួសារ​គេ​។ គេ​ចង់តែ​ឲ្យ​យើង​បង្កើតកូន​ឲ្យ​គេ ហើយ​ដេញ​យើង​ត្រឡប់មក​នៅ​ស្រុក​យើង​វិញ​។​

ប្រភព http://photo18x.com/

​ទីបំផុត​ឱកាសល្អ​បាន​ហុច​ឲ្យ​នាង​ពេលដែល​កូន​របស់​នាង​ឈឺ ដោយ​នាង​បាន​យក​លេស​ថា​យក​កូន​មក​ពេទ្យ ព្រោះ​តាម​ធម្មតា​គេ​មិន​ឲ្យ​នាង​ទៅណា​នោះទេ​។ សំណាងល្អ​បន្ទាប់ពី​ដឹងថា​មាន​រថយន្តក្រុង នាង​ក៏​ប្រញាប់ប្រញាល់​ទិញ​សំបុត្រ និង​ធ្វើដំណើរ​មកកាន់​ព្រលានយន្តហោះ និង​បាន​ចាក​ចេញពី​ប្រទេស​កូរ៉េ​ដូច​បំណងប្រាថ្នា​មែន​។ នាង​បាន​មកដល់​ស្រុក​ខ្មែរ​វិញ​តាម​ជើងយន្តហោះ​អាកាសចរណ៍ Korean Air នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​។​

​សារ​ទាំងអស់នេះ សារព័ត៌​មានសែនសុខ សំណូមពរ ឲ្យ​មាតាបិតា ឬក៏​ដូចជា​ស្ត្រី​ខ្មែរ​ទូទៅ​ដែលមាន​បំណង​រៀបការ​ជាមួយ​ជនជាតិ​បរទេស សូម​ឲ្យ​មាន ការប្រុងប្រយ័ត្ន​ខ្ពស់​កុំ​តាម​អ្នក​នាំ ឬ​មេខ្យល់​។ ចំពោះ​គូជីវិត ឬ​មិត្តមួយរយឆ្នាំ​មិនអាច​រស់នៅ ជាមួយគ្នា​អស់​មួយជីវិត​តាមរយៈ​អ្នក​នាំ​នោះទេ​។ មានតែ​តាមរយៈ​ខ្លួន​យើង​ផ្ទាល់ ឬក៏​ម្តាយ​ឪពុក​យើង​ក្រុមគ្រួសារ​យើង ព្រោះ​ពួកគាត់​មិន​ចង់​ឲ្យ​កូន​ខូចអនាគត​នោះទេ​។​

​សូមកុំ​ឆាប់​ជឿ​គេ ឬ​មើល​តែ​សម្បក​ក្រៅ​ហើយ​ត្រូវតែ​ចេះ​ស្វែងយល់​ពី​ប្រវត្តិរូប ឬ​ជីវប្រវត្តិ (​មាន​ប្រពន្ធ ឬ នៅ​លីវ​) គ​ណី​យ​ភាព​អាសយដ្ឋាន​តាមរយៈ​ស្ថានទូត​ទើប​ជាការ​ប្រការ​ល្អ​៕

ស្ត្រី​ខ្មែរ​ម្នាក់​គេចផុត​ពី​នរក​កាមតណ្ហា នៅ​ប្រទេស​កូរ៉េ​ ស្ត្រី​ខ្មែរ​ម្នាក់​គេចផុត​ពី​នរក​កាមតណ្ហា នៅ​ប្រទេស​កូរ៉េ​