វិធីធ្វើមាន់អប់ឱ្យមានរសជាតិឆ្ងាញ់ពិសា

​គ្រឿង​ផ្សំ​​មាន​ជំទង់​ ខ្លាញ់រាវ ​ដំឡូង​បារាំង ខ្ទឹម​បារាំ​​ង​ ម្សៅ​មី​ អំបិល​​ ទឹក​ត្រី ​ទឹក​ខ្មេះ ​ស្ករស ​ម្សៅ​ស៊ុប​ ស្លឹក​វ៉ាន់​ស៊ុយ ​។​វិធីធ្វើមាន់អប់ឱ្យមានរសជាតិឆ្ងាញ់ពិសា
​វិធី​​ធ្វើ​១- ​យក​មាន់​ជំទង់​ ដែល​គេ​ធ្វើ​រួច​ស្រា​ប់​ កាប់​ស្មង​ និង​ស្លាប​ចេញ ​លាង​ទឹក​ឲ្យស្អាត ​។២- ​ដំឡូង​បារាំ​ង ​ចិត​គល់​ជា​ដុំៗ ​ខ្ទឹម​បារាំង​ពុះ​ជា​៤ ​។៣- ​យក​កូន​ចាន​ចាក់​ទឹក​ត្រី ​អំបិល ស្ករស ​ម្សៅឆា ​ម្សៅស៊ុប ​ទឹក​ខ្មេះ​ ភ្លក់​មើល​ឲ្យ​ល្មម ។​៤- ដាំ​ខ្ទះ​ចាក់​ខ្លាញ់​ទុក​ឲ្យ​ក្ដៅ ​ទើប​ដាក់មាន់​ចៀន​ទាំងមូល​ឱ្យ​ក្រហម ហើយ​​ចាក់​ទឹកត្រី (​ ដែល​លាយ​ទុក​​នោះ​ )​​ស្រោច​ពី​លើ ​ដាក់ដំឡូង និង​ខ្ទឹមបារាំង ​ចាក់​ទឹកបន្តិច​ គ្រប​ឲ្យ​ជិតទុក​រវាង​ ១០ នាទី ហើយ​​បើកគ្រប​ចេញ ​យក​វែក​ត្រឡប់​សាច់​មាន់ ​ពី​ម្ខាង​ទៅ​ម្ខាង ​ទើប​គ្រប​ម្ដង​ទៀត​ ( ​បើ​រីងទឹក​ត្រូវ​ថែម​ទឹកម្ដង​ទៀ​ត​ )​។ ​ រម្ងាស់​ឲ្យ​ទាល់​តែ​ផុយ​សាច់​ ទឹកឲ្យឡើង​ខាប់ ទើបដួស​ដាក់ចាន​ រួច​ដួស​ទឹក​ខាប់​នោះ​ដាក់​ពីលើ​សាច់ បេះ​ស្លឹក​វ៉ាន់​ស៊ុយ​រោយ​ពី​លើ ​(នៅ​ពេលចៀន​គេ​ប្រើ​ភ្លើងតិច​ៗ)​៕ 
អត្ថបទ៖ ដេវីដ