ក្រសួង​២​រួម​គ្នា​ធ្វើ​សិក្ខា​សាលាបណ្តុះបណ្តាល​ ស្តីពី​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ

រាជ​ធានី​ភ្នំពេញ ៖ នៅព្រឹក​ថ្ងៃ​ទី​១៨ វិច្ឆិកា ​នេះ នៅ​សណ្ឋាគារហីម៉ាវ៉ារី រាជ​ធានី​ភ្នំពេញ ក្រសួង​ព័ត៌មាន និង​ក្រសួង​បរិស្ថាន រួម​គ្នា​ធ្វើ​សិក្ខា​សាលាបណ្តុះបណ្តាល​​ ស្តីពី​​ប្រព័ន្ធ​​ផ្សព្វផ្សាយ​ និង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​រួម​សហការ​ជា​មួយ​ប្រព័ន្ធសារព័ត៌មាន ​ដើម្បី​ផ្តល់​ដំណឹង​ ស្តី​ពី​​បញ្ហា​នៃ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​សម្រាប់​លើក​​កម្ពស់​ការ​យល់​ដឹង​ ​​លើក​កម្ពស់​គុណ​ភាព​ការ​ផ្សព្វ​ផ្សាយ​កម្ម​វិធី​ព័ត៌​មាន​ ​​ក្នុងការ​​​ចូល​រួម​​ធ្វើ​​សកម្ម​ភាព​នៃ​សន្និសីទ​​រដ្ឋ​ភាគី​លើក​ទី​២១ នៃ​អនុសញ្ញា​​ក្របខ័ណ្ឌ​​​អង្គការ​សហប្រជា​ជាតិ ស្តីពី​ការ​ប្រែប្រួល​អា​កាស​ធាតុ ដែល​​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង ។​

​សិក្ខា​​សាលា​ខាង​លើ​នេះ​បាន​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​ លោក ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន ​និង​មាន​ការ​ចូល​រួម​ពី​មន្ត្រី​ទទួល​បន្ទុក​​​ការ​ងារ​ព័ត៌​មាន​ និង​មក​ពី​អង្គភាព​សារព័ត៌មាន ព្រម​ទាំង​គេហទំព័រ​ ប្រមាណ​​៧០រូប ​​។

​សិក្ខា​សាលា​​នេះ​ក៏​បាន​ផ្តល់​​ឱកាស​ដល់​អ្នក​សារព័ត៌​មាន​ និង​អ្នក​ជំនាញ​លើ​ការ​ងារ​បំរែបំរួល​អាកាស​ធាតុ ដើម្បី​ចែក​រំលែក​បទ​ពិសោធ​​ចំពោះ​​​សារ​សំខាន់​ការ​ប្រែ​ប្រួល​អាកាស​ធាតុ និង​ព័ត៌មាន​ទាំង​ឡាយ​ ដែល​ជា​តម្រូវ​ការ​របស់​ប្រជា​ពលរដ្ឋ​ ​៕