ស្តាប់ពួក ISIS ព្រមានតាមឃ្លីប៖ អាមេរិក-អឺរ៉ុប មានវាសនាដូចទីក្រុងប៉ារីស

ស្តាប់ពួក ISIS ព្រមានតាមឃ្លីប៖ អាមេរិក-អឺរ៉ុប មានវាសនាដូចទីក្រុងប៉ារីស

ដោយ៖ ពិស្សុត

ក្រុម ISIS បានព្រលែងឃ្លីបវីដេអូមួយ បានលើកសរសើរដល់ក្រុមរបស់ខ្លួន ដែលធ្វើបានយ៉ាងល្អ បង្កមហន្តរាយនៅទីក្រុងប៉ារីស កាលពីថ្ងៃទី ១៣ ខែវិច្ឆិកាកន្លងមក ព្រមទាំង ព្រមានទៅដល់ក្រុងវ័រស៊ីងតុន និង អឺរ៉ុបថា នឹងជួបជោគ​វាសនា​ដូចទីក្រុងប៉ារីសអ៊ីចឹង ។ នេះជាការលើកឡើងរបស់វេបសាយ «មេត្រូ» របស់អង់គ្លេស កាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ។

ស្តាប់ពួក ISIS ព្រមានតាមឃ្លីប៖ អាមេរិក-អឺរ៉ុប មានវាសនាដូចទីក្រុងប៉ារីស

ពីឃ្លីបវីដេអូ The joy of Muslims over Paris operations (ការស្វាគមន៍របស់ជនមុស្លីម​ពីប្រតិ​បត្តិការវាយប្រហារទីក្រុងប៉ារីស) បានបង្ហាញឱ្យឃើញក្រុមភេរវកម្ម IS និយាយព្រមានខ្លាំងៗ ដល់អាមេរិក និង បណ្តាអឺរ៉ុប ថា «នឹងប្រឈមវាសនាអាក្រក់ ដូចទីក្រុងប៉ារីសដូច្នោះដែរ», បុរសម្នាក់នៅក្នុងឃ្លីបបាននិយាយទៀតថា «នេះគឺជាសេចប្រាថ្នារបស់ព្រះជាម្ចាស់… យើងនឹងវាយប្រហារអាមេរិក វាយឱ្យចំកណ្តាលទីក្រុងវ័រស៊ីងតុន» ។

ឃ្លីបវីដេអូរបស់ ISIS នេះ Post ឡើងក្រោយពីប្រទេសបារាំង ប្រកាសវ៉ៃស៊ីរី និង បើកការវាយ​ប្រហារយ៉ាងធំ និង បានប្រកាសសង្រ្គាមជាមួយ IS ព្រមទាំងការពិភាក្សារវាង ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីននិងប្រធា នាធិបតីសហរដ្ឋ បារ៉ាក់ អូបាម៉ា ដើម្បីចាប់ដៃគ្នាបោសសម្អាតក្រុម ISIS ៕

ISIS Threatens To Strike Washington DC

អាមេរិកប្រើយន្តហោះប្រដេញ F-15 ប្រហារមេដឹកនាំ ISIS បានសម្រេចhttp://www.matenak.com/2015/11/16/4626.html/

Posted by Matenak on Monday, November 16, 2015