​របួសធ្ងន់​៧ នាក់ និង​ស្រាល​៤​នាក់ ដោយ​បើករថយន្ត បុក​សត្វ​ក្របី ក្នុងស្រុក​ព្រៃនប់​

ព្រះសីហនុ: រថយន្ត​មួយគ្រឿង ម៉ាក LEXUS ៤៧០ ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ ក្រុងព្រះសីហនុ បាន​ទៅបុក​សត្វ​ក្របី​មួយ​ក្បាល បណ្តាលអោយ​មនុស្ស ៧​នាក់ រង​បួស​ធ្ងន់ និង​៤​នាក់​រង​បួស​ស្រាល​។ ហេតុការណ៍​នេះ បានកើត​ឡើងនៅ​យប់​ថ្ងៃទី​១៧ ខែ​វិច្ចិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​៤ ស្ថិតក្នុង​ភូមិ​ត្រ​ពាំ​ងស្អុយ ឃុំ​អណ្តូង​ថ្ម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ នៅ​ជិត​កន្លែងកើតហេតុ បានអោយដឹងថា មាន​រថយន្ត​ម៉ាក LEXUS ៤៧០ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ បើក​ក្នុង​ល្បឿន​លឿន ដែល​ធ្វើដំណើរ​ពី​ភ្នំពេញ ចូលក្នុង​ក្រុងព្រះសីហនុ ក៏​ទៅបុក​សត្វ​ក្របី ១​ក្បាល កំពុង​ដើរ​ឆ្លង​ផ្លូវថ្នល់ ហើយ​ក៏បាន​ទៅបុក​នឹង​រថយន្តតាក់ស៊ី​មួយគ្រឿង​ទៀត ធ្វើអោយ​មនុស​មនុស្ស​ប្រុស​ស្រី ក្មេង​ចាស់ ចំនួន​១៣​នាក់ មាន​៧​នាក់ រង​បួស​ធ្ងន់ និង​៤​នាក់ រង​បួស​ស្រាល និង​៣​នាក់​ទៀត គ្មាន​របួស​។

​ក្រោយពី​កើតហេតុ​រួច នគរបាល​ចរាចរណ៍ស្រុក​ព្រៃនប់ ចុះមក​ដល់ ជួយ​ហៅ​រថយន្ត​សាមុយ ដឹក​អ្នករបួសទៅ​មន្ទីរពេទ្យបង្អែក​ចំការចេក ខេត្ត​ព្រះសីហនុ ដើម្បី​ជួយ សង្គ្រោះ​​។​

​រថយន្ត​ទាំង​២​គ្រឿង ដែល​រង​ការខូចខាត​នោះ ត្រូវបាន​នគរ​បាលច​រាចរ យកទៅ​រក្សាទុក នៅ​ការិយាល័យនគរបាល​ចរាចរណ៍​ផ្លូវគោកខេត្ត​ព្រះសីហនុ ដើម្បី​រង់ចាំ​ដោះស្រាយតាម​នីតិវិធី​ច្បាប់ ៕V/S