នគរបាល​ខេត្ត​​បង្ហាញមុខ​ជន​សង្ស័យ​​លួច និង​គាស់ផ្ទះ​​​យក​ទ្រព្យសម្បតិ្ត​២​​នាក់

​ខេត្ត​បន្ទាយ​មានជ័យ ៖ ​បន្ទាប់​ពី​មាន​​ករណី​គាស់​ទម្លាយ​យក​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ក្រុង​​សិរី​សោភ័ណរួច​មក លោក​ឧត្តម​សេនីយ៍ត្រី​ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​ដាក់​​បទ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​​ ដល់​កម្លាំង​នគរបាល​ជំនាញ​ការិយា​ល័យ​កណ្តាល​ ធ្វើការ​ស្រាវជ្រាវ​វែកមុខ​សញ្ញា​ចោរ​ ដោយ​​ចាប់​​​​បាន​ជន​ម្នាក់​​ធ្លាប់​ជាប់​ពន្ធនាគារ​រយៈ​ពេល​៣​ឆ្នាំ​ ហើយ​ទើបតែ​ចេញពី​ពន្ធនាគារ​បាន​ជាង​១​ខែប៉ុណ្ណោះ នៅ​តែ​​​​បន្ត​​សកម្មភាព​ថែម​ទៀត​ ត្រូវ​ចាប់​ញាត់​គុក​វិញ និង​អ្ន​ក​រួមគំនិត​ម្នាក់​ទៀត ព្រមទាំង​​ដក​ហូត​បាន​វត្ថុ​តាង​​​ម៉ូតូ​១​គ្រឿង ត្រូវ​បាន​បង្ហាញ​មុខជា​សាធារណៈ​​កាលពី​​ថ្ងៃ​ទី​១៧​ ​វិ​ច្ឆិកា​ ២០១៥ និង​រៀបចំ​សំណុំរឿង​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​​ខេត្តបន្ទាយមានជ័យ ​។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

​ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព