ឈិ​ត សុជាតា បង្ហើរ​សម្ដី​ប្លែកៗ​

Sanofi

ចម្ងល់​ជាច្រើន​បាន​លេចឡើង នៅពេលដែល​តារា​ស្រី​សម្រស់​ផូរផង់ ឈិ​ត សុជាតា ដែល មាន​អាជីព ជា​អ្នក​សម្ដែង តារា​បង្ហាញ​ម៉ូត និង​ជា​ពិធីការនី​ទូរទស្សន៍ បាន​បង្ហើរ​នូវ​សម្ដី​ប្លែកៗ​មួយ​ឃ្លា តាមរយៈ បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដោយ​មិនបាន​បង្ហាញ​ពី​មូលហេតុ ។​

តារា​ស្រី​សម្រស់​ផូរផង់​រូបនេះ បាន​សរសេរ​នៅក្នុង​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់ខ្លួន​ថា «​ទីបំផុត​រយៈពេល ១២ ឆ្នាំ ឆាចោល​» ។

ការ​បង្ហោះ​នូវ​សម្ដី​មួយ​ឃ្លា​នេះ បានធ្វើ​ឲ្យ​អ្នកគាំទ្រ​នាង និង​ទស្សនិកជន​ជាច្រើន​មាន​ចម្ងល់​យ៉ាងខ្លាំង ដោយមាន​អ្នកខ្លះ​ជជីក​សួរ​តាមរយៈ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក តែ​ចម្លើយ​នូវតែ​មិនមាន​ដដែល ។ ទោះបីជា​ទស្សនិកជន និង​អ្នកគាំទ្រ​នាង នូវ​មិនទាន់​បានដឹង​ពី មូលហេតុ​ពិតប្រាកដ​យ៉ាងណាក្ដី ក៏​ពួកគាត់​បាន​សរសេរ​លើ​ក​ទឹកចិត្ត​នាង ក៏ដូចជា​ផ្ដល់នូវ​កម្លាំងចិត្ត ដល់​នាង​សម្រាប់​សម្ដី​ខាងលើនេះ​ដដែល ។​

សូមបញ្ជាក់ថា ឈិ​ត សុជាតា បាន​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​យូរណាស់​មកហើយ ដោយមាន​ទាំង​លិច និង​អណ្ដែត​ផងដែរ ហើយ​បច្ចុប្បន្ននេះ កេរ្ដិ៍ឈ្មោះ​របស់​នាង​ក៏​កំពុង​តែមាន​ប្រជាប្រិយភាព សមរម្យ​ផងដែរ ៕ ខេមរា​





Related