មាន់​ទា​​​ត្រូវ​​​បាន​​​សម្លាប់​​​ចោល​ បន្ទាប់​​​ពី​​​ផ្ទុះ​​​​​​​​​ជំងឺ​​​ផ្តាសាយ​​​បក្សី​​​​ឡើង​វិញ

យោ​​ង​​​តាម​​​ក្រុម​​​មន្ត្រី​​​ និង​​​អង្គការ​​​​​​សុខភាព​​​សត្វ​​​​​​ពិភព​​​លោក (OIE) បាន​​​ឲ្យដ​​​ឹង​​​កាល​​​ពី ម្សិលមិញ​​​ថា  មាន​​មាន់​ទា​​​ជាង​​​២.០០០​​​ក្បាល បាន​​​ ងាប់​​​ដោយ​​​សារ​​​ជំងឺ​​​ផ្តាសាយ​​​បក្សី N5H1 ក្នុង​ខេត្ត​​​សៀម​​​រាប​​​ និង​​​ខេត្ត​​​បាត់​​​ដំបង​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​សប្តាហ៍​​​មុន​​​មក​​​ នៅ​​​ក្នុង​​​ការ​​​ផ្ទុះ​​​ជា​​​លើក​​​ដំបូង​​​នៃ​​​មេរោគ​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ខែ​​​មីនា ឆ្នាំ​​​២០១៤។

​តួ​​​លេខ​​​របស់​​​អង្គការ​​​សុខភាព​​​សត្វ​​​ពិភព​​​លោក​​​ដែល​​​​ផ្តល់​​​ដោយ​​​លោក សេន​ សុវណ្ណ  អគ្គលេខាធិការ​​​រង​​នៅ​​​​ក្រសួង​​​​​​កសិកម្ម​​​បាន​​​​ឲ្យដឹង​ថា សត្វ​មាន់​​ទា​ចំនួន​​​២.២៨០​​​ក្បាល​​​បាន​​​ងាប់​​​ដោយ​​​សារ​​​មេរោគ​​​នេះ​​​ចាប់​​​តាំង​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​មក ក្នុង​​​នោះ​​​មាន​​​២.១០០​​​ក្បាល​​​នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង និង​​​១៨០​​​ក្បាល​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​។​យោង​​​តាម​​​តួ​​​លេខ​​​នេះ បាន​ឲ្យដឹង​ទៀតថា​​​​ មាន់​ទា​​​ទាំង​​​អស់​​​បាន​​​ងាប់​​​ដោយ​​​សារ​​​ជំងឺ​​​ហើយ​មិនត្រូវ​បានសម្លាប់ ចោល​ទេ​​។

លោក ឡោ រស្មី អ្នក​​​នាំ​​​ពាក្យ​​​​ក្រសួង​​​នេះ​​​បាន​​​បញ្ជាក់​​​អំពី​​​ការ​​​ផ្ទុះ​​​ឡើង​នៃ​មេរោគ​នេះ​​​ ប៉ុន្តែ បាន​​​ផ្តល់​​​តួលេខ​​​ផ្សេង​​​ ហើយ​​​ថា សត្វ​​​ទា​​​មួយ​​​ចំនួន​​​​​​ ក៏​​​ដូច​​​ជា​​​សត្វ​​​មាន់​​​ខ្លះ​​​ៗ​​​ដែរ​​​ត្រូវ​​​បាន​​​សម្លាប់​​​ចោល​​​ បន្ទាប់​​​ពី​​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​ថា បាន​​​ឆ្លង​​​មេរោគ​​​នេះ​​​។

លោក​លើក​ឡើង​ថា ”មាន​​​ខេត្ត​​​ចំនួន​​​ពីរ​​​បាន​​​រង​​​​ផល​​​ប៉ះពាល់​​​ដោយ​​​សារ​​​ជំងឺ​​​គ្រុន​​​ផ្តា​សាយ​​​បក្សីនេះ​​​​ គឺ​​​ខេត្ត​​​បាត់​​​ដំបង និង​​​ខេត្ត​​​សៀម​​​រាប​​​ ហើយ​​​សត្វ​​​មាន់​​​​ទា​​​ប្រហែល​​​២.៥០០​ ក្បាល​​​​បាន​​​ងាប់​​​ដោយសារ​​​ជំងឺ​​​ ឬ​​​ត្រូវ​​​បានដុត​​​​កម្ទេច​​​ចោល​​​”។ លោក​​​បាន​​​បន្ថែម​​​ ថា នៅ​​​មិន​ទាន់​​​​មាន​​​មនុស្ស​​​ឆ្លង​​​មេរោគ នេះ​​​នៅ​​​ឡើយ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​បន្ថែម​​​ថា “វា​​​មិន​​​ទាន់​​​ឆ្លង​​​រាល​​​ដាល​​​ដល់​​​​​​​​​មនុស្សទេ​​​ ព្រោះ​​​កសិដ្ឋាន​​​នៅ​​​ឆ្ងាយ​​​ពី​​​ផ្ទះ​​​អ្នក​​​ភូមិ​។ មុន​​​ពេល​​​យើង​​​កម្ទេច ​​​វា​​​ចោល​​​ យើង​​​ទទួល​​​បាន​​​ព័ត៌​​​មា​​​ន​​​ថា មាន​​សត្វ​​​ មាន់​​​ទា​​​មួយ​​​ចំនួន​​​បាន​​​ងាប់​​​ ហេតុ​​​ដូច្នេះ​​​យើង​​​បាន​​​យក​​​អាចម៍ និង​​​ឈាម​​​សត្វ​​​ទាំង​​​នេះ​​​ទៅ​​​ធ្វើ​​​តេស្ត​​​ ហើយ​​​​​​បាន​​​រក​​​ឃើញ​​​ថា ពួក​​​វា​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ផ្តាសាយ​​​បក្សី​​​ រួច​​​​យើង​ក៏​​​​សម្រេច​​​ចាត់​​​វិធាន​​​ការ​​​ភ្លាម​​​ៗ”។

កាល​​​ពី​​​ខែ​​​កុម្ភៈ​​​ ឆ្នាំ​​​២០១៤​​​ មាន​​​កុមារ​​​​ពីរ​​​នាក់​​​​​​​​​​​បាន​​​ស្លាប់​​​ដោយ​​​សារ​​​មេរោគ N5H1 ​​​នេះ​​​នៅ​​​ក្នុង​​​ការ​​​ផ្ទុះ​​​ឡើងមួយ​​​​ដែល​​​បាន​​​ចប់​​​ទៅ វិញ​​​នៅ​​​ខែ​​​មីនា។ នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៣ មាន​​​មនុស្ស​​​សរុប​​​ចំនួន​​​២៦​​​នាក់​​​ដែល​​​ភាគ​​​ច្រើន​​​ជា​​​កុមារ​​​បាន​​​ឆ្លង​​​ជំងឺ​​​គ្រុន​​​ផ្តាសាយ​​​បក្សី​​​ពី​​​សត្វ​​​មាន់​​​ទា​​​ដែល​​​ឈឺ​​​ ឬងាប់​​​ ហើយ​​​ក្នុង​​​នោះ​​​មាន​​​១២​​​នាក់​​​បាន​​​ស្លាប់​​​។

លោក​​​ ឈឹម វិជ្ជរ៉ា​​​ ប្រធាន​​​មន្ទីរ​​​កសិកម្ម​​​ខេត្ត​​​បាត់​​​ដំបង​​​​​​បាន​​​លើក​​​ឡើង​​​ថា មន្ត្រី​​​របស់​​​លោក​​​បាន​​​ចាប់​​​ផ្តើម​​​ខិត​​​ខំ​​​ធ្វើ​​​ការ​​​រួច​​​ហើយ​​​ ដើម្បី​​​ធានា​​​ថា មេរោគ​​​នេះ​​​មិន​​​ឆ្លង​​​រាលដាល​ដល់​​​មនុស្ស​​​។លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “កាល​​​ពី​​​ប្រាំ​​​ថ្ងៃ​​​មុន​​​​​​ មាន់​​​ទា​​​សរុប​​​ប្រហែល​​​២.០០០​​​ក្បាល​​​បាន​​​ងាប់​​​ ហើយ​​​មួយ​​​ចំនួន​​​ត្រូវ​​​បាន​​​ដុតកម្ទេច​​​​ចោល​​​ បន្ទាប់មក​​​យើង​​​បាន​​​បាញ់​​​ថ្នា​​​ំ​[សម្លាប់​​​មេរោគ] TH4 ដើម្បី​​​សម្លាប់​​​មេរោគ​​​។ ​​​​​​យើង​​​ក៏​​​បាន​​​អប់​​​រំ​​​ប្រជា​​​ពល​​​រដ្ឋ​​​តាម​​​រយៈ​​​ការ​​​ចែក​​​ខិត្តប័ណ្ណ​​​ដើម្បី​​​បង្ហាញ​​​​​​ពួក​​​គាត់​​​អំពី​​​របៀប​​​ការ​​​ពារ​​​ ឬ​​​របៀប​​ចៀស​​​​វាង​​​កុំ​​​ឲ្យ​​​ឆ្លង​​​​​​ជំងឺគ្រុន​ផ្តាសាយ​​​បក្សីនេះ​ផងដែរ​ ហើយ​​​យើង​​​នៅ​​​តែ​​​តាម​​​ដាន​​​​ប្រជា​​​​ពល​​​រដ្ឋ​​​ ដើម្បី​​​​​សង្កេត​ មើល​ថា តើ​​​មាន​​​អ្វី​​​ប្លែក​​​កើត​​​ឡើង​ឬ​​​អត់​​​”។

លោក​​​បាន​​​លើក​​​ឡើង​​​ទៀត​​​ថា ប្រជា​​​ពល​​​​​​រដ្ឋ​​​មិន​​​គួរ​​​ទៅ​​​ជិត​​​សត្វ​​​មាន់​​​ទា​​​ដែល​​​ឈឺ​​​ទេ ​​​ហើយ​​​គួរ​​​តែ​​​ជូន​​​ដំណឹង​​​ដល់​​​មន្ត្រី​​​កសិកម្ម​​​ប្រសិន​​​បើ​​​មាន់​​​ទា​​​របស់​​​គាត់​​​មាន​​​ជំងឺ​​​។ ​​​លោក ​​​សេន​​ សុវណ្ណ​​​ និង​​​ក្រសួង​​​សុខាភិបាល​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​ធ្វើ​​​អត្ថាធិប្បាយ​​​បាន​​​ឡើយ​​​៕​​​ ស៊ុយឈាង​​​​

The post មាន់​ទា​​​ត្រូវ​​​បាន​​​សម្លាប់​​​ចោល​ បន្ទាប់​​​ពី​​​ផ្ទុះ​​​​​​​​​ជំងឺ​​​ផ្តាសាយ​​​បក្សី​​​​ឡើង​វិញ appeared first on ខេមបូឌា ដេលី.