ISIS ព្រមាន តាមរយៈប្រព័ន្ធ ទំនាក់ទំនង សង្គម Twitter ថា អង់គ្លេស គឺជាគោលដៅ វាយប្រហារបន្ទាប់

អង់គ្លេស ៖ ចក្រភពអង់គ្លេស នឹងប្រឈមមុខ ការវាយប្រហារ ពីសំណាក់ក្រុមឧទ្ទាមរដ្ឋ ឥស្លាម ISIS ជាបន្ត នេះ បើយោងតាមប្រភព ពីក្រុមអ្នកគាំទ្រក្រុមភេវរករ ដែលបានបង្ហោះ ការព្រមាននេះនៅក្នុងប្រព័ន្ធទំនាក់ទំនងសង្គម Twitters ដកស្រង់ដោយសារព័ត៌មាន Express របស់ចក្រភពអង់គ្លេស ចេញផ្សាយ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០១៥នេះ។ មិនតែប៉ុណ្ណោះ ក្នុងនោះ ក៏បានបញ្ជាក់ផងដែរថា នឹងមានការវាយប្រហារ នៅរដ្ឋធានីធំៗពីរ ផ្សេង ទៀត គឺរដ្ឋធានីវ៉ាស៊ីនតោន និងរ៉ូមក្នុងពេលខាងមុខ ។

ការគំរាមកំហែង តាមរយៈប្រព័ន្ធទំនាក់ទំនងសង្គម Twitter នេះ ត្រូវបានធ្វើឡើង បន្ទាប់ពីមានមនុស្សយ៉ាងហោច ណាស់ ១៣២នាក់ស្លាប់ ក្នុងហេតុការណ៍វាយប្រហារនៅទីក្រុង ប៉ារីស កាលពីថ្ងៃសុក្រសប្តាហ៍មុន ៕

ISIS ព្រមាន តាមរយៈប្រព័ន្ធ ទំនាក់ទំនង សង្គម Twitter ថា អង់គ្លេស គឺជាគោលដៅ វាយប្រហារបន្ទាប់