ការប្រកួតមិត្តភាពរវាងអាល្លឺម៉ង់ និងហូល្លង់ ត្រូវផ្អាក ព្រោះការគំរាមកំហែងភេរវកម្ម

ប៊ែឡាំង៖ ការប្រកួតបាល់ទាត់មិត្តភាពអន្តរជាតិរវាងក្រុម ជម្រើសជាតិអាល្លឺម៉ង់ និងក្រុមភ្ញៀវហូល្លង់ ត្រូវបានផ្អាក មុនការប្រកួត ១ម៉ោងកន្លះចាប់ផ្ដើម ព្រោះអាជ្ញាធរ អាល្លឺម៉ង់បានទទួលព័ត៌មានចារកម្មថា ពួកភេរវករមានគម្រោងការដាក់គ្រឿងផ្ទុះ នៅក្នុងកីឡដ្ឋានពេលការប្រកួតចាប់ផ្ដើម ។

សមត្ថកិច្ចអាល្លឺម៉ង់បានជន្លៀសក្រុមបាល់ទាត់ជម្រើសជាតិ យកទៅកន្លែងសុវត្ថិភាព ។ ការគំរាមកំហែងដោយអំពើ ភេរវកម្មនៅអឺរ៉ុប និង ប្រទេសមហាអំណាចមួយចំនួន កំពុងបង្កការភ័យខ្លាចដល់មនុស្សទូទៅនៅជុំវិញពិភពលោក ។

ជាពិសេស បន្ទាប់ពីមានការវាយប្រហារទៅលើទីក្រុងប៉ារីស បណ្ដាលឲ្យមនុស្សស្លាប់១៣២នាក់ និងរងរបួសធ្ងន់ស្រាល ៣៦០នាក់រួចមក ។ សកម្មភាពគំរាមកំហែងវាយប្រហារភេរវកម្មបានកើតឡើងជាបន្តបន្ទាប់រហូតមកទល់នឹង ពេលនេះ ៕