ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​​ឃាត់ខ្លួន​​ក្រុម​ក្តិ​ប​ចោរ​​​​៥​នាក់​​ បញ្ជូន​ទៅ​​តុលា​ការ

ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​រហូត​ឈាន​ដល់​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ចំនួន​៥​នាក់ ដែល​ជំនាញ​ខាង​លួច​នៅ​តាម​ភូមិ​ដ៏​សកម្ម ។

ហេតុការណ៍​ឃាត់ខ្លួន​ជនសង្ស័យ​នេះ ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ ស្ថិត​នៅ​ភូមិ​ពោធិ៍ សង្កាត់​សៀមរាប ដោយ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត សហការ​ជាមួយ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត និង​នគរបាល​ក្រុង ព្រម​ទាំង​​នគរបាល​ប៉ុស្ដិ៍​សង្កាត់​សៀមរាប​ជា​ច្រើន​នាក់ ។

ជនសង្ស័យ​ទាំង​៥​នាក់ ១-​ឈ្មោះ​ស៊ុន សំណាង អាយុ​១៦​ឆ្នាំ ២-​ឈ្មោះ​ចាន់ សុខា អាយុ​១៧​ឆ្នាំ ៣-​ឈ្មោះ​សុក សំ អាយុ​២១​ឆ្នាំ ៤-​ឈ្មោះ​វិ​ន ម៉ៅ អាយុ​១៨​ឆ្នាំ ៥-​ឈ្មោះ​អន រក្សា អាយុ​១៥​ឆ្នាំ ពួក​គេ​ទាំង​៥​នាក់​រស់នៅ​ភូមិ​ពោធិ៍ សង្កាត់​សៀមរាប ក្រុង​សៀម
រាប ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព