អ្នកស្រី កែ ឡេង ទទួល​ប្រាក់​លើកទឹកចិត្ត​ប្រហែល​៤​ម៉ឺន​ដុល្លារ​ពីស​ម្តេច​តេ​ជោ ហ៊ុន សែន និង​រដ្ឋាភិបាល​កម្ពុជា

​រាជធានី​ភ្នំពេញ​៖​ម្ចាស់​មេដាយមាស​ក្នុង​ព្រឹត្តិការណ៍ ប៉េតង់​ពិភពលោក​លើក​ទី​១៥ អ្នកស្រី កែ ឡេង បានទទួល​ប្រាក់រង្វាន់​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​កម្ពុជា​និង​សម្តេច តេ​ជោ ហ៊ុន សែន​ប្រមាណ​៤​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក​។ 

​    ​ពិធី​ផ្តល់រ​ង្វាន់​លើកទឹកចិត្ត​ជូន​អ្នកស្រី កែ ឡេង បានធ្វើ​ឡើង​នៅ​វិមាន​សន្តិភាព នា​រសៀល​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ ដោយ​ក្នុងនោះ​ថវិកា​ពី រាជរដ្ឋាភិបាល ១២០​លាន​រៀល ហើយ​សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា​លើកទឹកចិត្ត​ផ្ទាល់ខ្លួន​ចំនួន ១​ម៉ឺន​ដុល្លារ​បន្ថែមទៀត ។ ក្រៅពីនោះ​អ្នកស្រី កែ ឡេង ក៏ត្រូវ​បាន​បំពាក់​គ្រឿងឥស្សរយស​ថ្នាក់ជាតិ​កំពូល​ផងដែរ​។ ចំណែក​គ្រូបង្វឹក​និង​ក្រុមការងារ​កីឡា​ប៉េតង់​កម្ពុជា ដែល​ខិតខំ​បង្ហាត់​អ្នកស្រី កែ ឡេង ក៏បាន​ទទួល​ប្រាក់រង្វាន់​ជាង ១០០​លាន​រៀល​ដែរ ពី​រាជរដ្ឋាភិបាល​កម្ពុជា​។ 

​    ​សម្តេច តេ​ជោ ហ៊ុន សែន បាន​កោតសរសើរ និង​លើកទឹកចិត្ត​ដល់​កីឡាករ កីឡាការិនី​ជម្រើសជាតិ​ទូទាំងប្រទេស​ឲ្យ​ខិតខំ​ប្រឹងប្រែង​ដើម្បី​ដណ្តើម​កិត្តិយស និង​មេដាយ​ជូន​ជាតិ​មាតុភូមិ​ជា​បន្តទៀត​។ 

​    ​សូម​ជំរាប​ថា អ្នកស្រី កែ ឡេង បាន​ក្លាយជា​ម្ចាស់​មេដាយមាស​ជាថ្មី​ម្តងទៀត ក្នុង​ព្រឹត្តិការណ៍​ប៉េតង់​ពិភពលោក​លើក​ទី​១៥ (​ផ្នែក​ស្ត្រី​) នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ កាលពីដើម ខែវិច្ឆិកា ឆ្នាំ​២០១៥​។ អ្នកស្រី​ធ្លាប់​បានឈ្នះ​ពានរង្វាន់​ជាច្រើនក្នុងការ​ប្រកួត​កីឡា​នេះ​នៅលើ​ពិភពលោកដែល​ជួយ​លើកកម្ពស់​កិត្តិយស​ជូន​ប្រទេស​កម្ពុជា​៕