អ្នក​គ្រប់​គ្រង​ម្នាក់​របស់ Justin Bieber ត្រូវ​ស្លាប់​ក្នុង​ភេរវកម្ម​ក្រុង​ប៉ារីស


អ្នក​គ្រប់​គ្រង​ម្នាក់​របស់ Justin Bieber ត្រូវ​ស្លាប់​ក្នុង​ភេរវកម្ម​ក្រុង​ប៉ារីស

ក្នុង​ចំណោម​​ជន​រង​គ្រោះ​ដែល​បានបាត់​បង់​ជីវិត​ក្នុង​ព្រឹត្តិការណ៍​ដ៏​តក់​ស្លុត​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន នៅ​ក្នុង​នោះ​មាន​លោក Thomas Ayad អ្នក​គ្រប់គ្រង​របស់​ផលិតកម្ម​ចម្រៀង Universal Music Group។

 

អ្នក​គ្រប់​គ្រង​ម្នាក់​របស់ Justin Bieber ត្រូវ​ស្លាប់​ក្នុង​ភេរវកម្ម​ក្រុង​ប៉ារីស
 

យោង​តាម​បណ្ដាញ​ព័ត៌មាន Los Angeles Times លោក Thomas Ayad អ្នក​គ្រប់គ្រង​ផលិតផល​របស់ Mercury ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​​របស់​ផលិតកម្ម​ចម្រៀង UMG គឺ​ជា​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង ៨៩ នាក់​នៅ​មហោស្រព Bataclan ដែល​ត្រូវ​ក្រុម​ភេរវកម្ម​វាយ​ប្រហារ​កាល​ពី​ថ្ងៃ សុក្រ​សប្ដាហ៍​មុន​ នៅ​ពេល​ដែល​លោក​បាន​មក​ចូល​រួម​ទស្សនា​ការ​ប្រគំ​តន្ត្រី​នៅ​ទី​នោះ។

 

តារា​ចម្រៀង​វ័យ ២១ ឆ្នាំ Justin Bieber បាន​សរសេរ​ពី​មិត្តភ័ក្ដិ​របស់​ខ្លួន​ម្នាក់​នេះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ “មក​ដល់​ពេល​នេះ​ ខ្ញុំ​នៅ​គិត​ពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ទីក្រុង​ប៉ារីស និង​មិត្តភ័ក្ដិ​របស់​ខ្ញុំ Thomas ដែល​បាន​បាត់​បង់​ជីវិត​នៅ​ក្នុង​សោកនាដកម្ម​​​ដ៏​ព្រៃផ្សៃ​មួយ​នេះ។ គាត់​ជា​ផ្នែក​មួយ​នៅ​ក្នុង​ក្រុម​របស់​ខ្ញុំ​អស់​រយៈពេល​​ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​សង្ឃឹម​ថា​ខ្ញុំ​មាន​ពេល​វេលា​ច្រើន​ជាង​នេះ​ដើម្បី​តប​សង​គុណ​គាត់។ អរគុណ Thomas នូវ​អ្វី​ដែល​លោក​បាន​ធ្វើ​ចំពោះ​ខ្ញុំ អ្នក​ទាំង​អស់​គ្នា​នឹង​ចងចាំ​និង​ឧទ្ទិស​កុសល​ដល់​លោក​ជានិច្ច”៕

 

អ្នក​គ្រប់​គ្រង​ម្នាក់​របស់ Justin Bieber ត្រូវ​ស្លាប់​ក្នុង​ភេរវកម្ម​ក្រុង​ប៉ារីស
 

ចុចអានJustin Bieber ចេញ MV ម្ដង ១៣បទ មិន​ឲ្យ​ចាញ់ Beyonce

ប្រែសម្រួល៖ សុវណ្ណផៃ
ប្រភព៖usatoday