Kim Soo Hyunស្ថិត​ក្នុង​ចំណោម​តារា​៥​រូប​ដែល​​មាន​ឥទ្ធិពល​នៅ​ចិន


Kim Soo Hyunស្ថិត​ក្នុង​ចំណោម​តារា​៥​រូប​ដែល​​មាន​ឥទ្ធិពល​នៅ​ចិន

ប្រជាប្រិយភាព​របស់​តារា​សម្ដែង Kim Soo Hyun មាន​ភាព​ល្បី​ខ្លាំង​ទាំង​នៅ​ក្នុង​ប្រទេស​កូរ៉េ​និង​ក្រៅ​ប្រទេស ហើយ​ពេល​ថ្មីៗ​នេះ​គេ​ត្រូវ​បាន​សារព័ត៌មាន​ចិន​ប្រកាស​ថា​ ជា​តារា​ម្នាក់​​ក្នុង​ចំណោម​៥​នាក់​ដែល​មាន​ឥទ្ធិពល​នៅ​ប្រទេស​ចិន។ ​

 

Kim Soo Hyunស្ថិត​ក្នុង​ចំណោម​តារា​៥​រូប​ដែល​​មាន​ឥទ្ធិពល​នៅ​ចិន

 

បើ​យោង​តាម​សារព័ត៌មាន​ចិន​មួយ​​បាន​ឲ្យ​​​ដឹង​កាល​ពី​ថ្ងៃ​ទី​ ១៧ ខែ វិច្ឆិកា​ថា Kim Soo Hyun​គឺ​ជា​តារា​បរទេស​តែ​​ម្នាក់​គត់​ដែល​ស្ថិត​ក្នុង​​កំពូល​តារា​​ទាំង​៥​ក្នុង​ប្រទេស​ចិន​​នេះ​បើ​តាម​ការ​ស្ទង់មតិ​​ដែល​គេ​ឲ្យ​ឈ្មោះ​ថា “The Most Influential Stars In Chinese Entertainment” ។

 

ការ​ស្ទង់​មតិ​នេះ​គេ​​យោង​តាម​កត្តា​៥​យ៉ាង​មាន​ដូច​ជា ការ​ចាប់​អារម្មណ៍​ពី​សារព័ត៌មាន, ឥទ្ធិពល​លើ​មហាជន, ការ​លេច​មុខ​លើ​សារព័ត៌មាន, កេរ្តិ៍ឈ្មោះល្អ,និង​ឥទ្ធិពល​​ជា​ទូ​ទៅ​។ Kim ទទួល​បាន​ពិន្ទុ​ខ្ពស់​ៗ​ក្នុង​កត្តា​ទាំង​៥ ធ្វើ​ឲ្យ​គេ​ឈរ​លេខ​៥​​ជា​កំពូល​តារា​ក្នុង​ប្រទេស​ចិន។

 

តារា​​ដែល​សម្ដែង​ក្នុង​រឿង “You Who Came From The Stars”រូបនេះ បច្ចុប្បន្ន​កំពុង​ថត​រឿង​ថ្មី​ដែល​មាន​ចំណង​ជើង​ថា​ “Real” ដែល​ត្រៀម​បញ្ចាំង​ក្នុង​ពេល​ឆាប់ៗ៕

 

 

Kim Soo Hyunស្ថិត​ក្នុង​ចំណោម​តារា​៥​រូប​ដែល​​មាន​ឥទ្ធិពល​នៅ​ចិន

 

ចុចអាន៖ចំណាត់​ថ្នាក់​តារា​ប្រុស​កូរ៉េ​ទាំង​​១០​នាក់​ដែល​ស្ថិត​ក្នុង​បេះដូង​នារី​ៗ​ជប៉ុន

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ allkpop