​ក្រុម​និស្សិត​ពេទ្យ បង្កើត​កម្ម​វិធី​ប្រកួត​បាល់ទាត់​យក​ប្រាក់​ជួយ​គន្ធបុប្ភា

​ក្រុម​និស្សិត​ពេទ្យ បង្កើត​កម្ម​វិធី​ប្រកួត​បាល់ទាត់​យក​ប្រាក់​ជួយ​គន្ធបុប្ភា

ក្រុម​និស្សិត​ពេទ្យ​កម្ពុជា​បាន​បង្កើត​កម្មវិធី​ស្វែង​រក​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា តាម​រយៈ​ការ​បង្កើត​ការ​ប្រកួត​បាល់ទាត់​មួយ​នៅ​ថ្ងៃ​ទី​១០​ខែ​វិច្ឆិកា​ខាង​មុខ​នេះ​នៅ​ទីលាន​កីឡា ហ្គោលស្ពត ( Goal Sport) ដោយ​ការ​ប្រកួត​នេះ​ក្រុម​ដែល​ចង់​ចូល​រួម​នីមួយ​ៗ​តម្រូវ​ឱ្យ​បង់​ប្រាក់​ចំនួន​៧០​ដុល្លារ។

 

​ក្រុម​និស្សិត​ពេទ្យ បង្កើត​កម្ម​វិធី​ប្រកួត​បាល់ទាត់​យក​ប្រាក់​ជួយ​គន្ធបុប្ភា

 

សុភា អ្នក​រៀប​ចំ​ការ​ប្រកួត​សប្បុរសធម៌​ខាង​លើ ​បាន​បញ្ជាក់​ថា​ការ​ប្រកួត​ដែល​យក​ប្រាក់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ភា​នេះ​ តម្រូវ​ឱ្យ​មាន​ក្រុម​ចូល​រួម​តែ​១៦​ក្រុម​ទេ ​ដោយ​មួយ​ក្រុម​មាន​សមាជិក​ចន្លោះ​ពី​១២​ទៅ​១៥​នាក់។ ​ទឹក​ប្រាក់​ដែល​បាន​មក​វិញ សុភា ​បាន​បញ្ជាក់​ថា​នឹង​យក​ទៅ​ទិញ​អាហារ ទឹក និង​របស់​ប្រើប្រាស់​ផ្សេង​ទៀត ដោយ​មិន​ឱ្យ​ក្រុម​កីឡាករ​ចូល​ប្រកួត​មាន​ការ​ពិបាក​នោះ​ទេ។

 

ចំពោះ​ការ​ប្រកួត​វិញ ១៦​ក្រុម​ដែល​មាន​ឈ្មោះ​រួច​ស្រេច​នឹង​ត្រូវ​ប្រកួត​គ្នា​តែ​មួយ​ថ្ងៃ​ទេ ​នៅ​លើ​ទីលាន​សិប្បនិមិត្ត​ ដោយ​បែងចែក​ជា​២​ពូល។ ការ​ប្រកួត​ចាប់​ផ្ដើម​នៅ​ម៉ោង​៧​ព្រឹក រហូត​ដល់​ម៉ោង​៤​ល្ងាច​នឹង​ប្រកាស​បិទ​កម្ម​វិធី​តែ​ម្ដង។ ផលប្រយោជន៍​ដែល​ក្រុម​នីមួយ​ៗ​បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួត​គឺ​ទី​មួយ​បាន​ជួយ​ដល់​ក្មេង​ៗ​នៅ​មន្ទីរពេទ្យ​គន្ធបុប្ភា ​និង​ទី​២​ពួកគេ​នឹង​បាន​វិញ្ញាបនបត្រ​មួយ រួម​ជាមួយ​កម្រង​រូប​ថត​ជា​ក្រុម​អំឡុង​ពេល​ប្រកួត​របស់​កីឡាករ​នីមួយ​ៗ​ទៀត​ផង។

 

អ្នក​ស្រលាញ់​កីឡា​បាល់ទាត់​ទាំង​អស់ និង​សប្បុរសជន​នានា​ដែល​មាន​បំណង​ចង់​ចូល​រួម​ជួយ​ក្នុង​ការ​ប្រកួត​នេះ ក៏​ដូចជា​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធបុប្ភា​ផង​នោះ អាច​ទំនាក់ទំនង​ទៅ​អ្នក​រៀបចំ​ការ​ប្រកួត​ខាង​លើ​បាន តាម​រយៈ​លេខ​ទូរសព្ទ086 808 686 ៕

 

​អត្ថបទ៖ មុន្នី រម្យ