មនុស្ស​អាក្រក់​មិនមាន​ទឹកចិត្ត​ល្អ​ឡើយ​

«​ពួកគេ​ធ្វើបែបនេះ ដោយសារតែ​ពួកគេ​ជា​មនុស្ស​អាក្រក់​»​។ នេះ​ជាស​ម្តី​ក្មេងប្រុស​ម្នាក់​នៅក្នុង​បទ សម្ភាស​មួយ​ជាមួយ​អ្នកសារព័ត៌មាន Le Petit Journal នៃ​ទូរទស្សន៍ Canal+ ជុំវិញ​ការវាយប្រហារ​នៅ​ទីក្រុង​ប៉ារីស កាលពី​ថ្ងៃទី​១៦ ខែតុលា​។​

​ក្មេងប្រុស  Brandon ដែល​បាន​ចូលរួម​ដាក់​កម្រងផ្កា​នៅក្រៅ​មហោស្រព Bataclan ក្រុងប៉ារីស ជាមួយ​ឪពុក​របស់ខ្លួន បាន​និយាយថា ទង្វើ​របស់​ក្រុមមនុស្ស​អាក្រក់ តម្រូវ​ឲ្យ​រូបគេ​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ផ្ទះសម្បែង​។ គេ​បាន​និយាយប្រាប់​អ្នកសារព័ត៌មាន​ថា​៖ « មនុស្ស​អាក្រក់​មិនមាន​ទឹកចិត្ត​ល្អ​ឡើយ​»​។​

​លោក Le ដែលមាន​ដើមកំណើត​នៅ​ប្រទេស​វៀតណាម បាន​ប្រាប់​កូន​ខ្លួន​ថា កុំ​ឲ្យ​មានការ​ព្រួយបារម្ភ​ពី​មនុស្ស​អាក្រក់​ដែលមាន​កាំភ្លើង ពីព្រោះ «​យើង​មាន​ផ្កា​» ។ បន្ទាប់ពី​ឪពុក​លើកឡើង​ពី​ឥទ្ធិពល​នៃ​ការ​រួបរួមគ្នា Brandon ហាក់​មាន​អារម្មណ៍​ស្ងប់ចិត្ត​ច្រើន​។​

​វីដេអូ​នៃ​បទ​សម្ភាស​ជា​ភាសា​បារាំង​នេះ ទាក់ទាញ​អ្នកទស្សនា​បាន​យ៉ាងច្រើន​



​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​