អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កូន​តោ​​​ក្រៀម​ស្វិត​ជាង​១ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កូន​តោ​​​ក្រៀម​ស្វិត​ជាង​១ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី

ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​បញ្ចេញ​ឲ្យ​ឃើញ​កូន​តោ​ផុត​ពូជ​ ២ក្បាល ដែល​​​នៅ​ជាប់​រោម​ខ្លួន និង​ព្រុយ​ពុកមាត់​នៅ​ឡើយ ក្រោយ​​​កប់​ក្រោម​ទឹក​កក​ជាង​១២០០០ឆ្នាំ​នៅ​តំបន់​ស៊ី​បេរី ប្រទេស​រុស្ស៊ី។

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កូន​តោ​​​ក្រៀម​ស្វិត​ជាង​១ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី
 

​​សត្វ​បន្សល់​តាំង​ពី​​សម័យ​បុរាណ​នេះ​មាន​ឈ្មោះ Uyan និង Dina ដែល​ត្រូវ​បាន​គេ​គាស់​ចេញ​ពី​ទឹក​កក និង​មាន​រូប​រាង​​អាច​ចំណាំ​បាន​ ដោយ​សារ​​​វា​ត្រូវ​កប់​ក្រោម​ទឹក​កក​​យ៉ាង​ល្អ។ កូន​តោ​ទាំង​ពីរ​ក្បាល ត្រូវ​បាន​រក​ឃើញ​​កាល​ពី​ខែមុន​ ​តែ​គេ​ទើប​បង្ហើប​ឲ្យ​ដឹង​ថា​ជា​កូន​តោ​ទំហំ​ប៉ុន​ឆ្មា​ស្រុក​ប៉ុណ្ណោះ​។

 

​ប្រធាន​​​ដឹក​នាំ​ការសិក្សា​​ពពួក​ថនិកសត្វ​លោក Dr. Albert Protopopov ​ប្រចាំ​នាយកដ្ឋាន​​​​វិទ្យាសាស្ត្រ Yakutian ​បាន​ប្រាប់​ថា ​ការ​រក​ឃើញ​នេះ ធ្វើ​ឲ្យ​មាន​ចម្ងល់​កាន់​តែ​ខ្លាំង អំពី​កូន​តោ​​ដែល​រក្សា​បាន​រោម​ដងខ្លួន ព្រុយ ត្រចៀក​បាន​ល្អ។ លោក​បន្ត​ថា ​ពូជ​កូន​តោ​ទាំង​ពីរ ​មិន​មាន​នៅ​លើ​ពិភពលោក​ទេ។ ​គាត់​សន្និដ្ឋាន​ថា ពួក​វា​បាន​ងាប់​​នៅ​ក្នុង​រូង​មួយ ដោយ​សារ​ការ​បាក់​ទឹក​កក​សង្កត់ ហើយ​ទីតាំង​នោះ​មិន​​បាន​រង​ផល​ប៉ះពាល់​ដោយ​ការ​ប្រែ​ប្រួល​អាកាសធាតុ​ឡើយ។

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កូន​តោ​​​ក្រៀម​ស្វិត​ជាង​១ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី

 

កូន​តោ​ទាំង​ពីរ​ត្រូវ​បាន​រក​ឃើញ​ចម្ងាយ ១០៥០គីឡូម៉ែត្រ ​ភាគ​ឦសាន​ទីក្រុង Yakutsk តំបន់​ស៊ីបេរី ដោយ​សារ​​​​មាន​ការ​ប្រះ​ទឹកកក​នៅ​ទន្លេ Uyandina ​​ ​ហើយ​ក៏​ត្រូវ​គេ​រក​ឃើញ​តែ​ម្ដង។ ក្រោយ​សិក្សា ក្រុម​អ្នក​ជំនាញ​​សន្និដ្ឋាន​ថា​វា​មាន​អាយុ ១ ឬ ២សប្ដាហ៍​ប៉ុណ្ណោះ។ ពេល​នេះ​ គេ​កំពុង​សិក្សា​ស្វែង​យល់​បន្ថែម​ទៀត អំពី​ភាព​ខុសប្លែក​គ្នា​រវាង​តោ​សម័យ​បុរាណ ជាមួយ​​តោ​បច្ចុប្បន្ន និង​រក​មើល​មូល​ហេតុ​ដែល​វា​អាច​រស់​នៅ​ និង​ការ​ពារ​ខ្លួន​បាន​ពី​​​​បរិយាកាស​ត្រជាក់​ខ្លាំង​ផងដែរ៕

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កូន​តោ​​​ក្រៀម​ស្វិត​ជាង​១ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កូន​តោ​​​ក្រៀម​ស្វិត​ជាង​១ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កូន​តោ​​​ក្រៀម​ស្វិត​ជាង​១ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី
 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កូន​តោ​​​ក្រៀម​ស្វិត​ជាង​១ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី

 

អ្នក​វិទ្យាសាស្ត្រ​រក​ឃើញ​កូន​តោ​​​ក្រៀម​ស្វិត​ជាង​១ម៉ឺន​ឆ្នាំ​នៅ​ស៊ីបេរី

 

ចុចអាន៖ អ្នកវិទ្យាសាស្ត្រ​អាច​នឹង​ក្លូន​ដំរី​រោម​ក្រាស់​ផុត​ពូជ​ជាង៣​សហស្សវត្សមុន​

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ dailymail​​​​​​​​